ជីវិតកម្សាន្ដ
ចុងក្រោយចំណងស្នេហ៍ភេទដូចគ្នារបស់ ម៉ាដូណា ត្រូវដើរដល់ផ្លូវបញ្ចប់
កត់សម្គាល់រហូតមកទល់ពេលនេះ ទំនាក់ទំនងស្នេហាភេទដូចគ្នារវាងលោក ម៉ា ដូណា និងលោក ហេង គឺមានរយ:ពេលប្រមាណជិត ១០ឆ្នាំទៅហើយ ខណ:ដែលសម្ព័ន្ធភាពនេះកន្លងមក តែងមានផ្អែមល្ហែមហើយស្អិតល្មួតជាមួយគ្នាគួរឲ្យច្រណែន ប៉ុន្តែថ្មីៗនេះស្រាប់តែដៃគូលោក ម៉ាដូណា បានបញ្ជាក់ជុំវិញរឿងចែកផ្លូវគ្នា ជាការពិត និងចែកផ្លូវគ្នាជិត ១ឆ្នាំទៅហើយ។
ចំពោះសម្ព័ន្ធភាពស្នេហាស្រលាញ់ភេទដូចគ្នា របស់តារាប្រសព្វកំប្លុកកំប្លែងរូបនេះ និងគូស្នេហ៍ តែងធ្វើឱ្យអ្នកគាំទ្រ និងមហាជនចាប់អារម្មណ៍ ប៉ុន្តែច្រើនខែទៅហើយ អ្នកទាំងពីរហាក់ស្ងប់ស្ងាត់និងរស់នៅឆ្ងាយគ្នា ធ្វើឱ្យអ្នកគាំទ្រធ្លាប់ដាក់ការសង្ស័យម្តងរួចទៅហើយ។ ជុំវិញរឿងរ៉ាវដែរ នៅទីបំផុត លោក ហេង ក៏បានចេញមុខមកទម្លាយជាសាធារណៈថា “ចំណងស្នេហ៍អ្នកទាំងពីរ ពិតជាដើរដល់ផ្លូវបញ្ចប់ហើយ តាំងពីជិត១ឆ្នាំមកម្ល៉េះ”។
លោកអះអាងថា រូបលោក និងលោក ម៉ាដូណា បានផ្តាច់ការទាក់ទងនិងរស់នៅជាមួយគ្នាជាប្តី-ប្រពន្ធរយ:ពេលជិត១ឆ្នាំមកហើយ ដោយសារតែការអស់ចិត្តរៀងៗខ្លួន មិនមានម្នាក់ណាក្បត់ម្នាក់ណាឡើយ។ ឯដំណឹងនៃការចែកផ្លូវគ្នានេះ កន្លងមក គ្រាន់តែពួកលោកមិនទាន់ចង់បញ្ចេញឲ្យមហាជនបានដឹងឡើយ ក៏ព្រោះតែធ្វើចិត្តមិនទាន់បាន។
លោក ម៉ា ដូណា បានបញ្ជាក់ដែរថា ការផ្តាច់ទំនាក់ទំនងស្នេហារវាងលោកនិងគូស្នេហ៍លោក គឺជាការព្រមព្រៀងគ្នាទាំងសងខាង ដោយមិនមានកើតរឿងរ៉ាវអ្វីទេ ខណ:សុខៗស្រាប់លោក ហេង សុំបែកគ្នាជាមួយខ្លួនតែម្តង។ យ៉ាងមិញលោកថា ទោះជាបែកស្នេហ៍ តែអ្នកទាំងពីរនៅធ្វើការងារនិងរាប់អានគ្នាជាធម្មតា។
តាមរយៈវីដេអូជាង ៥នាទី លោកហេង បញ្ជាក់ឱ្យដឹងដែរថា “ខ្ញុំពិតជាសោកស្ដាយខ្លាំងបំផុត ដែលមិនអាចបន្តដំណើរទៅមុខជាមួយគ្នា ក៏សូមអភ័យទោសចំពោះអ្នកគាំទ្រ គូស្នេហ៍របស់ខ្ញុំកន្លងមក រយ:ពេលជាង៨ឆ្នាំមកនេះពួកយើង បានតស៊ូជាមួយគ្នាច្រើនណាស់ មានទាំងរឿងល្អៗនិងមិនល្អ ពួកយើងបានឆ្លងកាត់ជាមួយគ្នា ហើយខ្ញុំមិនដែលគិតថាពួកយើងមានថ្ងៃនេះនោះទេ ប៉ុន្តែអ្វីៗគ្រប់យ៉ាងវាបានកើតឡើងហើយ”។
លោក ហេង និយាយទៀតថា ចុងក្រោយមានស្នាមញញឹមនៅពីមុខភាពបែកបាក់ដែលយើងទាំង២នាក់ ជួ បប្រទះលោកសង្ឃឹមពុកម៉ែបងប្អូនជាទីស្រលាញ់និ ងទទួលយកបាននូវដំណឹងមួយនេះសូមចិត្តពីបងប្អូ នផងដែរការចែកផ្លូវគ្នាមួយនេះគឺមិនមានខាងណាខុ សត្រូវនោះទេគ្រប់យ៉ាងគឺពួកយើងអស់ចិត្ដរៀងខ្លួនដោយមិនមានការបង្ខិតបង្ខំសូមកុំដាក់សម្ពាធទៅខា ងអ្នកខុសឬត្រូវអី ដោយក្ដីគោរព ពីខ្ញុំបាទ ហេង និង ម៉ាដូណាសូមខន្តីអភ័យទោសរាល់ភាសានិងសម្តីមិន សមរម្យកើតមានដោយអចេតនា៕ អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍២៤ ម៉ោង ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍