ជីវិតកម្សាន្ដ
តន្ត្រីករទសវត្សរ៍ ៨០ លោក ឆៃ ឆាយា ម្ចាស់បទ “ជិះដំរីលេងនឹងបង” ទទួលមរណភាពហើយ
នេះជាដំណឹងដ៏សោកសៅ និងក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារ និងអ្នកគាំទ្រ ព្រមទាំងអ្នកសិល្ប: ខណ:ដែលសិល្បករល្បីឈ្មោះអំឡុងទសវត្សរ៍៨០ គឺលោកគ្រូ ប៉ា សុធី ហៅ ឆៃ ឆាយាម្ចាស់បទ «មួយរាត្រីនឹកតែអូន» និង «ជិះដំរីលេងនឹងបង» ទទួលមរណ:ហើយ ក្នុងជន្មាយុ ៦៨ឆ្នាំ។
បើយោងតាមការជូនដំណឹងពីសំណាក់ក្រុមដំណេីរខ្មែរ បានឲ្យដឹងថា ម្ចាស់ស្នាដៃបទ «ជិះដំរីលេងនឹងបង និង បទ រាត្រីរនោច» លោកគ្រូ ប៉ា សុធី បានលាចាកលោកនេះហេីយ កាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៧ ខែតុលានេះ ដោយរោគាពាធ។
ប្រភពបានបន្តថា បច្ចុប្បន្នសពតន្ត្រីករ ប៉ា សុធី ហៅ ឆៃ ឆាយា បានរៀបចំធ្វេីបុណ្យបូជានៅវត្តទឹកថ្លានារា ជធានីភ្នំពេញ។តាមរយ:ដំណឹងនៃមរណ:ទុក្ខដ៏ក្រៀ មក្រំនេះក៏មានការចូលរួមរំលែកទុក្ខពីសំណាក់មហា ជនអ្នកគាំទ្រជាច្រើនផងដែរជាមួយក្រុមគ្រួសារនៃស ពលោកគ្រូ ឆៃ ឆាយា។
រំលឹកដល់ស្នាដៃលោកគ្រូ ឆៃ ឆឆាយា គឺមានបទល្បីៗជាច្រេីនដូចជា,បទ រាត្រីរនោច,មួយរាត្រីនឹកតែអូន, នារីស៉ិចស៉ី, ទឹកហូរ,ជិះដំរីជាមួយនឹងបងនឹងមានបទរាប់រយបទទៀតដែលបន្សល់ទុកបំពេរ អារម្មណ៍ពុកម៉ែបងប្អូនខ្មែរដែលនៅតែដិតជាប់អារម្មណ៍អ្នកស្ដាប់រហូតដល់បច្ចុប្បន្ន ។
សូមបញ្ជាក់ថា តារាចម្រៀងទសវត្សរ៍៨០ លោក ឆៃ ឆា យា មានឈ្មោះពិត ប៉ា សុធី គឺជាតារាចម្រៀងជើងចា ស់ល្បីឈ្មោះដោយមានស្នាដៃបទចម្រៀងជាច្រើន ប៉ុន្តែក្រោយមកក៏បាត់វត្តមានយូរឆ្នាំ ខណ:កន្លងមក ធ្លាប់មានការសង្ស័យថា តារាជើងចាស់រូបនេះប្រហែលចេញទៅរស់នៅឯក្រៅប្រទេស និងបានធ្លាក់ខ្លួនឈឺធ្ងន់ ទើបតែទទួលមរណភាពនៅថ្ងៃនេះ៕ អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ