ជីវិតកម្សាន្ដ
តើវាសនា MGC ប៊ី សុធារី ទៅជាយ៉ាងណា ក្រោយកម្ពុជាផ្ដាច់ការធ្វើជាម្ចាស់ផ្ទះជាមួយថៃ
ក្រោយមានបញ្ហាជាមួយកម្មវិធី Miss Grand International ដែលកម្ពុជានិងថៃបានរួមគ្នាធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្ធកម្មវិធី ហើយកម្ពុជាក៏ផ្ដាច់ខ្លួនភ្លាមៗពីការទិញសិទ្ធិនិងបញ្ជូនបេក្ខភាពទៅប្រកួត តើវាសនា Miss Grand Cambodia កញ្ញា ប៊ី សុធារី នឹងទៅជាយ៉ាងណា?
បើតាមសេចក្ដីប្រកាសរបស់ស្ថាប័ន Miss Grand International បានឲ្យដឹងថា កម្ពុជានឹងមិនអាចធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធីបានតទៅទៀតទេ ក្រោយមិនបំពេញតាមតម្រូវរបស់ស្ថាប័នដែលបានព្រមព្រៀង។ លើសពីនោះ MGI ក៏បានបន្ដថា កម្ពុជាមិនបានផ្ដល់ការបម្រើបេក្ខភាពនិងសេវាកម្មទៅតាមស្ដង់ដារបស់កម្មវិធី។
ទន្ទឹមនឹងការចេញសេចក្ដីប្រកាសរបស់ Miss Grand International ភ្លាមៗនោះខាងកម្ពុជាដែលមានលោកស្រី អឹម សុគន្ធា ND Miss Grand Cambodia ហើយក៏ជាអ្នកទិញសិទ្ធិការប្រកួតថ្នាក់អន្តរជាតិរបស់ Miss Grand បានចេញលិខិតបកស្រាយលើផេកវិញថា កម្ពុជាគ្មានការទទួលទិញសិទ្ធិជាមួយកម្មវិធី MGI ទៀតទេ ក្រោយពីមិនមានការសហការ និងមិនឲ្យតម្លៃក្រុមការងារខ្មែរ។
បន្ទាប់ពីឮដំណឹងទាំងអស់នេះ ហ្វេនបវរកញ្ញាជាពិសេសអ្នកគាំទ្ររបស់ Miss Grand Cambodia បានបង្ហាញពីអារម្មណ៍សោកស្ដាយចំពោះរឿងដែលបានកើតឡើងកំឡុងពេលប្រកួតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស្របពេល កញ្ញា ប៊ី សុធារី ត្រៀមខ្លួនរួចជាស្រេចក្នុងការអង្រួនឆាកអន្ដរជាតិលើកនេះ។ បន្ថែមពីលើនោះមានអ្នកគាំទ្រ កញ្ញា ប៊ី សុធារី ទាំងជាតិ និងអន្តរជាតិ បានផ្ញើសារ និងខមិនជាច្រើនលើកទឹកចិត្តនាងក្រោយមានចម្រូងចម្រាសនេះកើតឡើង។ បើទោះបីជាក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ ប្រជាជនកម្ពុជានូវតែបន្តគាំទ្រ និងលើកកម្លាំងជូនកញ្ញា ប៊ី សុធារី ជានិច្ច៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់