ជីវិតកម្សាន្ដ
ខាត់ សុឃីម ជំរុញទឹកចិត្តខ្មែរគ្រប់រូប ចេះលើកតម្កើងខ្លួនឯង ប្រទេសជាតិ និងសិល្ប:វប្បធម៌
បន្ទាប់ពីរឿងរ៉ាវដ៏កក្រើករវាងអ្នកគ្រប់គ្រង MGI និងអ្នកទិញសិទ្ធិ Miss Grand បន្តនៅកម្ពុជាតារា ចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម បានជំរុញនិងលើកទឹកចិត្តដល់យុវជនខ្មែរនិងពលរដ្ឋខ្មែរគ្រប់រូបត្រូវចេះឲ្យតម្លៃលើខ្លួនឯងប្រទេសជាតិ និងសិល្ប:វប្បធម៌ នៅលើទឹកដីដ៏អច្ឆរិយ:នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា “បន្ទាប់ពីមានរឿងជម្លោះរវាងអ្នកផលិតកម្មវិធី MGI សង្ឃឹមបងប្អូនខ្មែរយើងគួរឲ្យតម្លៃខ្លួនឯង ឲ្យតម្លៃប្រទេសយើង តម្លៃសិល្ប:ខ្មែរយើង តម្លៃវប្បធម៌ខ្មែរយើង តម្លៃទឹកដីអច្ឆរិយៈរបស់ខ្មែរយើងឲ្យបានច្រើនជាងមុន ប្រសើរជាងឲ្យតម្លៃទៅប្រទេសផ្សេង ជាពិសេសគឺអ្នកសិល្ប:យើងតែម្តង”។
ការលើកឡើងនេះ ក៏ដោយសារតែអ្នកនាងសង្កេតឃើញថា ប្រជាជនខ្មែរភាគច្រើន ឲ្យតម្លៃអ្នកសិល្ប:ប្រទេសគេខ្លាំងពេករហូតមើលរំលងតម្លៃអ្នកសិល្បៈក្នុងប្រទេស ខណៈអ្នកជំនួញ online ធំៗភាគច្រើន ក៏និយមយកតារាថៃមកប្រម្រ៉ូតផលិតផលផងដែរ។
យ៉ាងណាមិញ តារាពហុជំនាញរូបនេះ បញ្ជាក់ដែរថា កាលដែលអ្នកនាងលើកឡើងនេះ មិនបានហាមមិនឲ្យគាំទ្រតារាក្រៅស្រុកទេ តែខ្លួនគ្រាន់តែចង់ពញ្ញាក់ស្មារតីពលរដ្ឋកម្ពុជា ចេះឲ្យតម្លៃដល់អ្នកសិល្ប:ខ្មែរជាមុន ព្រោះអ្នកសិល្បៈខ្មែរគឺជាជាតិសាសន៍មានឈាមជាខ្មែរដូចគ្នា ដូចនេះគប្បីលើកតម្កើងជាចម្បង។

អ្នកនាងខាត់ សុឃីម បន្ថែមទៀតថា “គ្មានអី្វប្រសើរជាងការឲ្យតម្លៃសម្រាប់អ្នកសិល្បៈខ្មែរជាមុន ទើបអ្នកដទៃមិនអាចមើលងាយជាន់យើងបាន ជាពិសេសអ្នកគាំទ្រគឺដើរតួរនាទីសំខាន់ជាងគេ ក្នុងការលើកតម្កើងគាំទ្រអ្នកសិល្បៈយើងឲ្យខ្លាំងដូចយើងគាំទ្រអ្នកសិល្បៈប្រទេសគេ”។
តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម និយាយបន្ថែមថា បើដូច្នេះទើបអ្នកសិល្បៈខ្មែរ មានតម្លៃ ក៏មានទីផ្សារ ក៏លែងឯកា ជាពិសេសរឹតតែមានឥទ្ធិពលនៅពេលយើងទៅប្រទេសផ្សេងៗជាដើម៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?