Connect with us

ជីវិតកម្សាន្ដ

ប៉ូលិសអាមេរិកយក Diddy ទៅដាក់គុកដែលល្បីថាជា នរកលើផែនដី

បានផុស

នៅ

តារាចម្រៀងរ៉េបជនជាតិអាមេរិក Sean Combs ឬ Diddy កំពុងឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំង Metropolitan របស់ទីក្រុង Brooklyn ដែលជាពន្ធនាគារដ៏ល្បីល្បាញពាក់ព័ន្ធអំពើហឹហិង្សា ស្ថានភាពធ្ងន់ធ្ងរ និងការធ្វើអត្ថឃាត ​ជារឿយៗត្រូវបានពិពណ៌នាថាជានរកនៅលើផែនដី។

តារារ៉េបវ័យ៥៤ឆ្នាំរូបនេះ បានចាប់ខ្លួននៅថ្ងៃទី ១៦ ខែកញ្ញា ហើយចោទប្រកាន់ពីបទជួញដូរផ្លូវភេទ ការលេងល្បែងស៊ីសង និងការដឹកជញ្ជូនដើម្បីចូលរួមក្នុងអំពើពេស្យាចារ។ គាត់បានប្រើប្រាស់ឋានៈល្បីល្បាញរបស់ខ្លួនមកបង្ខិតបង្ខំជនរងគ្រោះជាស្រ្តីឲ្យចូលរួមក្នុងការប្រព្រឹត្តខុសឆ្គងដោយគ្មានការយល់ព្រមពីពួកគេ ដែលព្រះរាជអាជ្ញាពណ៌នាថាជាបទឧក្រិដ្ឋផ្លូវភេទដ៏ឧឡារិក​​ ព្រមទាំងបិទបាំង និងចែកចាយថ្នាំញៀនដូចជា កូកាអ៊ីន កេតាមីន និងអុកស៊ីកូដូន ។

យ៉ាងណាក្រោយត្រូវដាក់នៅគុកមិនបានប៉ុន្មានផង លោក​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ចំនួនទឹកប្រាក់ ៥០ លាន​ដុល្លារ តែ​ត្រូវ​បាន​ចៅក្រម​បដិសេធ។

បើយោងតាម ​​AP បញ្ចាក់ថា មជ្ឈមណ្ឌលឃុំឃាំង Metropolitan ត្រូវបានបង្កើតឡើងនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ដោយការិយាល័យពន្ធនាគារ បច្ចុប្បន្នមានអ្នកទោសចំនួន ១២០០នាក់។ អតីត​ឆ្មាំ​ម្នាក់​បាន​ពណ៌នា​ថា ​វា​ជា​រឿង​តឹងរ៉ឹង​ និងអាក្រក់បំផុតកាលដែលមានអ្នកទោសណាម្នាក់ទៅដល់ពន្ធនាគារមួយនេះ។

មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកទោសជាច្រើនដែលស្ថិតក្នុងគុកមួយនេះបានរាយការណ៍ជាបន្តបន្ទាប់ អំពីបញ្ហាដូចជា អំពើហឹង្សា, ជីវភាពក្រីក្រ, កង្វះបុគ្គលិកធ្ងន់ធ្ងរ, ការរត់ពន្ធគ្រឿងញៀនយ៉ាងទូលំទូលាយ និងការលួចបន្លំផ្សេងទៀត ដែលមួយចំនួនត្រូវបានរាយការណ៍ដោយនិយោជិត។ ពួកគេ​ក៏​អះអាង​ថា​ គុកឥតជញ្ចាំងមនេះប្រឈម​នឹង​ការ​បិទ​ទ្វារ​ជា​ញឹក​ញាប់ ដោយ​ដាក់​កម្រិត​ការ​ចូល​ទៅ​លេង ការ​ហៅ​ទូរសព្ទតាមចិត្ត មានកន្លែងងូតទឹកផ្កាឈូក និង​ការ​ហាត់ប្រាណជាដើម។

កាលពីខែមិថុនា ជនរងគ្រោះ Uriel Whyte អាយុ ៣៧ ឆ្នាំ​ត្រូវបានចាក់សម្លាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងកន្លែងព្យាបាល ហើយមួយខែក្រោយមក Edwin Cordero អាយុ ៣៦ ឆ្នាំបានស្លាប់បន្ទាប់ពីរងរបួសក្នុងជម្លោះ។ ក្នុង​រយៈពេល​បី​ឆ្នាំ​មក​នេះ យ៉ាង​ហោច​ណាស់​មាន​អ្នក​ជាប់​ឃុំ​ចំនួន​បួន​នាក់​​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត។

ដោយឡែក មេធាវីរបស់ Cordero គឺលោក Andrew Dalack បានប្រាប់កាសែត The New York Times ថាកូនក្តីរបស់គាត់គឺជាជនរងគ្រោះក្នុងពន្ធនាគារសហព័ន្ធដែលចង្អៀតណែន គ្មានបុគ្គលិកមិនយកចិត្តទុកដាក់ ដែលជាឋាននរកនៅលើផែនដី។​ មេធាវីម្នាក់ទៀតគឺលោក Marc Agnifilo បានប្រាប់ដែរថា Diddy រឹងមាំ មានសុខភាពល្អ និងផ្តោតលើការការពាររបស់គាត់ ដោយសង្កត់ធ្ងន់ថា​ គាត់ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងករណីនេះ និងមានទំនុកចិត្តពេញទំហឹងទាំងក្រុមច្បាប់របស់គាត់ និងការពិត។

ដ្បិតថាយ៉ាងនេះក្ដី ដំបូងឡើយ Diddy ត្រូវបានគេដាក់ក្រៅឃុំដោយតាមដានការធ្វើអត្តឃាត​ បន្ទាប់ពីការចាប់ខ្លួនរបស់គាត់ដោយសារតែការតក់ស្លុតនិងស្ថានភាពផ្លូវចិត្តរបស់ជនសង្ស័យ។ ទោះយ៉ាងណាក៏ដោយ មកដល់ថ្ងៃទី២៩ ខែកញ្ញា គាត់លែងស្ថិតក្រោមការឃ្លាំមើលពីការធ្វើអត្តឃាតទៀតហើយ ហើយបានទទួលការសួរសុខទុក្ខពីក្រុមគ្រួសាររបស់គាត់និងត្រូវបញ្ចូនទៅគុកតែ​ម្ដង។

គួរបញ្ចាក់ដែរថា Diddy បានបង្កើត Bad Boy Records ក្នុងឆ្នាំ១៩៩៣ ហើយនោះគឺជាឧបករណ៍មួយក្នុងការធ្វើឲ្យ hip hop ក្លាយជាបាតុភូតសកល។ នៅឆ្នាំ២០១៣ គាត់ត្រូវបានចាត់ថ្នាក់ជាតារារ៉េបដែលមានជាងគេលើពិភពលោក ដោយវ៉ាដាច់ដោយ Jay-Z និង Kanye West ។ ពេញមួយអាជីពរបស់ Diddy ​បានឈ្នះពានរង្វាន់ Grammy ចំនួនបី និងពានរង្វាន់ MTV Music Awards ចំនួនពីរ។ ទោះបីជាគាត់មិនដែលរៀបការក៏ដោយ ប៉ុន្តែលោកមានកូនប្រាំពីរនាក់ជាមួយស្ត្រី៤ នាក់ផ្សេងគ្នា ហើយបានប្រមូលទ្រព្យសម្បត្តិសំខាន់ៗតាមរយៈការបណ្តាក់ទុនអាជីវកម្មផ្ទាល់ខ្លួន ដោយ Forbes បានប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់គាត់ប្រហែល១ពាន់លានដុល្លារ​ ក្នុងឆ្នាំ ២០២២៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​ សាង ស្រីល័ក្ខ

ចុចអាន៖សុខភាព Justin កាន់តែព្រួយបារម្ភ ក្រោយតារារ៉េប Diddy ចាប់ខ្លួនបទល្មើសផ្លូវភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម