Connect with us

ជីវិតកម្សាន្ដ

ម៉ាលីនដែលយំយែកពេញព្រលានយន្តហោះ កាលគ្រងតំណែង Miss Grand ថៃ ត្រូវគេចោទថា សូកលុយទិញមកុដ

បានផុស

នៅ

ទស្សនិកជនជាច្រើនប្រាកដជានៅចាំយ៉ាងច្បាស់ថា ជ័យលាភីនៃសម្រស់តំណាងឲ្យខេត្ត Phuket គឺជាបវរកញ្ញា ម៉ាលីន ឆារ៉ា អាណាន់ (Malin Chara Anan) កាលពីថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss Grand ថៃ ឆ្នាំ២០២៤ បានបង្កនូវភាពចម្រូងចម្រាស​ជា​ច្រើន​លើ​វេទិកា​សម្រស់ ទាក់ទិននឹងពាក្យគេចោទនាងថាអាងខ្លួនជាអ្នកមានជះលុយទិញមកុដ។

ជ័យ​ជម្នះរបស់បវរកញ្ញាថៃវ័យ ២៨ឆ្នាំរូបនេះថ្វីដ្បិតតែបានបញ្ចប់ជាយូរហើយក្ដី ក៏ប៉ុន្តែមកដល់ពេលនេះនាងនៅតែជាប់មន្ទិលថាមិនសក្តិសម​ក្នុងតំណែងជា Miss Grand ថៃ តំណាងឲ្យប្រទេសទៅប្រកួតលើឆាកអន្តរជាតិឡើយ។ ជាមួយគ្នានោះថែមទៀត ​កាលណោះមហាជនក្នុងប្រទេសថៃបានចោទលើនាងថា ម៉ាលីនឈ្នះការប្រកួតមិនមែនបានដោយសមត្ថភាពនិងសម្រស់គួបផ្សំឡើយ ប៉ុន្តែគឺនាងជះលុយច្រើនសន្ធឹកដើម្បីបានគ្រងមកុដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមប៉ុណ្ណឹងទេ នៅពេលដែលនាងម៉ាលីនឡើងទទួលមកុដ មានការចោទប្រកាន់ជាហូរហែរថា នាងទទួលបានការពេញចិត្តពីលោកណាវ៉ាត់ដែលជាប្រធាន MGI ដោយសារតែនាងមានប្រវត្តិសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍និងជា Influencer ដ៏ល្បីប្រចាំប្រទេសតែប៉ុណ្ណោះ។ ជាពិសេសនៅពេលជាប់ជ័យលាភី ម៉ាលីនបាន​ឈ្នះ​ពាន​រង្វាន់​បន្ទាប់​បន្សំ​ដ៏​សំខាន់​មួយ​គឺ​ពាន​រង្វាន់ Boss Choice Awards ដែល​ជ្រើស​រើស​ដោយ​ថៅកែ MGI ​ថែមទៀត។

អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ រាជិនីសម្រស់រូបនេះត្រូវហ្វេនជនជាតិថៃឯងបានបញ្ចេញមតិរិះគន់ឥតសំចៃមាត់ថា ​នាងមាន​កម្ពស់​ត្រឹមតែ ១.៦៥ ម៉ែត្រ​ ដែល​គេចាត់ទុកថា​ជា​កម្ពស់​ទាប​បំផុត​ក្នុង​ចំណោម​ម្ចាស់​មកុដ Miss Grand Thailand ពីមុន​។ លើសពីនេះ សម្រស់ម៉ាលីនក៏មិនសូវជាលេចធ្លោខ្លាំងដែរ។ នាង​មាន​មុខ​មាត់ដូចមនុស្សស្រីទូទៅ គ្មានភាពលេចធ្លោចេញពីដងខ្លួននៃរាងរៅស្ដងដារសម្រស់ ហើយនាងក៏មានគុណវិបត្តិនៃការមានភ្នែកមិនស្មើគ្នាផងដែរ។

ទោះបីជាប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​សូកលុយទិញមកុដយ៉ាងណាក្ដី ម្ចាស់ជ័យលាភ MGT បានចេញមុខឆ្លើយ​តបទៅកាន់អ្នកអ្នករិះគន់យ៉ាងខ្លីថា «ព្រោះ​ខ្ញុំ​សក្ដិសមបំផុត»។ ក្រោយមកទៀត ទើបទស្សនិកជនយល់បានថា ថ្វីត្បិតតែរូបសម្រស់ធម្មតារបស់នាងសាមញ្ញក៏ពិតមែន ប៉ុន្តែនាងត្រូវបានមេធំៗប្រចាំ MGI ពេញចិត្ត ដោយសារតែនាងមានប្រវត្តិការងារជាអ្នករកស៊ីដ៏ជោគជ័យម្នាក់ដែរ។

ដោយឡែក ពាក់ព័ន្ធនឹងការផ្ទុះរឿងចម្រូងចម្រាសរវាងម្ចាស់ស្ថាប័ន​ MGC និងមេ MGI ដែលដកសិទ្ធកម្មវិធី រហូតបវរកញ្ញាគ្រប់ប្រទេសត្រូវហោះឡើងទៅថៃភ្លាមៗនោះ នាង ម៉ាលីន ឆារ៉ា អាណាន់ បានបញ្ឍេះកំហឹងប្រជាជនកម្ពុជាយ៉ាងខ្លាំង។ ក្នុងពេលដែលរូបនាងទៅដល់ប្រទេសកំណើតភ្លាម ស្រាប់តែសម្រកទឹកភ្នែកទួញសោក ហាក់បង្ហាញចេតនាថាប្រទេសកម្ពុជាមិនបានស្វាគមន៍និងមើលថែរនាងល្អឡើយ។ ទង្វើរបស់បវរកញ្ញារូបនេះបានបង្កឲ្យមហាជនខឹងសម្បារនិងឲ្យរហស្សនាមនាងថា រាជិនីពូកែដ្រាម៉ាលេខ១ថែមទៀតផង។

គួររម្លឹកដែរថា ម៉ាលីន ឆារ៉ា អាណាន់ ជា CEO នៃម៉ាកគ្រឿងសំអាងដ៏ល្បី KOL ក្នុងប្រទេសថៃ។ នាងក៏មានហាងកាហ្វេ, ស្ប៉ា ហាងកែសម្ផស្សព្រមទាំងមានទំព័រផ្ទាល់ខ្លួនដែលមានអ្នកតាមដានជាង ៤០ម៉ឺននាក់ថែមទៀតផង។ ជាមួយនឹងលក្ខណៈវិនិច្ឆ័យអាជីវកម្មរបស់ការប្រកួតប្រជែងកាន់តែខ្លាំង អ្នកគាំទ្រជឿថា ការឡើងគ្រងមកុដបស់ម៉ាលីន មិនគួរឲ្យភ្ញាក់ផ្អើលពេកនោះទេ. ក្នុងពេលដែលទស្សនិកជនអន្តរជាតិបានបញ្ចេញមតិចំៗថា លោកណាវ៉ាត់ជ្រើសរើសនាងជារាជនីសម្រស់ព្រោះនាងជាអ្នកមាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ផេកដ៏ល្បីមួយទស្សន៍ទាយថា​ បេក្ខភាពតំណាងទាំង១២រូបនឹងមានឱកាសឈ្នះមកុដ ខណៈគ្មានវៀតណាមនិងថៃទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម