ជីវិតកម្សាន្ដ
មិនខុសពីអ្នកម្តាយដទៃ! លោកស្រី ទ្រី ដាណា ក៏មកលើកទឹកចិត្តកូនស្រី ដល់មណ្ឌលប្រឡងដែរថ្ងៃនេះ
លោកស្រី ទ្រី ដាណា ត្រូវបានមហាជនខ្មែរមួយចំនួនធំស្គាល់ថា ជាម្ចាស់ហាងពេជ្រ និងជាអ្នកជំនួញផលិតផលរក្សាសម្រស់មួយរូប នៅកម្ពុជា ក៏មិនខុសអ្នកម្តាយទូទៅដែរ នៅវេលាថ្ងៃត្រង់នេះ លោកស្រីបានបង្ហាញវត្តមានក្បែររបងមណ្ឌលប្រឡងរបស់កូនស្រី បង្ហាញពីការយកចិត្តទុកដាក់ និងចាំលើកកម្លាំងចិត្តកូន។
តាមរយៈសារ អមដោយរូបភាពមួយសន្លឹក អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី រូបនេះ បានបង្ហាញក្តីស្រលាញ់ជាអ្នកម្តាយ ដោយរៀបរាប់ថា “រយលានអត្ថន័យ ដាណាភីនប្រឡងបាក់ឌុប ជូនពរកូនឲ្យជាប់និទ្ទេសល្អ” ។ ជាមួយនឹងសារជូនពរនេះដែរ សាធារណជនក៏បានចូលរួមជូនពរចំពោះ ដាណាភីន កូនស្រីរបស់លោកស្រីផងដែរ។

គួរជម្រាបថា នៅថ្ងៃនេះ ជាថ្ងៃប្រឡងសញ្ញាបត្របាក់ឌុប ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និងថ្ងៃទី០៩តុលា ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៣៧០៤០នាក់ ចែកជា ២៣០មណ្ឌល ត្រូវជា ៥៥៣៤បន្ទប់។ ក្នុងនោះ ដាណាភីន ក៏ជាបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិមួយរូបផងដែរ នៅឆ្នាំនេះ។

ដោយឡែក ពាក់ព័ន្ធនឹងការប្រលងនេះដែរ ក្រសួងអប់រំ គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង