ជីវិតកម្សាន្ដ
សាយ សៀរ៉ា ទម្លាយរឿងថតហើយមិនបានលុយ និងផ្តាំអ្នកសិល្បៈជំនាន់ក្រោយ ត្រូវធ្វើកិច្ចសន្យាឲ្យច្បាស់មុនថត
លោក សាយ សៀរ៉ា តារាសម្តែងប្រុសមួយរូប ដែលមហាជនតែងបានឃើញពីវត្តមានរបស់លោក ក្នុងភាពយន្តភាគជាច្រើន របស់ស្ថានីយទូរទស្សន៍ ក៏ដូចជាសកម្មភាពសង្គមមួយចំនួននោះ បានចេញមកទម្លាយបទពិសោធទាក់ទិននឹងការថតរបស់លោក ខណៈក្រោយបំពេញការងារហើយ បែរជាមិនទទួលបានប្រាក់ពលកម្ម។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោកបានផ្តាំទៅសិល្បករសិល្បការិនីជំនាន់ក្រោយថា មុននឹងថតរឿង ត្រូវធ្វើកិច្ចសន្យានិយាយរឿងលុយឱ្យបានច្បាស់លាស់ ជៀសវាងជួបរឿងដូចលោក ព្រោះក្រោយបានថតរឿងភាគសម្រាប់ចាក់បញ្ចាំងតាមទូរទស្សន៍ រឿងខ្លះថតចប់ហើយមិនបើកលុយជូនក៏មាន។ លោកថា “ខ្ញុំថតចប់ពិបាកបើកលុយណាស់ ខ្លះថតរាប់ឆ្នាំហើយមិនបើកឲ្យទេ តេមិនលើកទូរស័ព្ទ ឆាតមិនតប”។
ជុំវិញការលើកឡើងនេះ លោកបញ្ជាក់ដែរថា ថ្ងៃណាមួយនឹងផ្សព្វផ្សាយឲ្យសាធារណបានឃើញមុខ អ្នកដែលធ្វើទង្វើដាក់លោកជាក់ជាមិនខាន។ លោកបន្ថែមថា “មនុស្សខ្ញុំស្លូតទេ ខ្ញុំថតរឿងជិះឡានចាក់សាំងឡាន មិនមែនសុំសាំងគេទេ ខោអាវទិញគេ មិនមែនគេឲ្យទេ ថតទាំងជិតទាំងឆ្ងាយ”។

ទន្ទឹមនេះ លោកក៏ស្នើដល់អ្នកដែលទាក់ទងលោកដើម្បីថត និងមិនបានប្រគល់លុយជូនលោកក្រោយថតចប់ ដោយស្នើសុំថា “គួរតែយល់ខ្ញុំផង ទុក្ខពេលឲ្យមួយរយៈ ខ្ញុំត្រូវការលុយទិញបាយ ១ថ្ងៃ ៣ពេលហូប មើលក្មួយៗបង់ទឹកបង់ភ្លើង មើលថែឪពុកម្តាយចាស់ៗ ខ្ញុំក៏ជំពាក់គេដែរ គួរយល់ផង”។
ទាក់ទិននឹងរឿងនេះដែរ លោកផ្តាំផ្ញើទៅសិល្បករសិល្បការិនី ទាំងជើងចាស់ និងជំនាន់ក្រោយដែរថា បើសិនជាជួបករណីដូចជាលោក ត្រូវងើបឡើងកុំលាក់ខ្លាចខ្មាសគេ ហើយត្រូវហ៊ានឲ្យគេដឹង៕

-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច