Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង ថុល លីណា ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតទាំងវ័យក្មេង ពេលចេញពីច្រៀងពេលយប់

បានផុស

នៅ

អ្នកសិល្ប:បង្ហាញក្តីរន្ធត់គ្រប់គ្រប់គ្នា បន្ទាប់ទទួលដំណឹងដ៏សោកសៅ តារាចម្រៀងប្រុសលោក ថុល លី​ណា និងជាអតីតបេក្ខភាកម្មវិធី Cambodian Idol​ និង X Factor Cambodian ​បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:គណនីហ្វេសប៊ុកលោក ពេជ្រ ថាណា ដែលជាមិត្តភក្តិរួមអាជីព បានរៀបរាប់ថា “ខ្ញុំបាទ ពេជ្រ ថាណា ពិតជាសោកស្តាយណាស់ពេលបានឮដំណឹងថាប្អូន ថុល លីណា ជួបគ្រោះថ្នាក់ចរាចរណ៍ ខ្ញុំសូមចូលរំលែកទុក្ខដល់ក្រុមគ្រួសារប្អូនផង ពិតជាលឿនណាស់មិនគួរឲ្យជឿ សូមប្អូនទៅឲ្យបានសុខណា”។

បើតាមតារាចម្រៀងលោក ឆុន បាលូ បានប្រាប់កម្ពុជាថ្មីឲ្យដឹងដែរថា លោក ថុល លីណា បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជីវិត កាលពីយប់ថ្ងៃទី០៩ ខែតុលាឆ្នាំ២០២៤ នៅម្តុំស្វាយរលំ បន្ទាប់ពីតារាចម្រៀងវ័យក្មេងរូបនេះ ចេញពីច្រៀងហាងមួយកន្លែង។

លោក ឆុន បាលូ បានបញ្ជាក់ឲ្យដឹងទៀតថា បច្ចុប្បន្នសពរបស់តារាចម្រៀងលោក ថុល លីណា ត្រូវបានដឹកយកទៅធ្វើបុណ្យនៅវត្តព្រែកសំរោង។

គួរបញ្ជាក់ដែរថាលោក ថុល លីណា បានក្លាយ​ជា​អ្នក ចម្រៀងដែលទទួលបានការគាំទ្រនិង ពេញ​និយម​ចំ ពោះ​យុវវ័យ​តាមរយៈ​ការផលិត​ចេញបទចម្រៀងនៅលើបណ្តាញសង្គមនិងធ្វើOriginal Songខណ:បទដែលមានការគាំទ្រច្រើនគឺ បទ”យល់ច្រឡំថាគេស្រ លាញ់យើង”,បទ”អនុស្សាវរីយ៍កម្សត់”ជាដើម៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម