ជីវិតកម្សាន្ដ
ប៉ូគីមថេ សុតធីតា បង្ហាញការខកចិត្តក្រោយគេដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ MGI 2024
បវរកញ្ញាកម្ពុជាកញ្ញា ប៉ូគីមថេ សុតធីតា ម្ចាស់ជ័យលាភីគ្រងម្កុដ Miss Grand Cambodia 2021 បានចេញមកនិយាយទាំងហួសចិត្តខ្លាំងបន្ទាប់ពីលោក Nawat ហាក់មិនឲ្យតម្លៃដល់កម្ពុជា ក្នុងការរៀបចំកម្មវិធីប្រកួត Miss Grand International 2024 ។


ប្រាកដណាស់គេសង្កេតឃើញថា ចាប់តាំងពីយប់មិញរហូតមកដល់រសៀលថ្ងៃនេះ គេឃើញមានមហាជននិងអ្នកសិល្ប:របស់ខ្មែរជាច្រើនបានផ្ទុះនូវប្រតិកម្ម ដោយសម្តែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីផេកផ្លូវការរបស់ MGI បានប្រកាសកាលពីយប់ថ្ងៃទី០៦ខែ តុលាថា កម្ពុជាមិនអាចបន្តធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី Miss Grand International 2024 ទៀតទេ។
ទន្ទឹមគ្នានេះដែរ សម្រាប់ម្ចាស់មកុដ Miss Grand Cambodia 2021 កញ្ញា ប៉ូគីមថេ សុតធី ក៏បានបង្ហាញការខកចិត្តដែរថា “ភាពជាសន្តិភាព ការកាពារ និងយុត្តិធម៌ ដែលប្រទេសរបស់ខ្ញុំទាំងមូល សមនឹងទទួលបាន ប្រទេសនីមួយៗមានកត្តិយសជាតិរៀងៗខ្លួន សូមរៀនចេះគោរពនិងឱ្យតម្លៃគ្នាទៅវិញទៅមក”។
បើយោងតាមរយៈការ Live របស់អ្នកនាង អុឹម សុគន្ធា ដែលមានរយ:ពេលជិត២ម៉ោងនៅលើផេកផ្លូវការរបស់ Miss Grand Cambodia បាននិយាយរៀបរាប់ដោយអារម្មណ៍អន់ចិត្តជាខ្លាំង ក្រោយទទួលដំណឹងដ៏ហួសចិត្តថា កម្ពុជាត្រូវបានរដកសិទ្ធិធ្វើជាម្ចាស់ផ្ទះ Miss Grand International 2024 ខណ:អ្នកនាងក៏បានបញ្ជាក់ប្រាប់ពីមូលហេ តុមួយចំនួនដែលកើតឡើងមុននឹងឈានដលការបញ្ចប់ធ្វើជាម្ចាស់ផ្ទះបែបនេះ។
សូមបញ្ជាក់ថាម្ចាស់ជ័យលាភីគ្រងម្កុដ Miss Grand Cambodia 2021កញ្ញា ប៉ូគឹមថេង សុតធីតា កន្លងមក ត្រូវបានគេកត់សម្គាល់ថានាងតែងទទួលបាន ការគាំទ្រព្រមទាំងការលើកសរសើរពីមហាជនពោលគឺចាប់តាំងពីនាងបានជាប់ជាម្ចាស់ម្កុដ MGC 2021 និងក្លាយជាតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតដណ្ដើ មមកុដលើឆាកអន្តរជាតិនាពេលកន្លងមក៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក