ជីវិតកម្សាន្ដ
បទ «រំលស់ប្រពន្ធ» របស់ តន់ ចន្ទសីម៉ា កំពុងផ្ទុះ Viral ខ្លាំង ជាប់ Treding លេខ ១
ពិតដូចជាការរំពឹងទុកមែន បទ«រំលស់ប្រពន្ធ» របស់តន់ចន្ទសីម៉ា កំពុងផ្ទុះViral ខ្លាំង នៅលើបណ្ដាញសង្គម រហូតជាប់ Treding លេខ1 ដែលជាបទចម្រៀង ពេញនិយមជាងគេប៉ុន្មានសប្តាហ៍នេះ។ នោះបើផ្អែក តាម YouTube បង្ហាញឱ្យដឹងថ្ងៃនេះ។

ផ្ដើមដោយឃ្លា “រំលស់ប្រពន្ធ បងបង់មុនហាសិបភាគរយ” អមដោយចង្វាក់ភ្លេងបុកបាស់យ៉ាងពីរោះ តន់ ចន្ទសីម៉ា ក៏បញ្ចេញក្បាច់រាំបានយ៉ាងល្អដែរ នៅក្នុងបទ “រំលស់ប្រពន្ធ”។ បទ «រំលស់ប្រពន្ធ» ទើបចេញ MV ជាផ្លូវការកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុណ្ណោះ ប៉ុន្តែធ្វើឱ្យអ្នកគាំទ្របទចម្រៀងរបស់នាង ច្រៀងតាម ស្ទើរគ្រប់ៗគ្នា។
ត្រឹមរយៈពេលដ៏ខ្លីប៉ុណ្ណោះ «បទរំលស់ប្រពន្ធ» របស់ នាងត្រូវបានអ្នកចូលទស្សនា ជាច្រើនលានដង គ្រប់បណ្ដាញសង្គមទាំងអស់ ពិសេស លើ TikTok ។ លើបណ្ដាញសង្គមTikTok វិញអូសចុះអូសឡើងឃើញតែអ្នកលេងត្រាប់តាមបទ «រំលស់ប្រពន្ធ»នេះ រហូតដល់ជាង 100K វីដេអូ ក្នុងពេលដ៏ខ្លី។

ដោយសារតែសន្ទុះនូវការគាំទ្របែបនេះ បានរុញបទចម្រៀង«រំលស់ប្រពន្ធ» របស់នាង ជាប់ Treding លេខ1 ដែលជាបទចម្រៀង ពេញនិយមជាគេនៅក្នុងសប្តាហ៍នេះ។
សូមបញ្ជាក់ផងដែរថា ការពេញនិយមនៅលើ YouTube សំដៅលើវីដេអូដែលពេញនិយមនាពេលបច្ចុប្បន្ន និងទទួលបានចំនួនអ្នក មើល ការចូលចិត្ត មតិយោបល់ និងការចែករំលែកយ៉ាងច្រើនក្នុងរយៈពេលខ្លី។ ផ្នែក “ការពេញនិយម” នៅលើ YouTube រំលេចវីដេអូដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស នៅក្នុងតំបន់ជាក់លាក់មួយ ឬជាសកល ដោយបង្ហាញពីការលាយបញ្ចូលគ្នានៃវីដេអូតន្ត្រី ព័ត៌មាន មាតិកា និងទម្រង់កម្សាន្តផ្សេងៗទៀត។ ក្បួនដោះស្រាយរបស់ YouTube ពិចារណាលើកត្តាដូចជា ការចូលរួម ពេលវេលាមើល និងភាពស្រស់ស្រាយ ដើម្បីកំណត់អ្វីដែលបង្ហាញនៅក្នុងផ្នែកកំពុងពេញនិយម៕
សូមស្ដាប់បទ «រំលស់ប្រពន្ធ» នេះម្ដងទៀត ទាំងអស់គ្នា ៖





-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង