Connect with us

ជីវិតកម្សាន្ដ

តើម្ចាស់ MGI លោក Nawat ធ្លាប់ឆ្លងកាត់ប្រវត្តិការងារបែបណាខ្លះ?

បានផុស

នៅ

លោក Nawat Itsaragrisil ដែលគ្រប់គ្នាបានស្គាល់លោកជាស្ថាបនិកកម្មវិធីប្រកួតសម្រស់ Miss Grand International ដែលចាប់ប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ ២០១៣ នៅឯប្រទេសថៃ តើមានប្រវត្តិការងារយ៉ាងណាខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលបង្កើតកម្មវិធីបវរកញ្ញា Miss Grand International លោក Nawat Itsaragrisil គឺជាអ្នកជំនួញម្នាក់ពាក់ព័ន្ធជាមួយប្រព័ន្ធផ្សព្វផ្សាយនៅឯប្រទេសថៃ។ បន្ដែមពីនោះ Nawat ត្រូវបានគេឃើញធ្វើជាពិធីករលើកដំបូងក្នុងកម្មវិធី Exhibition បន្ទាប់មក Kon Thueng Chan សម្រាប់ប៉ុស្ដទូរទស្សន៍ ITV។ ក្រោយមកលោកក៏បានក្លាយជាពិធីករកម្មវិធីជជែកកម្សាន្ត និងដំណើរកម្សាន្ត ហើយក៏បន្ដអភិវឌ្ឍខ្លួនក្លាយ​ជា​នាយក និង​ផលិតករ​ប្រតិបត្តិ​កម្មវិធី​ប្រកួត​ Miss Thailand World ​ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១២។ ព្រោះមហិច្ឆតាដ៏វែងឆ្ងាយលោក Nawat Itsaragrisil ក៏បានបង្កើតកម្មវិធីប្រកួតសម្រស់មួយដោយខ្លួនឯងនៅឆ្នាំ ២០១៣ ឈ្មោះថា Miss Grand International ដែលមានការិយាល័យកណ្ដាលនៅប្រទេសថៃ ហើយអំឡុងពេលនោះមានបេក្ខនារីចូលរួមរហូតដល់ ៧៣ ប្រទេស ហើយនាង Janelee Chaparro មកពីប្រទេស Puerto Rico ជាម្ចាស់មកុដសម្រាប់ឆ្នាំដំបូងនោះផងដែរ។

ពីមួយឆ្នាំទៅមួយឆ្នាំកម្មវិធី Miss Grand International កាន់តែទទួលបានការគាំទ្រពីបណ្ដាលប្រទេសនានា បញ្ជូនបវរកញ្ញាតំណាងប្រទេសរបស់ខ្លួនដើម្បីចូលរួមប្រកួត។ ទន្ទឹមនឹងនោះ ការទិញសិទ្ធិមកប្រកួតនៅតាមបណ្ដាលប្រទេសនីមួយៗអាចមានចន្លោះពី២ម៉ឺនដុល្លារទៅ៤ម៉ឺនដុល្លារ ហើយបើអ្នកទិញសិទ្ធិមិនព្រមបន្តកុងត្រាប្រកួតតទៅមុខទៀតនោះ តម្លៃសិទ្ធិសម្រាប់អ្នកមកទិញតាមក្រោយអាចកើនឡើងពី២០%រហូតដល់១០០%។ នេះបើយោងតាមឯកសាររបាយការណ៍កិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ ២០២៤ របស់ Miss Grand International បានឲ្យដឹងថាប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២៣ មាន ៦១៦.១៣ លានបាត មានការកើនឡើងប្រាក់ចំណូលសរុបកាលពីឆ្នាំ២០២២ ៣១៩.៦១ លានបាត គិតជាភាគរយ ៩២.៧៨% ហើយប្រាក់ចំណេញក្នុងឆ្នាំ ២០២៣ នេះមានចំនួន​ ២៧២.៧៩ លានបាត ក្រោយដកប្រាក់ចំណាយទាំងអស់។

មកដល់ពេលនេះកម្មវិធី Miss Grand International មានអាយុ១១ឆ្នាំមកហើយបើគិតចាប់ពីឆ្នាំ២០១៣មក ដែលមានលោក Nawat Itsaragrisil ជាស្ថាបនិកនិងប្រធាន ហើយអនុប្រធានគឺលោកស្រី Teresa Chaivisut
និង Ratchaphol Chantaratim៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម