ជីវិតកម្សាន្ដ
ទោះឃ្លាតព្រះកាយ តែព្រះនាង ជេនណា នៅតែនឹករលឹកប្រទេសកម្ពុជា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ
បើទោះបីជាព្រះកាយនៅឯប្រទេសចិនក៏ពិតមែន តែព្រះនាង នរោត្តម ជេនណា បានបង្ហោះរូបភាពអមជាមួយសំណេរ បញ្ជាក់ពីភាពនឹករលឹកមាតុភូមិកម្ពុជា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។

ក្រោមការអញ្ជើញជាកិត្តិយស និងតំណាងឲ្យប្រទេសកម្ពុជា នៅក្នុងវេទិកាវប្បធម៌ទីក្រុងប៉េកាំង នៅប្រទេសចិន ព្រះនាង នរោត្តម ជេនណា បានលើកបង្ហាញនូវនៅលើឆាតអន្តរជាតិជាច្រើនតាមរយៈ សំលៀកបំពាក់ ក្បាច់របាំ និងសិល្បៈវប្បធម៌ផ្សេងៗជាច្រើនទៅកាន់ប្រជាជនចិននឹងពិភពលោក ដែលធ្វើប្រជាជនខ្មែកោតសរសើរ និងមានមោទកភាពជាខ្លាំងចំពោះនាង។ លើសពីនោះទៅទៀតព្រះនាង ក៏បានចូលរួមជាភ្លៀវកត្តិយសនៅក្នុងកម្មវិធី ភាពយន្តមនោសញ្ចេតនា Lushan លើកទី៥ ដែលបានបកស្រាយចម្រៀងបទ 甜蜜蜜 (Tian Mi Mi) ជាភាសាចិនថែមទៀតផង។


ទន្ទឹមនឹងការយាងទៅឯប្រទេសចិនលើកនេះ ព្រះនាង ជេនណា បានបង្ហោះរូបភាពអមជាមួយសំណេរនឹករលឹកប្រទេសកម្ពុជា ដោយព្រោះព្រះនាងបានចេញទៅក្រៅប្រទេសចំពេលពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ ព្រះនាងបានលើកឡើងថា “ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ទោះបីជាខ្ញុំនៅឆ្ងាយពីប្រទេសកម្ពុជា ប៉ុន្តែចិត្តខ្ញុំកំពុងនឹករលឹកនៅជាមួយគ្រួសារនិងពុកម៉ែបងប្អូនទាំងអស់គ្នាជានិច្ច។ ក្នុងឱកាសដ៏ពិសិដ្ឋនេះ ខ្ញុំកំពុងស្ថិតនៅ Niushoushan (牛首山) ក្នុងទីក្រុង ណានជីង សាធារណរដ្ឋប្រជាមានិតុចិន ដែលទីនេះជាកន្លែងគោរពព្រះពុទ្ធសាសនាដ៏ធំមួយដែលគេស្គាល់ថាជា «ភ្នំក្បាលគោ» ។”

ព្រះនាងបានបន្តថា “កន្លែងនេះមានប្រវត្តិដ៏សម្បូរបែបដែលមានអាយុកាលតាំងពីរាជវង្សថាង ឥឡូវនេះជាកន្លែងសម្រាប់វិមាន Foding ដែលដាក់តាំងវត្ថុបុរាណតែមួយគត់នៃព្រះកេសរបស់ព្រះពុទ្ធ។ ជាក្ដីជ្រះថ្លាណាស់ដែលបានថ្វាយការគោរពដល់ព្រះពុទ្ធ ជាទីសក្ការៈនៅទីនេះ។” បន្ថែមពីលើនោះ ព្រះនាង នរោត្តម ជេនណា ក៏បានជូនពរប្រជាជនកម្ពុជាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌថែមទៀតថា “ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខ្ញុំសូមជូនពរឱ្យពុកម៉ែបងប្អូនទាំងអស់គ្នា ឱ្យជួបតែសេចក្ដីសុខសុវត្ថិភាពគ្រប់ពេលវេលានិងទីកន្លែង ព្រមទាំងរីករាយជាមួយការជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕”



-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា