ជីវិតកម្សាន្ដ
ទេព បូព្រឹក្ស ស្នើឲ្យខ្មែរគ្រប់រូបគួរពួតដៃជ្រោមជ្រែងគ្នាមានស្មារតីរួបរួម
ក្រោយផ្ទុះរឿងរ៉ាវដ៏រសើបពាក់ព័ន្ធកម្មវិធី MGI 2024 ដែលភាគីខាងថៃ លោក ណាវ៉ាត់ ផ្តាច់សិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះនិងមានដំណឹងមានអ្នកចង់ទិញសិទ្ធិបន្តសម្រាប់ឆ្នាំ២០២៥ តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បានចេញស្នើឲ្យខ្មែរគួរពួតដៃជ្រោមជ្រែងគ្នាមានស្មារតីរួបរួមគម្បីនឹងបុព្វបុរស។

ទាក់ទងនឹងរឿងដែលកំពុងផ្ទុះក្លាយជាប្រធានដ៏ក្តៅនេះដែរ អ្នកនាង ទេព បូព្រឹក្ស ក៏បានបញ្ចេញទស្សន:ថា ក្នុងកាលៈទេសៈនេះ កុំបាច់ខ្វល់ពីមនុស្សដែលមើលឃើញតែពីប្រយោជន៍ និងបំបាក់មុខជាតិសាសន៍ខ្លួនឯង គប្បី ពួតដៃគ្នាជ្រោមជ្រែងគ្នាជាឈាមក្នុងសាច់ ជាមួយនឹងស្មារតីរួបរួម។
ជុំវិញរឿងរ៉ាវនៃការលើកឡើងនេះ គឺបន្ទាប់ពីលោក អុិន សុភិន អតីតអ្នករៀបចំកម្មវិធី Miss Grand បានទាក់ទងទៅកាន់លោក Nawat ស្របពេលដែលផ្ទុះរឿងចម្រូងចម្រាស់នៃការដកសិទ្ធិកម្ពុជា ជាម្ចាស់ផ្ទះរៀបចំកម្មវិធី MGI 2024 ។ តួយ៉ាង ក្នុងរឿងរ៉ាវនេះ លោក អុិន សុភិន បញ្ជាក់ដែរថា កាលដែលលោកទាក់ទងទៅលោក Nawat និងយកអាសារម្ចាស់ស្ថាប័នរូបនោះ គឺក្នុងនាមជាមិត្តភក្តិប៉ុណ្ណោះ និងមិនបានដឹងថា រឿងរ៉ាវសុីជម្រៅយ៉ាងណានោះទេ។
ចំណែករឿងនៃការទិញសិទ្ធិ Miss Grand លោក អុិន សុភិន បញ្ជាក់ថា “បើគាត់លក់ឲ្យខ្ញុំ ខ្ញុំមានសិទ្ធិទិញយក ព្រោះនេះជាសិទ្ធិរបស់ខ្ញុំ ប៉ុន្តែខ្ញុំក៏មិនបានទិញយកនោះដែរ“។

យ៉ាងណាមិញ ដើម្បីជម្រះមន្ទិលរបស់មហាជនជុំវិញរឿងរ៉ាវនេះ តាមរយៈសំណេរលើបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃនេះ លោក អុិន សុភិន បានបញ្ជាក់ជំហរថា ដាច់ខាតលោកមិនយក Miss Grand ចូលប្រទេសវិញឡើយ។ ក្នុងនោះ លោកលើកឡើងដែរថា តែអ្វីដែលលោកខ្លាច គឺND2023/2024 គេមកលួងទទួលយកវិញ ហើយបើសិនមានទទួលយកវិញ លោកស្នើរឱ្យប្រជាជនកម្ពុជា និងអ្នកគាំទ្រកាត់ក្ដីតាមការគួរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ