Connect with us

ជីវិតកម្សាន្ដ

Jimmy និង ទេព បូព្រឹក្ស រួមទាំងក្រុមការងារ ទៅគាំទ្របវរកញ្ញាតំណាងកម្ពុជា ដល់វៀតណាម

បានផុស

នៅ

តារាចម្រៀងលំដាប់ប្រទេស ទេព បូព្រឹក្ស ក៏ដូចជាអ្នកនាង Jimmy Meng អតីតពិធីការិនី និងជាម្ចាស់ផលិតផលសម្រស់ Callalilly ព្រមទាំងស្វាមី រួមនិងក្រុមការងារបានចេញដំណើរពីទឹកដីកម្ពុជា ដើម្បីទៅលើកទឹកចិត្តបវរកញ្ញាតំណាងកម្ពុជា អ៉ិន លក្ខិណា ដល់ប្រទេសវៀតណាមដោយផ្ទាល់។ នេះបើតាមការបញ្ជាក់ពី Alex Conan Real ដែលគេស្គាល់ថា ចែតា ជាមនុស្សដែលស្និតស្នាលនឹងអ្នកនាង ទេព បូព្រឹក្ស និងអ្នកនាង Jimmy ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកម្មវិធីប្រកួតប្រជែង Miss Cosmo 2024 វគ្គ Jury Session ដែលប្រព្រឹត្តធ្វើឡើងលើទឹកដីប្រទេសវៀតណាម អ្នកនាង Jimmy Meng អ្នកនាងទេព បូព្រឹក្ស រួមនឹងអ្នកដែលទៅចូលរួមគាំទ្របវរកញ្ញាតំណាងកម្ពុជា បានបង្ហាញវត្តមាន ដើម្បីជាកម្លាំងចិត្តដល់ កញ្ញា អ៉ិន លក្ខិណា ។ ជាមួយនឹងក្តីរំភើបនេះ អ៉ិន លក្ខិណា បានសម្តែងការអរគុណ និងបង្ហាញឆន្ទៈមោះមុត ក្នុងការដណ្តើមម្កុដលើកនេះ ដោយផ្អែកលើបទពិសោធដែលខ្លួនមាន សមត្ថភាព និងភាពជឿជាក់។ ទន្ទឹមនេះ កញ្ញា អ៉ិន លក្ខិណា ក៏ស្នើសុំឱ្យពលរដ្ឋកម្ពុជា ពិសេសអ្នកគាំទ្រ ជួយបន្តបោះឆ្នោតគាំទ្រដល់កញ្ញាផង ដើម្បីទទួលបានជ័យជំនះនេះ។

ដោយឡែក តាមរយៈការដើរម៉ូដនៅលើឆាក Miss Cosmo 2024 ក្នុងសប្តាហ៍នេះ អុិន លក្ខិណា នៅតែធ្វើបានល្អ និងបន្តខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្រេចបំណងដណ្តើមម្កុដលើកនេះឱ្យបាន ដែលមិនត្រឹមតែជាជយលាភីរបស់ខ្លួននោះទេ ក៏ជាមុខមាត់ជាតិផងដែរ។ ខណៈការដើរម៉ូដលើវេទិកាសប្តាហ៍នេះ ក៏ទទួលបានការកោតសរសើរពីអ្នកដាក់ពិន្ទុ និងអ្នកគាំទ្រផងដែរ។

តួយ៉ាង កាលពី ២សប្តាហ៍មុន លើវេទិកាបង្ហាញម៉ូដក្នុងការកម្មវិធីប្រកួតប្រជែង Miss Cosmo 2024 បវរកញ្ញាតំណាងកម្ពុជារូបនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលផងដែរ ជាមួយនឹងកាយវិការមួយនៃរបាំបុរាណខ្មែរ ពោរពេញដោយអត្ថន័យ អមនឹងរូបប្រាសាទអង្គរវត្តរចនាលើស្បៃឈុតប្រពៃណីវៀតណាម (AO DAI) ដែលកញ្ញាយកមកបង្ហាញ។

គួររម្លឹកថា កញ្ញា អ៉ិន លក្ខិណា គឺជាអតីត​កញ្ញាឯក​លំដាប់​រង​ទី​១ ឆ្នាំ​២០២១ (Miss Grand Cambodia 2021) និង​ជា​ម្ចាស់​មកុដ Miss Supranational Cambodia 2022 ដែលទទួលបានការគាំទ្រច្រើនពីមហាជននាពេលកន្លងមក ខណៈឆ្នាំ២០២៣ កញ្ញាទទួលបានតំណែងជាលំដាប់រងទី ២ Miss Grand Cambodia 2023 ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ វិនាទី មុន

Jimmy និង ទេព បូព្រឹក្ស រួមទាំងក្រុមការងារ ទៅគាំទ្របវរកញ្ញាតំណាងកម្ពុជា ដល់វៀតណាម

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ផ្ទុះជំងឺ Marburg ដែល​មិនទាន់ដឹង​ប្រភព នៅរវ៉ាន់ដាសម្លាប់មនុស្ស​១១នាក់

សេដ្ឋកិច្ច១៦ នាទី មុន

ភ្ញៀវទេសចរជាង ៧ ម៉ឺននាក់ ដើរកម្សាន្តនៅខេត្តត្បូងឃ្មុំរយៈពេល ៣ ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

អ៊ីរ៉ង់ ថា​ខ្លួន​មាន​កងកម្លាំង​ទុក​ប្រើ​ក្នុង​​ជម្លោះ​ជាមួយ​អ៊ីស្រាអែល បាន​ដល់រាប់​សិប​ឆ្នាំ

ព័ត៌មានជាតិ៣៤ នាទី មុន

បុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ ភ្ញៀវទេសចរដើរកម្សាន្តជិត១,៨ លាននាក់ ថយចុះ១០ម៉ឺននាក់

Sokha Hotels

ព័ត៌មានពេញនិយម