Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាវៀតណាម មិនជាប់​ការបោះឆ្នោតទៅវគ្គផ្តាច់ព្រ័ត្រ MGI ខណៈមីយ៉ានម៉ាទទួលសំឡេងច្រើនជាងគេ

បានផុស

នៅ

បវរកញ្ញាវៀតណាមនាង Que Anh ​មិនមានសំឡេងគាំទ្រនៅក្នុងវគ្គបោះឆ្នោត Miss Popular Vote​ ឡើយ ក្នុងពេលដែលអ្នកឈ្នះ១០នាក់ក្នុងវគ្គនេះនឹងត្រូវឈានទៅវគ្គផ្តាច់ព្រ័ត្រចុង​ក្រោយ​ក្នុង​កម្មវិធី Miss Grand International 2024។

គិតត្រឹមរសៀលថ្ងៃទី ០៨ ខែតុលា Que Anh  តំណាងប្រទេសវៀតណាមក្នុងកម្មវិធី Miss Grand International 2024 បានបន្តអវត្តមានក្នុងបញ្ជីបេក្ខនារីទាំង ១០ ដែលមានសំឡេងឆ្នោតច្រើនជាងគេ។ អ្នក​ដែល​ឈរ​នៅ​លេខ​រៀង​ទី​មួយ ​គឺ​តំណាង​ប្រទេស​មីយ៉ាន់ម៉ា​ ដោយ​មាន​សំឡេង​ឆ្នោត​ច្រើន​ជាង​៦៤%។ នាង​មាន​ប្រៀប​ជាង​គូ​ប្រជែង​ដែល​នៅ​សល់​ក្នុង​បញ្ជី​នេះ​ឆ្ងាយ​ណាស់​ នៅ​ពេល​ដែល​ពួក​គេ​មិន​ទាន់​បាន​ដល់​១០%​នៃ​សន្លឹក​ឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេក្ខនារីទាំង១០ ដែលមានការបោះឆ្នោតច្រើនជាងគេនៅកម្មវិធី MGI បច្ចុប្បន្នមាន៖ មីយ៉ាន់ម៉ា, សាធារណរដ្ឋដូមីនីកែន, ថៃ, បារាំង, ហ្គាតេម៉ាឡា, ស្វីស, ហ្វីលីពីន, អាល្លឺម៉ង់, ព័រតូរីកូ និងអង់ហ្គោឡា។

ដោយឡែក Que Anh ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ករណី​លើកលែង​ក្នុង​ចំណោម​សម្រស់​របស់​ប្រទេស​វៀតណាម​នៅ​ពេល​ដែល​បាន​ឈ្នះ Miss Grand International ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នាង​ហាក់​ស្ថិត​ក្នុង​ភាព​ព្រងើយ​កន្តើយ​ជា​សាធារណៈ មិន​ចាប់​អារម្មណ៍​នឹង​ការ​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោតដូចពីមុនឡើយ។

កន្លងមក សម្រស់វៀតណាមជាច្រើនដូចជាបវរកញ្ញា Thien An ឬ Le Hoang Phuong បានប្រកួតប្រជែងដើម្បីលេចមុខក្នុងបេក្ខនារីកំពូលៗដែលមានការបោះឆ្នោតខ្ពស់ក្នុងកម្មវិធី Miss Grand International ។ សូម្បីតែម្ចាស់ជើងឯករង Phuong Nga ក៏ឈ្នះក្នុងប្រភេទនេះដែរ ដោយបានជាប់ក្នុង Top10 ចុងក្រោយនៅ Miss Grand International នារដូវកាល ២០១៨ និង ២០១៩។

ក្រោយមក នៅថ្ងៃទី ០៦ ខែតុលា កញ្ញា Que Anh ស្រាប់តែបង្ហោះសារនៅលើទំព័រហ្វេសបុកផ្ទាល់ខ្លួនដោយសង្ឃឹមថានឹងទទួលបានការគាំទ្រពីទស្សនិកជន។ ក្នុងសារនោះនាងបាននិយាយថា Que Anh សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន អ្នក​ដែល​ស្រលាញ់​សម្រស់​វៀតណាម ហើយ​រួម​គ្នា​មាន​មោទនភាព​ចំពោះ​ពាក្យ​វៀតណាម​. ដោយសារតែ Que Anh នៅតែព្យាយាមឲ្យអស់ស់ពីសមត្ថភាពដើម្បីសម្តែងនៅ MGI ។ នៅទីបញ្ចប់ ដោយមិនគិតពីលទ្ធផលនៅឯការប្រកួត អារម្មណ៍ជារបស់ទស្សនិកជន។

យ៉ាងណាមិញ ក៏មិនមែនជារឿងចម្លែកណាស់ណាដែរ សម្រាប់ម្ចាស់មកុដវៀតណាមមិនទទួលបានការគាំទ្រច្រើនពីសំណាក់ក្នុងស្រុកនិងក្រៅស្រុក។ ឆ្លងកាត់សកម្មភាពដំបូងលើទឹកដីកម្ពុជា បវរកញ្ញាវ័យ២៣ឆ្នាំរូបនេះបានបាត់បងពិន្ទុពីមហាជន នៅពេលដែលនាងឆក់មេក្រូពីកញ្ញា ប៊ី សុធារី ភ្លាមៗ ហើយស្រែកច្រៀងយ៉ាងរំភើយដោយមិនខ្វល់ពីភាគីម្ខាងទៀតមានទឹកមុខបែបណាឡើយ។ ជាពិសេសនាងក៏បានជួបប្រទះនឹងបញ្ហាតុរប្យួរខោអាវដែលមិននឹកស្មានដល់ នៅលើការផ្សាយផ្ទាល់មួយ ដែលបណ្តាលឲ្យមានស្ថានភាពឆ្គាំឆ្គងពិបាកមើលនឹងភ្នែក។ 

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖នៅចាំឬអត់ កាលគ្រងតំណែង Miss Grand ថៃ ដំបូង ម៉ាលីន ត្រូវគេចោទថាសូកលុយទិញមកុដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៧ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ៨ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម