Connect with us

ជីវិតកម្សាន្ដ

Coldplay ប្រកាសបំបែកក្រុមនាពេលខាងមុខនេះ ខណៈទើបនឹងចេញអាល់ប៊ុមទី១០

បានផុស

នៅ

ក្រុមតន្ត្រី Coldplay គឺជា Band ដ៏ល្បីល្បាញទូទាំងពិភពលោក ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧ ហើយមានបទចម្រៀងពិរោះៗដូចជា Yellow, The Scientist និងបទផ្សេងៗទៀត។ ក្រុមតន្ត្រីមួយនេះ មានសមាជិកចំនួន៤នាក់ ដែលមាន Christ Martin ជាអ្នកច្រៀង Jonny Buckland ជាអ្នកលេងហ្គីតា ហើយអ្នកលេងបាស់គឺ Guy Berryman និងអ្នកវាយស្គរ ដោយ Will Champion។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយយោងតាម គេហទំព័រ Easy Rock បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមតន្ត្រី Coldplay ដែលមានចំណាស់២៧ឆ្នាំ បានប្រកាសប្រាប់នៅក្នុងកិច្ចសម្ភាសន៍ថា ពួកគេនឹងបំបែកក្រុមនៅពេលដែលបញ្ចប់ការចេញអាល់ប៊ុមទី១២ ខណៈដែលបច្ចុប្បន្នទើបតែចេញអាល់ប៊ុមទី១០របស់ខ្លួន។

ជាមួយគ្នានេះ តារាចម្រៀង Christ Martin ដែលជាអ្នកតំណាងក្រុម បាននិយាយថា Coldplay ពិតជាផ្ដល់សារសំខាន់ចំពោះការកំណត់ពេលវេលាសម្រាប់ការចូលនិវត្តន៍របស់ពួកគេខ្លាំងណាស់ ក្រោយពីបានបម្រើវិស័យតន្ត្រីអស់រយៈពេល៣ទសវត្សរ៍កន្លងមកនេះ។

លោកបានបន្ថែមទៀតថា Coldplay នឹងធ្វើអាល់ប៊ុមត្រឹមតែ១២ប៉ុណ្នោះ ពួកគេនឹងចូលនិវត្តន៍ហើយ លោកនិយាយពិតប្រាកដមែន ចាំតែមើលទៅ។ មិនតែប៉ុណ្នោះ លោកបាននិយាយអំពីអាល់ប៊ុមទៀតថា ទោះបីជាស្ដាប់ទៅវាដូចជាតិចពិតមែន ប៉ុន្ដែតិចតែច្រើន គឺលោកចង់សម្ដៅថា ទោះចម្រៀងតិចតែមានគុណភាព។

ចុងក្រោយ Christ Martin បានបកស្រាយថា ក្រោយពីបញ្ចប់អាល់ប៊ុមចុងក្រោយហើយ សមាជិកនឹងត្រូវបំបែកក្រុមតាមការកំណត់ ប៉ុន្ដែពួកគេនៅតែមានការសហការគ្នានៅថ្ងៃខាងមុខ ហើយសមាជិកទាំង៤នាក់ បូករួមនឹងអ្នកគ្រប់គ្រងម្នាក់ទៀត នឹងត្រូវទទួលបានការសម្រាកមួយដែលពួកគេសាកសមនឹងទទួលបាន ក្រោយពីដើរលើវិថីនេះអស់រយៈពេលជិត៣០ឆ្នាំមកនេះ។

គួរបញ្ជាក់ផងដែរថា Coldplay កំពុងតែផ្សព្វផ្សាយអាល់ប៊ុមចម្រៀងទី១០ ដែលមានឈ្មោះថា Moon Music ដែលចេញនៅថ្ងៃទី០៤ ខែតុលា ២០២៤នេះហើយ៕

ប្រភព៖ Easy Rock

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម