Connect with us

ជីវិតកម្សាន្ដ

លោក ហេង ឡុង ស្នើ​អ្នកសិល្បៈផ្អាក​ការជួបជុំ​ហើយ​ត្រូវ​សហការ​ជាមួយ​ក្រសួង​បើ​មាន​ប្រវត្តិ​ពាក់​ព័ន្ធ​អ្នក​ឆ្លង​កូ​វីដ​-១៩

បានផុស

នៅ

លោក ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈស្ម័គ្រចិត្ត​ជួយ​សង្គម​បានប្រកាស​អំពាវនាវ​ស្នើ​ដល់​អ្នកសិល្បៈ​ខ្មែរ​ទាំងអស់​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​និង​ចូលរួម​សហការ​ជាមួយ​ក្រសួង​សុខា​ភិបាល​ក្នុង​ករណី​ធ្លាប់មាន​ប្រវត្តិ​ជួប​ពាក់ព័ន្ធ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

ការប្រកាស​អំពាវនាវ​របស់លោក ហេង ឡុង នេះ​បាន​ធ្វើឡើង​ស្របពេល​ដែលមាន​តារាចម្រៀង​,​ផលិតករ ,​ពិធី​ការិនី​ខ្មែរ​ប្រមាណ​៤​រូប​ដែល​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​គិត​ត្រឹម​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ឡុង​ បាន​លើកឡើងថា​ ខ្ញុំ​សូមសំណូមពរ​ដល់​អ្នកសិល្បៈទាំងអស់​ត្រូវ​កាត់បន្ថយ​ការ​ជួបជុំ​ដែលមាន​ការចូលរួម​លើសពី​២០​នាក់​ឡើងទៅ​។​

លោក ហេង ឡុង បាន​អំពាវ​ដូច្នេះ​ថា ​សូម​ណូម​ពរ​បងប្អូន​សិល្បៈផ្អាកឬ​ចូលរួម​កម្មវិធី​នានា​ដែល​លើស​ពី​២០​រូប​ឡើងទៅ​។ ​សូមបញ្ជាក់ថា​គិត​មកទល់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​នេះ​មាន​អ្នក​សិល្បៈ៤​រូប​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

អ្នកសិល្បៈទាំង​៤​រូបនោះ​រួមមាន​,​តារាចម្រៀង​ប្រុស​លោក ណុប បា​យ៉ា​រិ​ទ្ធ ,​ពិធី​ការិនី​អ្នកនាង កែវ​ចន្ទ​និមល ,​ផលិតករ​លោក ទី​តូ និង​កញ្ញា វី ឌី​ណែ​ត កូន​ស្រី​បង្កើត​តារាចម្រៀង​ជើងចាស់​លោក ហូ ឡា​វី ដែល​ទើប​តេស្ត​ឃើញ​កូ​វីដ​-១៩​នៅថ្ងៃនេះ​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២២ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ២០ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានជាតិ២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម