ជីវិតកម្សាន្ដ
ប្លែកដាច់គេ! Pre Wedding សុភ័ក្រ កុសុម៉ាស្លៀកឈុតល្ខោនបាសាក់ លើទឹកដីអង្គរ
ជាង ១ខែ បន្ទាប់ពីបើកបង្ហាញវត្តមានដៃគូជីវិតជាសាធារណៈ នៅថ្ងៃនេះ សុភ័ក្រ កុសុម៉ា បានធ្វើឱ្យសាធារណជន ពិសេសអ្នកគាំទ្រ ភ្ញាក់ផ្អើលជាថ្មី ជាមួយនឹងរូបថត Pre Wedding របស់ខ្លួន ក្នុងឈុតល្ខោនបាសាក់ ដែលមិនធ្លាប់មានតារារូបណាធ្លាប់បង្ហាញរូប Pre Wedding បែបនេះពីមុនមកឡើយ។


ជាមួយនឹងគំនិតនៃការលើកយកឈុតនេះ សុភ័ក្រ កុសុម៉ា និងអនាគតស្វាមី ទទួលបានការកោតសរសើរខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយយល់ថា ជាការបំផុសនិងលើកតម្កើងតម្លៃនៃល្ខោនបាសាក់ ឱ្យកាន់តែផុសផុលថែមទៀត ខណៈកន្លងមក ពិធីការិនីកំពូលវោហាស័ព្ទរូបនេះ ធ្លាប់រួមចំណែកលើកស្ទួយសិល្បៈបុរាណខ្មែរមួយនេះច្រើនលើកមកហើយ។
ជាមួយនឹងគំនិតដែលស្លៀកឈុតល្ខោនបាសាក់នេះដែរ សុភ័ក្រ កុសុម៉ា បង្ហើបដែរថា កញ្ញា និងអនាគតស្វាមី គ្រោងស្លៀកឈុតនេះ ២ឆ្នាំទៅហើយ។ ក្នុងដំណើរការនៃការថតរូបនេះទៀតសោត ក្រុមការងារ និងមិត្តភក្តិរបស់តារាស្រីរូបនេះ ក៏បានបញ្ចេញមតិដោយបញ្ជាក់ពីភាពលំបាកនៃការថតរូប Pre Wedding ផងដែរ ដែលទាក់ទងនឹងអាកាសធាតុ។ តែយ៉ាងណាមិញ រូបថតស្អាតៗជាច្រើនសន្លឹក ត្រូវបានផ្តិតមកបង្ហាញសាធារណជន ពិសេសអ្នកគាំទ្ររបស់កញ្ញា។



គួររម្លឹកថា មុនបង្ហាញរូបថត Pre Wedding ក្នុងឈុតល្ខោនបាសាក់ខ្មែរ ម្ចាស់ Kosoma Entertainment រូបនេះ ក៏ធ្លាប់បានបង្ហាញរូបថតក្នុងឈុតរៀបការបែបបរទេសម្តងរួចមកហើយ កាលពីអំឡុងចុងខែកញ្ញាកន្លងទៅ ខណៈថ្ងៃរៀបអាពាហ៍ពិពាហ៍ពិតប្រាកដ ក៏កាន់តែខិតជិតមកដល់ហើយ៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?