ជីវិតកម្សាន្ដ
បវរកញ្ញាតំណាងប្រទេសណាខ្លះ សម្រេចដកខ្លួនពីការប្រកួត MGI 2024 ?
ក្រោយការប្រកាសដំណឹង ពីការដកសិទ្ធិកម្ពុជាជាម្ចាស់ផ្ទះរៀបចំកម្មវិធី Miss Grand International 2024 និងផ្ទេរសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះ ឲ្យទៅកាន់ប្រទេសថៃវិញ កម្ពុជាក៏ដូចជាកញ្ញា ប៊ី សុធារី Miss Grand Cambodia បានសម្រេចដកខ្លួនចេញ ពីការប្រកួត MGI 2024 កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤។
ការសម្រេចដកខ្លួននេះ គឺធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក Nawat Itsaragrisil មិនគោរពសិទ្ធិកម្ពុជាដែលជាម្ចាស់ផ្ទះ និងមិនមានការសហការជាមួយក្រុមការងារខាងកម្ពុជា។
ក្រោយការដកខ្លួនរបស់កម្ពុជា នៅថ្ងៃទី០៨ ខែតុលានេះ បេក្ខភាពបវរកញ្ញាអាមេរិកកណ្តាល Miss Grand Costar Rica 2024 (Macarena Chamberlain) ក៏បានសម្រេចបោះបង់មិនចូលរួមប្រកួត Miss Grand international 2024 នៅឯប្រទេសថៃដែរ ក្រោមមូលហេតុ “ក៏ព្រោះតែបានប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ខ្លួន ដោយសារតែការផ្លាស់ប្ដូរកម្មវិធីភ្លាមៗពេក ធ្វើឱ្យរូបនាងពិបាកទទួលយក“។
បវរកញ្ញារូបនេះ បញ្ជាក់ដែរថា ទោះបីជាខ្លួនបោះបង់ការប្រកួតក្នុងកម្មវិធីមួយនេះមែន តែក៏មិនបោះបង់ក្ដីស្រមៃនោះឡើយ មានន័យថា នាងនឹងចូលរួមកម្មវិធី Miss ផ្សេងទៀត។
គួរបញ្ជាក់ដែរថា ក្រៅពីនេះ បវរកញ្ញាតំណាងប្រទេស ៨រូបផ្សេងទៀត បានសម្រេចដកខ្លួនពីកម្មវិធីប្រកួត Miss Grand International 2024 នេះ តាំងពីដំបូងមកម្ល៉េះ រួមមាន Belarus; Bonaire; Greece; Ireland; Romania; Seychelles; Turkey និង Uzbekistan ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ចរាចរណ៍៣ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យុវជន៣នាក់ត្រូវទឹកគួចលង់ស្លាប់ សមត្ថកិច្ចប្រើពេលជិត២៤ម៉ោងទើបរកសពឃើញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឥទ្ធិពលព្យុះសង្ឃរា នឹងធ្វើឱ្យកម្ពុជា ធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់