Connect with us

ជីវិតកម្សាន្ដ

MGC 2017 ខ្លឹម ស្រីគា ប្រកាសឆន្ទ:មិនគាំទ្រឲ្យមានកម្មវិធី Miss Grand នៅកម្ពុជាទៀតទេ

បានផុស

នៅ

ខណ:ដែលមានរឿងរ៉ាវនៃការដកសិទ្ធិកម្ពុជា ជាម្ចាស់ផ្ទះកម្មវិធីប្រកួត Miss Grand International 2024 នៅតែជាប្រធានបទក្តៅមិនរលត់នោះ សម្រាប់កញ្ញា ខឹ្លម ស្រីគា ដែលជាអតីតបវរកញ្ញា Miss Grand Cambodia 2017 បានប្រកាសឆន្ទ:របស់ខ្លួនថា នាងមិនគាំទ្រឲ្យមានកម្មវិធី Miss Grand នៅក្នុងប្រទេសកម្ពុជាទៀតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ខ្លឹម ស្រីគា បាននិយាយថា ក្រោយបិទការ Live កាលពីយប់មិញហើយ ឮថា មានអ្នកចង់ទិញសិទ្ធិ Miss Grand 2025 មករៀបចំប្រកួតបន្តនៅកម្ពុជា ខ្លួនពិតជាមានអារម្មណ៍ខឹងខ្លាំងណាស់។ ជុំវិញរឿងរ៉ាវនេះ កញ្ញាថា បើមានមែននោះ ខ្លួននឹងចេញមកពន្លះឲ្យភ្លឺភ្នែកតែម្តង ព្រោះគេកំពុងមើលងាយមកលើប្រជាជនខ្មែរ។

ខ្លឹម ស្រីគា បានបញ្ជាក់ថា កញ្ញាមិនគាំទ្រឱ្យមានកម្មវិធី MGC នៅស្រុកខ្មែរទៀតទេ ក៏ព្រោះតែគេមេីលងាយកម្ពុជាណាស់​ ម៉្យាងកញ្ញាយល់ឃើញថា បេីទោះជាទៅប្រកួតទៀត ក៏នៅតែគេមិនឱ្យតម្លៃដែរ។

ដោយឡែក ជុំវិញរឿងរ៉ាវដែលលេចឮថា មានអ្នកចង់ទិញសិទ្ធិ Miss Grand 2025 អតីតបវរកញ្ញា MGC 2017 រូបនេះ បានសម្តែងការខឹងសម្បារជាខ្លាំង និងសង្កត់ធ្ងន់ថា បេីបុគ្គលនោះនៅតែមិនភ្លឺភ្នែកទៀត​ ខ្លួននឹង Live តិះដៀលតែម្តង។

យ៉ាងណាមិញ ខ្លឹម ស្រីគា ក៏បន្ថែមដែរថា “ទោះខ្ញុំក្រ​ ក៏មិនចង់បានលុយអ្នកឯង ៥០០០ដុល្លារ ហ្នឹងដែរ​ ព្រោះគេមិនមែនជាន់ឈ្លី​បុគ្គល​ តែគេជាន់ឈ្លីមួយប្រទេស” ។

គួរជម្រាបថាអ្នកស្រី អុឹម សុគន្ធា អ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia 2024 ក៏បានប្រកាសប្តេជ្ញានឹងអះអាងថា អ្នកខ្លួននឹងធ្វើគ្រប់យ៉ាងដើម្បីបិទ Miss Grand មិនឲ្យមាននៅកម្ពុជានាឆ្នាំក្រោយៗបន្តទៀតឡើយ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទីutes មុន

Jacquelin ខ្លាចការអញ្ជើញទៅថៃ ក្រោយតួសម្ដែងចិន២រូប ជាប់ក្នុងអន្ទាក់ចាប់ជំរិត

សន្តិសុខសង្គម២៧ នាទីutes មុន

នគរបាលខេត្តបាត់ដំបង​ដុតបំផ្លាញគ្រឿងក្នុង និងសាច់មាន់បង្កកខូចគុណភាពជិត៤តោន ក្រោយបង្ក្រាបបានជាបន្តបន្ទាប់

ព័ត៌មានជាតិ៣៥ នាទីutes មុន

មេសិទ្ធិមនុស្ស ស្នើអង្គការការអភិវឌ្ឍកុមារកម្ពុជា កុំធ្វើទង្វើណាមួយបំពានលើសិទ្ធិកុមារជាកូនអ្នកជាប់ឃុំ

សន្តិសុខសង្គម៣៧ នាទីutes មុន

បង្ក្រាបទីតាំងល្បែងស៊ីសង ១ កន្លែង ឃាត់ខ្លួនមនុស្សស្រី ២ នាក់ នៅសង្កាត់ចោមចៅទី ៣

ព័ត៌មានជាតិ៣៨ នាទីutes មុន

អ្នកនាំពាក្យក្រសួងបរិស្ថានសំណូមពរកាត់បន្ថយការដុតក្រដាសក្នុងពេលចូលឆ្នាំចិន

Sokha Hotels

ព័ត៌មានពេញនិយម