ជីវិតកម្សាន្ដ
ករុណា ពេជ្រ វិលមករំលឹកអនុស្សាវរីយ៍ជាង ១០ឆ្នាំមុន ជាមួយការនិពន្ធកែច្នៃថ្មី ពីបទ «អ្នកកំដរ និង អស់ឱកាស»
ផលិតកម្ម Town ទើបតែបញ្ចេញបទល្បីដែលធ្លាប់អង្រួនចិត្តយុវវ័យប៉ុន្មានឆ្នាំមុន ចំណងជើង «អ្នកកំដរ និង អស់ឱកាស» របស់លោក ករុណា ពេជ្រ ដោយបញ្ចូលបទទាំងពីររួមគ្នា ប្តូរចង្វាក់ថ្មី ដែលលើសពីបទមនោសញ្ចេតនាធម្មតា ដោយបន្ថែមនូវការ Rap របស់តារាចម្រៀងប្រុសម្នាក់ទៀត។
ក្រោយប្រកាសវិលវិញប្រមាណជា ១សប្តាហ៍ តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម Town លោក ករុណា ពេជ្រ បានធ្វើតាមការសន្យា ដោយវិលវិញជាមួយរសជាតិថ្មីលើទ្រនំចាស់ និងពាំនាំនូវបទបែបថ្មី ដែលច្រៀងរួមគ្នានឹងតារាចម្រៀងប្រុសម្នាក់ទៀត គឺលោក Trapz Young ។
ពិតជាប្លែក ខណៈអ្នកគាំទ្រក៏ដូចជាសាធារណជនទូទៅ ធ្លាប់តែបានស្គាល់តារាចម្រៀងប្រុសរូបនេះ តាមរយៈបទមនោសញ្ចេនា ប៉ុន្តែបទចម្រៀងដែល Remake ថ្មីមួយបទនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងកាន់តែចាប់អារម្មណ៍ជាមួយនឹងតារាចម្រៀងប្រុសរូបនេះសារជាថ្មី។
គួររម្លឹកថា ទោះបីជាតារាចម្រៀង ករុណា ពេជ្រ ហាក់ឃ្លាតឆ្ងាយពីសិល្ប:មួយរយ:ធំ តែទឹកចិត្តលោកគឺនៅតែនឹកដល់អ្នកគាំទ្រនិងអាជីពចាស់របស់ខ្លួន ដែលធ្លាប់សាងភាពល្បីឈ្មោះជាច្រើនឆ្នាំកន្លងមក។ តួយ៉ាងពេលនេះ ករុណា ពេជ្រ បានធ្វើតាមសន្យា វិលមកវិញជាមួយនឹងរសជាតិថ្មី ដើម្បីបន្តបំពេរអារម្មណ៍ដល់អ្នកគាំទ្ររបស់ខ្លួន។
លោក ករុណា ពេជ្រ ធ្លាប់បានអះអាងថា វត្តមានសារជាថ្មីរបស់លោក គឺមកដោយការជឿជាក់ មករំលឹកអនុស្សាវរីយ៍ កាលពី១៤ឆ្នាំមុន ក្នុងការនិពន្ធកែច្នៃបទភ្លេងថ្មីទាំងបទចាស់និងនិពន្ធថ្មី៕
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច