ជីវិតកម្សាន្ដ
សុខភាពផ្លូវចិត្ត Justin កាន់តែយ៉ាប់យ៉ឺន ក្រោយជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទរបស់ Diddy
បន្ទាប់ពីត្រូវបានលាក់ទុកជាច្រើនឆ្នាំមក ឧក្រិដ្ឋកម្មផ្លូវភេទដ៏គួរឲ្យរន្ធត់របស់តារារ៉េប Diddy និងការជួញដូរពេស្យាចារត្រូវបានបំភ្លឺ។ ដ្បិតថា លទ្ធផលនៅក្នុងតុលាការមិនច្បាស់លាស់ ប៉ុន្តែនាពេលខាងមុខ តារាជាច្រើនមានកេរ្តិ៍ឈ្មោះអាក្រក់ អាជីព និងជីវិតត្រូវរងឥទ្ធិពល ព្រោះតែការរួមរស់ជាមួយតារារ៉េបម្នាក់នេះ។
ចំណែកឯសិល្បករមួយរូបដែលទទួលរងផលអវិជ្ជមានខ្លាំងបំផុតក្នុងទំនាក់ទំនងជាមួយនឹង Diddy គឺ Justin Bieber។ តារាចម្រៀងប្រុសត្រូវបានគេនិយាយថាជាជនរងគ្រោះនៃការបំពានដោយតារារ៉េបម្នាក់នេះតាំងពីក្មេង។ ការសង្ស័យខាងលើបានធ្វើឲ្យតារាចម្រៀងកើតឆ្នាំ ១៩៩៤ ត្រូវបានគេហៅឈ្មោះពេញសារព័ត៌មាន និងបណ្ដាញសង្គម។ បើទោះបីជាមានការរំពឹងទុកក៏តារាចម្រៀងប្រុសរូបនេះនៅតែមិនចេញមុខបកស្រាយលម្អិតដែរ។

យ៉ាងណា កាលពីថ្ងៃទី ០៦ ខែតុលា ទំព័រ Six បានចេញផ្សាយរូបថតចុងក្រោយរបស់ Justin Bieber ដោយត្រូវបានគេឃើញនៅខាងក្រៅសណ្ឋាគារប្រណីតមួយក្នុងទីក្រុង Los Angeles (សហរដ្ឋអាមេរិក)។ លើកនេះ Justin ទៅតែម្នាក់ឯង ដោយមិនមានភរិយា Hailey ទៅជាមួយឡើយ។ ប៉ុន្តែអារម្មណ៍របស់លោកគឺមានសភាពមិនល្អប្រសើរឡើយ។ ក្នុងនោះគេសង្កេតឃើញទឹកមុខក្រៀមក្រំ ស្ងាត់ស្ងៀម ហើយគិតក្នុងឡានជាយូរ មុននឹងបើកឡានចេញទៅ។ នៅលើបណ្ដាញសង្គម ទស្សនិកជនជាច្រើនជឿថា Justin បង្ហាញយ៉ាងច្បាស់ពីសញ្ញានៃការប៉ះពាល់ផ្លូវចិត្ត ដោយសារតែគាត់ត្រូវបានអូសទាញជាប់ជានិច្ចក្នុងសំណុំរឿងផ្លូវភេទធ្ងន់ធ្ងររបស់ Diddy ។
កាលពីមុននៅថ្ងៃទី ០៥ ខែតុលា ការសន្ទនារបស់ Diddy និង Justin នៅលើ Jimmy Kimmel Live ក្នុងឆ្នាំ ២០១១ ក៏ត្រូវបានចាក់ផ្សាយឡើងវិញផងដែរ។ មនុស្សកំពុងពិភាក្សារឿង Diddy ព្រមានជាសាធារណៈ និងហាម Justin បង្ហាញពីអ្វីដែលពួកគេបានធ្វើក្នុងអំឡុងពេល ៤៨ ម៉ោងដែលពួកគេនៅជាមួយគ្នា។ នេះជាហេតុធ្វើឲ្យមានការសង្ស័យថាតារាចម្រៀងកាណាដា ត្រូវ Diddy ធ្វើបាប ហើយនោះបានធ្វើឲ្យមហាជនផ្ទុះកំហឹងជាថ្មីម្តងទៀត។
បន្ទាប់ពី Diddy ត្រូវបានចាប់ខ្លួន ប្រភពជិតស្និទ្ធបាននិយាយថា Justin បានព្យាយាមអស់ពីសមត្ថភាពដើម្បីការពារពាក្យចចាមអារ៉ាមអាក្រក់ និងផ្តោតលើការធ្វើជាឪពុកគេតែប៉ុណ្ណោះ។ យ៉ាងណាអ្នកជិតស្និទ្ធបារម្ភថាតារាចម្រៀងប្រុសរូបនេះកាន់តែមានសម្ពាធខ្លាំងឡើងៗ។ Justin មានអារម្មណ៍ថា គ្មាននរណាម្នាក់អាចយល់ពីគាត់គ្រប់គ្រាន់ដើម្បីនិយាយអំពីអ្វីគ្រប់យ៉ាងនោះទេ។ និយាយតាមត្រង់ទៅ គាត់ក៏មិនទាន់យល់ច្បាស់ពីខ្លួនឯងដែរ។
ប្រភពនេះបានបន្ថែមថា Justin Bieber ក៏ស្ថិតក្នុងវិបត្តិដែរ ព្រោះគាត់មិនដឹងថាត្រូវធ្វើជាឪពុកល្អម្នាក់ទេ ព្រោះគាត់គ្មានគំរូសម្រាប់មើល។ ឪពុករបស់ Justin ចាកចេញកាលពីនៅក្មេង លោក Jeremy Bieber មិនមែនជាគំរូល្អទេ។Justin តានតឹងខ្លាំងណាស់ គាត់មានកូនប្រុសម្នាក់ ហើយកំពុងព្យាយាមធ្វើជាឪពុកដ៏ល្អ ខណៈគ្មានតួនាទីជាគំរូ អ្វីដែលអាចធ្វើបាននាពេលនោះគឺមានតែទ្រាំឲ្យព័ត៌មានអាក្រក់រសាយបាត់ ហើយផ្ដោតលើគោលដៅធ្វើជាឪពុកល្អម្នាក់ប៉ុណ្ណោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennifer Aniston ស្រាយចចាមអារ៉ាមពាក់ព័ន្ធស្នេហា ជាមួយលោក Obama

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?