ជីវិតកម្សាន្ដ
Fan Bingbing ប្រើវិធីសម្រកទម្ងន់ដ៏សាហាវ ឮហើយមហាជនហួសចិត្តគ្រប់គ្នា
Fan Bingbing ដែលគេស្គាល់ថាជាតួអង្គក្នុងរឿង «មហិច្ឆិតាអ៊ូម៉ីនាង» បាននិយាយថា នាងមិនបានញ៉ាំអ្វីសោះអស់រយៈពេល ៧ថ្ងៃ ដើម្បីសម្រកទម្ងន់ ដែលបណ្តាលឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ។
Fan Bingbing ជាតារាចិនម្នាក់ដែលមានរាងស្រឡូន និងងាយឡើងទម្ងន់។ ដើម្បីងាយស្រួលស្លៀកសម្លៀកបំពាក់ដែលនាងចូលចិត្តក្នុងពេលដ៏សំខាន់នោះ តារាស្រីរូបនេះបានបង្ហើបថា នាងបានអនុវត្តវិធីសម្រកទម្ងន់យ៉ាងរហ័សមួយហៅថា Bigu ខណៈដែលរូបនាងស្រកជាង៦គីឡូក្រាម បន្ទាប់ពីរបបអាហាររយៈពេល៧ ថ្ងៃ។
ក្នុងអំឡុងពេលនៃការប្រើវិធីសម្រក Bigu នាងមិនបានញ៉ាំអាហារអ្វីទេ គឺបានត្រឹមតែផឹកភេសជ្ជៈប្រូតេអ៊ីន ឬទឹកក្រូចឆ្មា និងទឹកផ្លែប៉ោមក្រហមប៉ុណ្ណោះ។ នាងរួមបញ្ចូលការធ្វើលំហាត់ប្រាណស្រាលៗ ដូចជាការដើរ ឬយូហ្គា អំឡុងពេលដំណើរការសម្រកទម្ងន់។ បើតាមតារាស្រីរូបនេះ នាងមិនមានអារម្មណ៍ថាមានបញ្ហាសុខភាពទេ ពេលកំពុងអនុវត្តវិធីសម្រកទម្ងន់ដ៏សាហាវនេះ។
តួឯកស្រីក្នុងរឿង «Lost in Beijing» បាននិយាយថែមទៀតថា ក្នុងអំឡុងពេលនៃការសម្រកទម្ងន់ នាងមិនញ៉ាំខ្លាញ់ និងស្ករទេ ទើបស្បែករបស់នាងកាន់តែរលោង និងភ្លឺថ្លា។
ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រសម្រកទម្ងន់ Bigu របស់ តារាស្រីវ័យ៤៣ឆ្នាំរូបនេះ ត្រូវបានគេរិះគន់យ៉ាងព្រោងព្រាតនៅលើគេហទំព័រ Sina ចំពោះមូលហេតុដែលនាងលើកកម្ពស់ការញ៉ាំជ្រុល។ ពួកគេបាននិយាយថា សុខភាពរបស់នាងកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីម្នាក់បានវិភាគពីរបបអាហារតារាចិនថា របបអាហារច្រើនពេកធ្វើឲ្យនាងមានបញ្ហាការហូបចុក មករដូវ និងជ្រុះសក់ធ្ងន់ធ្ងរ។ ការតមអាហារយូរពេក អាចបណ្តាលឲ្យមានបញ្ហារំលាយអាហារដូចជា ទល់លាមក រាគ និងដំបៅក្រពះជាដើម។
លើសពីនេះ អ្នកផ្សេងទៀតបានបញ្ចេញមតិស្របគ្នាថា ការផឹកតែទឹកដោយមិនបរិភោគអាហារ ធ្វើឲ្យរាងកាយគិតថាឃ្លាន ហើយនឹងប្តូរទៅរបៀបសន្សំថាមពល។ នេះកាត់បន្ថយអត្រាមេតាបូលីស ធ្វើឲ្យការសម្រកទម្ងន់កាន់តែពិបាកក្នុងរយៈពេលយូរ និងធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការឡើងទម្ងន់ម្តងទៀតបន្ទាប់ពីការតមអាហារបានបញ្ចប់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖យីហោ LV យកអាវដែលសល់ពី Lisa ឲ្យ Liu Yifei ពាក់ ពេលនេះរងការរិះគន់ថាលំអៀង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់