ជីវិតកម្សាន្ដ
Park Seo Joon ប្រាប់ថា ការសម្ដែងភាពយន្តធ្វើឲ្យលោកមានទំនុកចិត្ត និងក្លាហាន
កាលពីថ្ងៃទី ០៧ ខែតុលា ប៉ុស្តិ៍ YouTube ‘Sung Si Kyung បានបង្ហាញវីដេអូមួយដែលមានចំណងជើងថា Sung Si Kyung’s Meeting Park Seo Joon ដែលមានតារាប្រុស Park Seo Joon ជាអ្នកផ្ដល់បទសម្ភាសន៍ប្រាប់អំពីរឿងរ៉ាវកាលពីមុន។
នៅក្នុងវីដេអូនោះ តារាប្រុសវ័យ៣៥ឆ្នាំបានចែករំលែកថា គាត់បានសម្រេចចិត្តបន្តការសម្ដែងកំឡុងពេលរៀននៅវិទ្យាល័យដំបូងរបស់ខ្លួន ដោយនិយាយថា កាលមុនខ្លួនជាមនុស្សខ្មាស់អៀនខ្លាំងណាស់កាលនៅក្មេង។ ជាពិសេសលោកមិនអាចនិយាយនៅចំពោះមុខអ្នកដទៃបាន ហើយមានអារម្មណ៍ថាដូចជាមនុស្សល្ងង់ម្នាក់យ៉ាងដូច្នោះ។
ទន្ទឹមនោះដែរ Park Seo Joon ក៏បានបើកចំហអំពីការត្រូវគេធ្វើបាបដោយបន្ថែមថា នៅទីបញ្ចប់ «ខ្ញុំគិតថាអ្វីៗទាំងអស់មកលើការគោរពខ្លួនឯង និងទំនុកចិត្ត។ ពេលនោះ ខ្ញុំខ្វះទំនុកចិត្តព្រោះខ្ញុំគិតថាខ្ញុំមិនមានអ្វីពិសេស។ ប៉ុន្តែពេលខ្ញុំចាប់ផ្ដើមសម្ដែង ខ្ញុំមានទំនុកចិត្ត ។ ការសម្ដែងបានជួយលោកឲ្យមានតម្លៃលើខ្លួនឯងឡើងវិញ។ ខ្ញុំមានអារម្មណ៍ថាមានជីវិតនៅពេលខ្ញុំសម្តែង ។ វាមានអារម្មណ៍ថាខ្ញុំជាមនុស្សតែម្នាក់គត់នៅលើពិភពលោក ដូចជាខ្ញុំនៅកន្លែងផ្សេងគ្នា ហើយនោះជាអ្វីដែលធ្វើឲ្យខ្ញុំបន្តសម្ដែង ខ្ញុំញៀននឹងអារម្មណ៍នោះ»។
មិនត្រឹមតែប៉ុណ្ណឹងទេ តួឯកប្រុសក្នុងរឿង Itaewon Class បានបញ្ចាក់បន្ថែមទៀតដោយធ្វើការរៀបរាប់ពីភាពស្និទ្ធស្នាលរបស់គាត់ជាមួយ V (Taehyung) ដោយនិយាយថា “ចាប់តាំងពីខ្ញុំស្និទ្ធស្នាលជាមួយ Taehyung សមាជិកក្រុម BTS គ្រប់ពេលដែលខ្ញុំទៅការប្រគំតន្ត្រីរបស់គាត់ មានអ្នកគាំទ្រច្រើនមិនគួរឲ្យជឿ។ ជាអ្នកចម្រៀងត្រូវតែមានអារម្មណ៍នៅលើឆាកគឺជាអ្វីដែលខ្ញុំមិនធ្លាប់ជួបប្រទះក្នុងជីវិតរបស់ខ្ញុំ ដូច្នេះខ្ញុំចង់ដឹងថាតើអារម្មណ៍នោះទៅជាយ៉ាងណា។
យ៉ាងណា មតិនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ Park Seo Joon ដោយម្នាក់ៗបានជំរុញឲ្យលោកកាន់តែក្លាហានជាងមុន។ ជាពិសេសអ្នកគាំទ្រក៏មនាការលើកទឹកចិត្តយ៉ាងខ្លាំងក្លាចំពោះលោកថា នោះហើយជាអ្វីដែលមនុស្សគ្រប់គ្នាត្រូវតែមុះមុតដើរចេញពីតំបន់ដែលធ្វើឲ្យយើងខ្មាសអៀន។
គួរបញ្ចាក់ថា Park Seo Joon បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១១ ដោយបង្ហាញខ្លួនក្នុងវីដេអូចម្រៀង ហើយបានចាប់ផ្តើមអាជីពសម្តែងជាផ្លូវការជាមួយនឹងរឿងភាគ KBS2 ឆ្នាំ ២០១២ ‘Dream High 2។ ស្នាដៃគួរឲ្យកត់សម្គាល់មួយចំនួនរបស់គាត់រួមមានរឿងភាគ Kill Me, Heal Me,’ ‘What’s Wrong with Secretary Kim,’ ‘Itaewon Class,’ និង ‘Gyeongseong Creature’ (វគ្គ១និង២), ព្រមទាំងរឿង ‘Parasite’ និង ‘Concrete Utopia៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jiyeon ក្រុម T-ara នឹងបង្ហាញខ្លួនលើកដំបូង បន្ទាប់ពីមានព័ត៌មានលែងលះស្វាមី

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?