Connect with us

ជីវិតកម្សាន្ដ

នាយ ពាក់មី រៀបចំកម្មវិធីវេចនំអន្សមជាង ២ពាន់នំ ដោយមានអ្នកភូមិចូលរួមប្រមាណជា ៥០០នាក់

បានផុស

នៅ

នៅថ្ងៃនេះ នាយ ពាក់មី បានចូលរួមលើកតម្កើងនំខ្មែរ ដោយរៀបចំកម្មវិធីវេចនំអន្សមតាមគ្រោងទុកសរុប ២០២៤ ដែលត្រូវនឹងភ្ជុំបិណ្ឌឆ្នាំ ២០២៤ ដោយមានញាតិមិត្តចាស់ក្មេង ក្នុងភូមិស្រុករបស់ខ្លួនផ្ទាល់ អាចច្រេីនជាង ៥០០នាក់​ ។ នេះបើតាមការអះអាងរបស់ លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី បានបញ្ជាក់មុននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់តារាកំប្លែងរូបនេះ បានបញ្ជាក់ដែរថា ការវេចនំ នឹងចាប់ផ្តើមនៅម៉ោង ១១ថ្ងៃត្រង់នេះ ពោលគឺថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពោលគឺត្រូវនឹងថ្ងៃកាន់បិណ្ឌទី១៣ ។ សម្រាប់ការរៀបចំកម្មវិធីវេចនំដែរ គឺរៀបចំឡើងនៅផ្ទះឯស្រុកកំណើតរបស់នាយ ពាក់មី ផ្ទាល់ ដែលស្ថិតក្នុងខេត្តស្វាយរៀង។

ជាមួយនឹងការផ្តួចផ្តើមនេះ លោកក៏ទទួលបានការគាំទ្រ និងកោតសរសើរចំពោះសកម្មភាពរបស់តារាកំប្លែងល្បីឈ្មោះរូបនេះផងដែរ ដោយយល់ឃើញថា អ្វីដែលលោកធ្វើ មិនត្រឹមតែជាការបង្ហាញពីផ្នែកមួយប្រពៃណីធ្វើនំរបស់ខ្មែរនោះទេ ក៏ជាការរួមចំណែករក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ ដល់អ្នកជំនាន់ក្រោយផងដែរ។

គួរជម្រាបថា នំអន្សមគឺជានំមួយប្រភេទដែលមានឈ្មោះល្បីល្បាញតាំងពីយូរ ជាទូទៅគេធ្វើដើម្បីថ្វាយជាទីសក្ការៈ ឬដល់ជីដូនជីតានៅថ្ងៃបុណ្យភ្ជុំបិណ្ឌ សម្រាប់​ហូប​ ឬលក់​ដូរ​ជាដើម។ យ៉ាងណាមិញ​នំ​អន្សមខ្មែរ​ មាន​ច្រើន​ប្រភេទ​ដូចជា៖ នំអន្សមចេក នំអន្សមជ្រូក នំ​អន្សម​ដូង នំគម។ល។

ចំពោះ​អត្ថន័យ​របស់​ «នំអន្សម»
​វចនានុក្រម​សម្ដេច​សង្ឃ ជួន ណាត បាន​ពន្យល់​ថា ជា​ឈ្មោះ​នំ ធ្វើ​ដោយ​អង្ករដំណើប​ខ្ចប់​វេច​ដោយ​ស្លឹក​ស្រស់ (​តាម​ធម្មតា​ច្រើន​ប្រើ​ស្លឹក​ចេក​) មាន​រាង​មូល​ស្មើ​ចុង​ស្មើ​ដើម ចម្អិន​ដោយ​ស្ងោរ ឬ​អាំង​ក៏​មាន​។ ​អន្សម​ មាន​ច្រើន​ប្រភេទ គឺ​អន្សមចេក (​អន្សម​ដាក់​ចេកណាំវ៉ា​ទុំ​ទាំងមូល​ជា​ស្នួល​) , អន្សម​ជ្រូក (​អន្សម​ដាក់​សាច់​ជ្រូក​ជា​ស្នូល​), អន្សម​ដូង ,​អន្សម​ដាក់​ខ្ទិះដូង ឬ​សាច់​ដូង​ទុំ​កោស​លាយ និង​អន្សម​អាំង អន្សម​ដែល​ចម្អិន​ដោយ​អាំង នំអន្សម​ទាំងនេះ​គឺ​អាស្រ័យ​តាម​ការ​ចំណូល និង​ការ​ចូល​ចិត្ត​របស់​បងប្អូន ដែល​ពេញ​និយម​ប៉ុណ្ណោះ ។

ជំនឿតាមបែបសាសនា
មូលហេតុ​ដែល​ប្រជាជន​ខ្មែរ​នាំ​គ្នា​វេច​នំអន្សម តាម​ជំនឿ​សាសនា ដោយ​យោង​តាម (Nom Ansom) ឯកសារ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ក្នុង​សម័យ​ព្រះបាទ​ជ័យ​វរ​ន្ម័​ទី​៧ ប្រទេស​កម្ពុជា​ប្រកាន់​សាសនា​ព្រាហ្មណ៍ ហើយ​របស់​ប្រើប្រាស់ និង​សម្ភារ​ភាគច្រើន​តែ​មាន​ទំនាក់ទំនង​នឹង​សាសនា តួយ៉ាង​នំអន្សម​នេះ​ជាដើម ។ ក្នុង​សាសនាព្រាហ្មណ៍ ​នំអន្សមគឺ​តំណាង​ឲ្យ​លិង្គព្រះ​ឥសូរ ចំណែក​ឯ​នំគម​វិញ គឺ​តំណាង​ឲ្យ​យោនី នាង​ឧមា ដែល​ជា​ព្រះ​មហេសី​របស់​ព្រះ​ឥសូរ ។ ម្ល៉ោះហើយ​ទើប​យើង​តែងតែ​ឃើញ​នំ​ប្រភេទ​នេះ មាន​ក្នុង​ពិធីបុណ្យ​ទាន អម​ជាមួយ​នឹង នំគម​ ដែល​ជា​នំ​ប្រពៃណី​ខ្មែរ​ផង​ដែរ ។

ដោយសារ​ជំនឿ​សាសនាព្រាហ្មណ៍ ត្រូវ​បាន​ដក់​ជាប់​ក្នុង​ផ្នត់គំនិត​ខ្មែរ​គ្រប់​គ្នា​ទៅ​ហើយ​នោះ (​បើ​តាម​សាសនាព្រះពុទ្ធ ពុំ​មាន​យក​នំ​ទៅ​បោះ​បាច ឬ​សែន​ដូច្នេះ​ទេ មាន​តែ​សាសនាព្រាហ្មណ៍​តែ​មួយ​ប៉ុណ្ណោះ​) ទើប​ខ្មែរ​យក​នំ​អន្សម​ជ្រូក អន្សមចេក នំគម នំ​បត់​ទាំងនេះ​ទៅ​ប្រគេន​ព្រះសង្ឃ​វិញ ដែល​ធ្វើ​ឲ្យ​សាសនា​ទាំង​ពីរ​លាយឡំ​គ្នា​ដូច​យើង​ឃើញ​សព្វ​ថ្ងៃនេះ ។

«​នំអន្សម​» មាន​ដើម​កំណើត​តាំងពី​បរម​បុរាណកាល​មក ក្នុង​ប្រវត្តិ​នំ​ប្រពៃណី​ខ្មែរ និង​ត្រូវ​បាន​គេ​ឃើញ​វត្តមាន​នំ​មួយ​ប្រភេទ​នេះ​នៅ​ក្នុង​ពិធីបុណ្យ ប្រពៃណី​ខ្មែរ ដូច​ជា​បុណ្យចូលឆ្នាំ បុណ្យ​ភ្ជុំ​បិណ្ឌ ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​សាសនា​មួយ​ចំនួន​ទៀត ។ ការ​ដែល​យក​នំ​ទាំង​អស់នេះ​ទៅ​វត្ត​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​មក​ពី​បុណ្យ​នេះ​ក៏​ដូច​ជា បុណ្យ​ផ្សេង​ទៀត ជាប់​ពាក់ព័ន្ធ​នឹង​ព្រហ្មញ្ញ​សាសនា ។ បើ​យើង​មើល​ទៅ​ផ្នែក​សឹកសង្គ្រាម​នា​សម័យ​ដើម​នោះ នំអន្សម គឺជា​ស្បៀង​បម្រុង​មួយ​ដ៏​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​កងទ័ព ក្នុង​ពេល​ជាប់ដៃ​គ្នា​ប្រយុទ្ធ​ជាមួយ​សត្រូវ​ទៀត​ផង ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៥ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៦ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម