ជីវិតកម្សាន្ដ
យីហោ LV យកអាវដែលសល់ពី Lisa ឲ្យ Liu Yifei ពាក់ ពេលនេះរងការរិះគន់ថាលំអៀង
Liu Yifei ដែលជាតារាសម្តែងកំពូលម្នាក់មកពីប្រទេសចិនបានចូលរួមកម្មវិធី Paris Fashion Week 2024 កាលពីថ្ងៃទី ០២ ខែតុលា ក្នុងនាមជាទូតសុឆន្ទៈឲ្យប្រេន Louis Vuitton ។ ប៉ុន្តែអ្នកគាំទ្រជាច្រើនហាក់មានអារម្មណ៍ខកចិត្តជាខ្លាំង នៅពេលម៉ាកយីហោពិភពលោកនេះមិនបានប្រព្រឹត្តចំពោះតួស្រីក្នុងរឿង Mulan ល្អដូចដែលពួកគេគួរមាន។
ឧបទ្ទវហេតុដំបូងដែលបានធ្វើឲ្យមនុស្សជាច្រើនមិនសប្បាយចិត្តនោះគឺសំលៀកបំពាក់របស់តារាស្រីវ័យ៣៧ឆ្នាំ ។ Liu Yifei បានស្លៀកពាក់អាវកាក់ពណ៌ខ្មៅជាមួយនឹងសំពត់ខ្លី និងស្បែកជើងកវែងពណ៌ខ្មៅ ព្រមទាំងវែកសក់ទៅក្រោយអស់ៗ ដោយបានបន្ថែមរូបរាងរបស់នាងឲ្យកាន់តែស្រស់ស្អាតមួយបែប។
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្របានទទួលស្គាល់ថា អាវកាក់ដែល Liu Yifei ពាក់ តាមពិតទៅត្រូវបាន Lisa ពាក់កាលពីខែសីហា នៅក្នុងព្រឹត្តិការណ៍កំរាលព្រំពណ៌ផ្កាឈូកសម្រាប់កម្មវិធី Born Pink World Tour របស់ BLACKPINK នៅក្នុងរោងកុន។
ទីពីរ អ្នកគាំទ្រមានការខកចិត្តដែល Lisa រួមជាមួយនឹង Zendaya បានអង្គុយនៅជួរមុខក្នុងអំឡុងពេលបង្ហាញម៉ូដ រួមជាមួយជំទាវទីមួយនៃប្រទេសបារាំង Brigitte Macron និងនាយកប្រតិបត្តិ LVMH Bernard Arnault ក្នុងចំណោមអ្នកផ្សេងទៀត។ ដោយចាត់ទុក Liu Yifei គឺជាតារាសម្តែងជើងចាស់ដែលមានការគោរពខ្ពស់ មនុស្សជាច្រើនយល់ថា នាងសមនឹងទទួលបានការយកចិត្តទុកដាក់ដូចគ្នា ប៉ុន្តែហេតុអ្វី LV មិនធ្វើដូចដែលគេធ្វើដាក់ Lisa ឬតារាជួរមុខផ្សេងទៀតដែរ។
ទោះបីជាហេតុការណ៍នេះបានធ្វើឲ្យមានភាពតានតឹងខ្លះរវាងអ្នកគាំទ្ររបស់តារាល្បីទាំងពីរក៏ដោយ ក៏ប៉ុន្តែភាគច្រើនពួកគេសប្បាយរីករាយក្នុងការអបអរភាពជោគជ័យរៀងៗខ្លួន ជាពិសេសនៅពេលដែលស្រ្តីអាស៊ីបានឆ្លាក់កន្លែងផ្ទាល់ខ្លួននៅក្នុងពិភពម៉ូដដ៏ប្រណិតរបស់បរទេសយ៉ាងជោគជ័យនិងត្រចេះត្រចង់បំផុត។
គួររម្លឹកដែរថា កន្លងមក LV ក៏ធ្លាប់ដាក់តារាចិន Liu Yifei នៅជួរមុខក្នុងអំឡុងពេលកម្មវិធី Louis Vuitton Cruise នៅ Barcelona ក្នុងខែឧសភា រួមជាមួយតារាស្រី Sophie Turner និងតារាកូរ៉េ Felix មកពីក្រុម Stray Kids’s។ នេះហាក់បានធ្វើឲ្យយីហោលំដាប់នៅតែលេចធ្លោជាងមុន ហើយក៏មិនសូវទទួលបានការរិះគន់ច្រើនពេកដែរចំពោះរឿងរ៉ាវដែលពួកគេយកអាវសល់ពីសមាជិកក្រុម Blackpink ឲ្យទៅកាន់តារាស្រីត្រកូល Liu ពាក់បន្តនោះ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖HYBE រងការចោទពីបទស៊ើបអង្កេតឯកជនរបស់អ្នកគាំទ្រ NewJeans

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?