Connect with us

ជីវិតកម្សាន្ដ

ឆក់មេក្រូពីបវរកញ្ញា ប៊ី សុធារី ថ្ងៃមុន ឥលូវ ម្ចាស់មកុដវៀតណាម ត្រូវគេព្រួតរិះគន់ថាមានចរិតអសីលធម៌ ​

បានផុស

នៅ

សកម្មភាពរបស់បវរកញ្ញា Vo Le Que Anh ក្នុងកម្មវិធី Miss Grand International 2024 កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រសម្រស់ក្នុងស្រុក។ ជាពិសេសទស្សនិកជនក្នុងប្រទេសវៀតណាមមិនបានពេញចិត្តលើរូបនាងឡើយ ចាប់តាំងពីនាងក្លាយជាម្ចាស់មកុដតំណាងប្រទេសទៅប្រកួតនៅលើឆាកសម្រស់អន្តរជាតិ​ ដោយប្រឈមមុខនឹងមតិអាក្រក់ៗជាច្រើន។

កាលពីពេលថ្មីៗនេះ ម្ចាស់មកុដវៀតណាមរូបនេះបានជួបរឿងចម្រូងចម្រាសសារជាថ្មី នៅពេលដែលនាងធ្វើទង្វើមិនសមរម្យឬអសីលធម៌ជាមួយបវរកញ្ញាកម្ពុជា ប៊ី សុធារី។ តាមរយៈវីដេអូឃ្លិបដែលបង្ហោះព្រោងព្រាតលើបណ្ដាញអ៉ិនធើណេតបានបង្ហាញពីសកម្មភាពនៅលើឆាក MGI ដោយនាង Que Anh ស្រាប់តែឆក់យកមេក្រូពីដៃរបស់បវរកញ្ញា ប៊ី សុធារីភ្លាមៗ ដែលពេលនោះនាងកំពុងនិយាយជាមួយបវរកញ្ញាម៉ាកាវអំពីបទចម្រៀងដ៏គួរឲ្យចាប់អារម្មណ៍ជាភាសាកូរ៉េ។ ប៉ុន្តែ Que Anh ហាក់ដូចជាមិនបានដឹងខ្លួនថានោះទេ ដោយនាងនៅតែបន្តច្រៀងយ៉ាងសប្បាយ ដោយមិនសុំទោស ឬពន្យល់ពីទង្វើអសីលធម៌របស់នាងជាមួយតំណាងកម្ពុជាឡើយ។

យ៉ាងណា​ មួយ​រយៈ​នេះ Que Anh ត្រូទស្សនិកជនវៀតណាម​រិះគន់​យ៉ាងខ្លាំងក្លា ទាក់ទិននឹងសម្រស់របស់នាងមិន​ទាក់ទាញហើយនៅមានអាកប្បកិរិយា​មិន​សមរម្យ​ជាមួយបវរកញ្ញាកម្ពុជាថែមទៀត។ សកម្មភាព​នេះ​អាច​ធ្វើឲ្យតំណាង​វៀតណាម​បាត់បង់​ពិន្ទុ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ក្រសែភ្នែក​ចៅក្រម អ្នក​រៀបចំកម្មវិធី MGI និង​ទស្សនិកជន​អន្តរជាតិ។

មិនត្រឹមតែប៉ុណ្ណឹងទេ បន្ទាប់ពីសកម្មភាពកញឆក់ក្បាលមេក្រូរបស់​ Que Anh នៅលើទឹកដីកម្ពុជា ពេលនេះនាងត្រូវបានមហាជនក្នុងប្រទេសខ្លួនបានបញ្ចេញមតិមិនពេញចិត្ត ហើយថារូបនាងមិនគួរប្រព្រឹត្តនូវសកម្មភាពមិនល្អដល់ភ្នែកទស្សនិកជនអន្តរជាតិឡើយ។ ជាពិសេសទៀតសោត ចេះឬមិនចេះច្រៀងបទមួយនោះនាងក៏គួរសុំការអនុញាតពីម្ចាស់ផ្ទះមុននឹងកញ្ឆក់មេក្រូពីដៃអ្នកដទៃបែបនេះ​ ហើយ​វាក៏បង្ហាញសកម្មភាពមិនល្អ និងពុំគួរមានឡើយសម្រាប់នាងក្នុងនាមជាបវរកញ្ញាតំណាងប្រទេសទៅប្រកួតលើឆាក។

មិន​ត្រឹម​តែ​រង​ការ​រិះ​គន់​ពី​ការ​យក​មីក្រូ​នោះ​ទេ Que Anh កន្លង​មក​បាន​ជួប​ការ​លំបាក​ជា​ច្រើន​ពេល​នាង​មិន​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​វៀតណាម។ នាងធ្លាប់បានបង្ហោះសារសុំឲ្យអ្នកគាំទ្របោះឆ្នោតដើម្បីជួយនាងមានឱកាសទទួលទានអាហារពេលល្ងាចជាមួយលោក Nawat ។ ផ្ទុយពីការរំពឹងទុក មិនត្រឹមតែមិនទទួលបានការគាំទ្រនោះទេ Que Anh ក៏ទទួលបានប្រតិកម្មអវិជ្ជមានជាច្រើនពីទស្សនិកជនផងដែរ។ ពួកគេគិតថាការអំពាវនាវរបស់នាងគឺហួសហេតុនិងមិនប្រាកដនិយម។

ដោយឡែក ងាកមកកាន់មអាហារពេលល្ងាចជាមួយលោកណាវ៉ាត់ដែលជាប្រធាន Miss Grand International Que Anh ក៏បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងដែរ ក្រោយពីនាងបង្ហាញទំនុកចិត្តខ្ពស់ក្នុងនាមជាអ្នកតំណាងប្រទេស។ ក្នុងពិធីជប់លៀងនោះ លោកណាវ៉ាត់​បាននិយាយដោយត្រង់ៗថា Que Anh មិនមានប្រជាប្រិយភាពពីអ្នកគាំទ្រក្នុងស្រុកទេ​ តើចង់​និយាយ​អ្វី​ទៅ​កាន់​ទស្សនិកជន​វៀតណាម ដើម្បី​ឲ្យ​ពួកគេ​យល់​កាន់​តែ​ច្បាស់?។

មិនបង្អង់យូរ Que Anh បានឆ្លើយតបថា «មានអ្នកគាំទ្រសម្រស់វៀតណាមជាច្រើនដែលស្រលាញ់ និងគាំទ្រខ្ញុំ ប៉ុន្តែនៅតែមានមនុស្សមួយចំនួនដែលមិនយល់ពីខ្ញុំ ប៉ុន្តែខ្ញុំសង្ឃឹមថាពួកគេអាចមើលឃើញនូវអ្វីដែលខ្ញុំបានព្យាយាម និងព្យាយាមសម្រាប់ថ្ងៃនេះ។ កាល​ពី​ឆ្នាំ​មុន ខ្ញុំ​មាន​ឱកាស​បាន​ទៅ​សម្ដែង​នៅ MGI ដែល​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​វៀតណាម ហើយ​ពេល​នោះ​គ្មាន​អ្នក​ណា​ស្គាល់​ខ្ញុំ​ទេ។ ប៉ុន្តែថ្ងៃនេះខ្ញុំនៅទីនេះ តំណាងឲ្យប្រទេសវៀតណាម។ ខ្ញុំ​សូម​អរគុណ​អ្នក​គាំទ្រ​វៀតណាម ហើយ​នឹង​ព្យាយាមឲ្យអស់​ពី​សមត្ថភាព​ដើម្បី​ឈ្នះ​មកុដ​នេះ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសសង្ហាកាន់មកុដ Miss Cosmo នៅវៀតណាម​ មានប្រវត្តិអប់រំខ្ពស់ ក៏ជាសិស្សពូកែលំដាប់ប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៩ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម