Connect with us

ជីវិតកម្សាន្ដ

ខ្លួនតូចចិត្តធំ! ល្អហួស ហ៊ានចេញមុខនិយាយចំៗក្រោយចម្រូងចម្រាសកម្មវិធី Miss Grand International 2024

បានផុស

នៅ

បវរកញ្ញាវ័យក្មេង ជូរី ល្អហួស ដែលត្រូវជាម្ចាស់មកុដ Miss Preteen Junior Idol World 2024 បានចេញមុខមកបង្ហោះរូបជាមួយ ND Miss Grand Cambodia អមជាមួយសំណេរយ៉ាងចាក់ដោតទៅកាន់អ្នកគ្រងគ្រងកម្មវិធី MGI ដែលមិនបានឲ្យតម្លៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបភាពមួយសន្លឹកដែលអមជាមួយខ្លឹមសារថា “ធ្វើល្អអស់មួយគំនរនៅតែគេមើលមិនឃើញគេរង់ចាំតែចាប់កំហុស ហើយគេមកជិះជាន់យើង តែអំពើល្អរបស់កម្ពុជា ព្រះប្រាកដជាមើលឃើញ”។ លើសពីនោះ ល្អហួស ក៏បានបន្ថថា “នាងខ្ញុំហ៊ាននិយាយថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលប្រជាជនមានបេះដូងល្អ ប្រជាជនមានភាពរួសរាយរាក់ទាក់ មានភាពស្មោះត្រង់ មានភាពទំនួលខុសត្រូវ ទីកន្លែងណាគេមិនឲ្យតម្លៃយើង ដើរចេញពីទីនោះ នៅមានកន្លែងជាច្រើនទៀត គេរង់ចាំនិងផ្តល់តម្លៃឲ្យយើង។ ក្រៅពីលើកឡើងគំនិត និងឧត្ដមកិត្តិរបស់ខ្លួនរួចហើយបវរកញ្ញាវ័យក្មេងរូបនេះក៏បានលើកទឹកចិត្តលោកស្រី អឹម សុគន្ធា ថា “Mommy ធ្វើបានល្អហើយ Mommy លះបង់ច្រើនហើយដើម្បីកម្ពុជា”។

ក្រោយពីមានរឿងចម្រូងចម្រាសរវាង Miss Grand International និង Miss Grand Cambodia រួចមលខាងអន្តរជាតិក៏បានដកសិទ្ធិធ្វើជាម្ចាស់ផ្ទះពីកម្ពុជា ហើយកម្ពុជាក៏បានបញ្ចប់កុងត្រាភ្លាមៗដែលបន្ទាប់ពីមានរឿងមិនឲ្យតម្លៃក្រុមការងារខ្មែរ និងព្រមទាំងមិនបញ្ជូនបេក្ខភាពតំណាងកម្ពុជាទៅចូលរួមប្រកួតនៅប្រទេសថៃថែមទៀតផង។ ទន្ទឹមនឹងនេះ ស្ថាប័ន Miss Grand Cambodia នឹងធ្វើសន្និសីទកាសែតជាផ្លូវការ ជុំវិញរឿងរ៉ាវបញ្ហាជាមួយនឹងលោក Nawat President of Miss Grand International៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤៥ វិនាទី មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ៣ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៤ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម