ជីវិតកម្សាន្ដ
Amber Heard ឆ្លើយយ៉ាងចិត្តត្រជាក់ សំណួរអំពី Johnny Depp ទៅលេងស្រុកកំណើតនាង
កាលពីថ្មីៗកន្លងទៅនេះ គេហទំព័រ Covered Geekly បានឲ្យដឹងថា Amber Heard បានឆ្លើយសំណួរយ៉ាងចិត្តត្រជាក់បំផុតនៅពេលដែលគេសួរនាំពាក់ព័ន្ធនឹងអតីតស្វាមីរបស់ខ្លួន តារាសម្ដែងប្រុស Johnny Depp ដែលបានធ្វើដំណើរទៅកម្សាន្តនៅឯប្រទេសអេស្ប៉ាញ ដែលជាប្រទេសកំណើតរបស់ខ្លួន។

បច្ចុប្បន្ន តួឯកស្រីនៅក្នុងរឿង Aquaman តារាសម្ដែងស្រី Amber Heard បានផ្លាស់ទីលំនៅពីសហរដ្ឋអាមេរិក ទៅរស់នៅឯប្រទេសអេស្ប៉ាញដែលជាប្រទេសកំណើត ហើយនាងក៏បានប្ដូរឈ្មោះទៅជា Martha Jane Cannary ហើយនាងបានរស់នៅយ៉ាងសាមញ្ញនៅក្នុងទីក្រុងមួយ។

យ៉ាងណាមិញ នាងត្រូវបានគេសួរនាំអំពីការធ្វើដំណើរកម្សាន្តរបស់ Johnny Depp មកកាន់ ប្រទេសអេស្ប៉ាញ តើនាងមានអារម្មណ៍យ៉ាងណាដែរ Amber ឆ្លើយតបវិញថា ខ្ញុំរស់នៅ Madrid នេះ ខ្ញុំស្រឡាញ់អេស្ប៉ាញ។ នាងបានបន្ដដែរថា ខ្ញុំពិតជាសំណាងណាស់ដែលបានមកទីនេះ ហើយទាក់ទងនឹងអតីតកាលរបស់ខ្ញុំ ខ្ញុំមិនមានអារម្មណ៍ចង់គិត ឬនិយាយអំពីវាទេ ព្រោះខ្ញុំសប្បាយចិត្ត និងមានសន្តិភាព។

គួរបញ្ជាក់ដែរថា Johnny Depp បានធ្វើដំណើរទៅប្រទេសអេស្ប៉ាញ ដើម្បីធ្វើការផ្សព្វផ្សាយអំពីរឿងថ្មីរបស់លោក ដែលមានចំណងជើងថា Modi។ លើសពីនោះ តារាប្រុសវ័យ៦១ឆ្នាំរូបនេះ ក៏បានឈ្លៀតសម្ដែងធ្វើជាតួអង្គ Captain Jack Sporrow ដើម្បីទៅសួរសុខទុក្ខក្មេងៗ ដែលនៅមន្ទីពេទ្យកុមារផងដែរ។

គួររំលឹកដែរថា ក្រោយពីលែងលះគ្នា Amber Heard បានធ្វើការប្ដឹងអតីតស្វាមីខ្លួន ឡើងដល់តុលារ អំពីបទ ប្រើប្រាស់អំពើហឹង្សាទៅលើរូបនាង ប៉ុន្ដែនាងត្រូវបានចាញ់ក្ដី និងត្រូវបានបង់ថ្លៃខូចខាតទៅកាន់ Johnny Depp ចំនួន១៥លានដុល្លារ៕
ប្រភព៖ Covered Geekly





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?