ជីវិតកម្សាន្ដ
រសៀលនេះ សួស វីសា បានទទួលលទ្ធផលធ្វេីតេស្តរកមេរោគកូវីដ-១៩ហើយ
រសៀលនេះ តារាចម្រៀងអ្នកនាង សួស វីសា បញ្ជាក់ថា ខ្លួននិងស្វាមីបានទទួលលទ្ធផលធ្វេីតេស្តរកមេរោគកូវីដ-១៩ អវិជ្ជមានទាំងពីរនាក់ប្ដីប្រពន្ធ។
បន្ទាប់ពីពិធីការិនីអ្នកនាង កែវ ច័ន្ទនិមល បានរកឃើញឆ្លងវីរុសកូវីដ កាលពីយប់ថ្ងៃចន្ទ សិល្បករ-ការិនីនិងបុគ្គលិកប្រចាំផលិតកម្មហង្សមាសតម្រូវឱ្យទៅធ្វើតេស្តរកមេរោគ បូករួមទាំងអ្នកប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកជំងឺ។ ក្នុងនោះអ្នកនាង សួស វីសា ក៏ជាតារាស្រីប្រចាំផលិតកម្មដែលត្រូវធ្វើតេស្ត ប៉ុន្តែលទ្ធផល នារសៀលថ្ងៃទី ១០ មីនា ឆ្នាំ ២០២១ បង្ហាញថា អ្នកនាងនិងគ្រួសារពុំមានឆ្លងរោគនោះទេ។
ក្រោយប្រកាសលទ្ធផលនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន អ្នកនាង សួស វីសា ក៏បានបន្ថែមថា ពេលនេះក្រុមគ្រួសារនិងកូនតូចមានសុខភាពល្អជាប្រក្រតី មិនមានអ្វីប្លែកឡើយ។
យ៉ាងណាមិញ តារាចម្រៀងរូបនេះ បន្តប្ដេជ្ញាការពារយ៉ាងមុឺងម៉ាត់បំផុតដេីម្បីចៀសសវាងកុំឱ្យឆ្លងរាលដាលនៃជំងឺកូវីដ ក៏ដូចជាជូនពរមិត្តរួមការងារ ដែលបានទទួលលទ្ធផលវិជ្ជមាន សូមឱ្យឆាប់ជាសះស្បេីយ និងវិលមកបម្រើអារម្មណ៏ប្រិយមិត្តវិញឆាប់ៗ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ២ថ្ងៃ ផលិតកម្មហង្សមាសមានបុគ្គលិកសំខាន់ៗ ៧ រូប ឆ្លងកូវីដ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់