ជីវិតកម្សាន្ដ
កំពូលតារាចម្រៀងមនោសញ្ចេតនា ៥ដួង បញ្ចេញបទថ្មីព្រមៗគ្នា អង្រួនបេះដូងអ្នកគាំទ្រ
តាមរយៈចម្រៀងចាក់ដោតអារម្មណ៍ បង្កប់ក្តីស្រលាញ់ពោរពេញដោយឈឺចាប់កន្លងមក តារាចម្រៀងប្រុសស្រីទាំង ៥ដួង រួមមាន លោក ឆន សុវណ្ណារាជ; អ្នកនាង ពេជ្រ សូលីកា; លោក ហេង ពិទូ; អ្នកនាង មាស សុខសោភា និង លោក ស៊ូ លីផេង បានបញ្ចេញបទមនោសញ្ចតនាថ្មី ព្រមៗគ្នា ធ្វើឱ្យអ្នកគាំទ្រជឿថា ត្រឹមតែអានចំណងជើងនៃបទ ក៏ទទួលបានអារម្មណ៍ខូចចិត្តមុនបាត់ទៅហើយ។

កន្លងមក តារាចម្រៀងល្បីឈ្មោះទាំងនេះ តែងតែពាំនាំនូវមនោសញ្ចេតនាចាក់ដោតអារម្មណ៍របស់មហាជន ពិសេសអ្នកគាំទ្រជានិច្ច ដោយរាល់បទនីមួយៗ ស្តែងពីក្តីឈឺចាប់ ទុក្ខសោក និងខកចិត្តចំពោះមនោសញ្ចេតនា រហូតធ្វើឱ្យអ្នកស្តាប់ ក៏ទទួលបានអារម្មណ៍តាមអត្ថន័យនៃបទចម្រៀង។
តួយ៉ាង ក្នុងចំណោមកំពូលតារាចម្រៀងមនោសញ្ចេតនាទាំង ៥ដួង បទថ្មីលោកចំណងជើង «រឿងមួយដែលអូនធ្វើមិនបាន» បានបញ្ចេញជាផ្លូវការហើយ ជាបទនិពន្ធដោយលោកផ្ទាល់។ ជាមួយនឹងបទចម្រៀងថ្មីមួយបទនេះ អ្នកគាំទ្រ ក៏ចោទសួរទៅលោកពិទូ ផងដែរថា “ពេលណាទៅ ជីវិតលោក pink នឹងគេ?” ក៏ព្រោះតែស្ទើរគ្រប់បទចម្រៀងរបស់ តារាចម្រៀងប្រុសរូបនេះ តែងតែបង្កប់នូវអត្ថន័យស្នេហាប្រេះឆា និងការខូចចិត្ត មិនខុសពីលោក ស៊ូ លីផេង ឡើយ។
ដោយឡែក ចំពោះចម្រៀងថ្មី របស់កំពូលតារាចម្រៀងមនោសញ្ចេតនាទាំង ៤ដួងផ្សេងទៀត កំពុងត្រៀមចេញជាផ្លូវការព្រមៗគ្នាដែរ ដោយលោក ឆន សុវណ្ណារាជ តារាចម្រៀងផលិតកម្មរស្មីហង្សមាស និងអ្នកនាង ពេជ្រ សូលីកា បានប្រកាសបទថ្មី នៅថ្ងៃទី ១០តុលានេះ ។ ចំណែកអ្នកនាង មាស សុខសោភា និង លោក ស៊ូ លីផេង នឹងចេញបទថ្មី នៅទី ១១តុលា ស្អែកនេះ៕



-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?