ជីវិតកម្សាន្ដ
ហ្វេនធ្លាប់ខកចិត្ត កាលខួប១០ឆ្នាំ MGI បង្ហោះឃ្លិបឌឺដងផ្លែផ្កាបញ្ឆេះកំហឹងឲ្យបវរកញ្ញាចក្រវាល MU
សម្រាប់អ្នកគាំទ្រសម្រស់ទូទាំងពិភពលោកប្រាកដជាជាដឹងយ៉ាងច្បាស់នូវរឿងរ៉ាវប្រទាក់ក្រលាគ្នា រវាងស្ថាប័ន Miss Grand International ហៅកាត់ MGI និងម្ចាស់ Miss Universe (MU) កាលពីឆ្នាំ២០២២ ដែលកាលណោះខួប១០ឆ្នាំនៃការបង្កើតកម្មវិធីប្រកួត Miss Grand International។
យ៉ាងណា តាមរយៈឃ្លិបវីដេអូដែលបង្ហោះដោយស្ថាប័នសម្រស់ MGI លើគណនីផ្ទាល់ខ្លួនពីការអបអរដល់ខួប១០ឆ្នាំបានបង្ហាញពីឡូហ្គូអក្សរ MU ត្រូវបានគេមើលឃើញព័ន្ធជុំវិញពិភពលោក ប៉ុន្តែភ្លាមៗអក្សរ MGI ដែលតំណាងឲ្យ Miss Grand International បានលោតមកទម្លាក់អក្សរ MU ចោលភ្លាមៗ។ បន្ទាប់ពីនោះ បវរកញ្ញា MGI ជាច្រើន បានដើរដង្ហែលើឆាកជាមួយលោក Nawat ស្របពេលដែលខេបសិនបានបញ្ជាក់ថា នេះគឺជាផ្នែកមួយនៃការប្រារព្ធខួបលើកទី១០ យើងបានឆ្លងកាត់រឿងរ៉ាវជាច្រើន ហើយយើងនឹងបន្តរីកចម្រើន និងបង្កើតកំណែដែលប្រសើរជាងមុន ពីព្រោះយើងគឺធំ និងតែមួយគត់។

បើទោះជានេះជាការប្រារព្ធខួប១០ឆ្នាំរបស់ស្ថាប័នក្ដី ប៉ុន្តែងាកទៅកាន់អ្នកគាំទ្រ រួមទាំងអ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្ដែងការខកចិត្តចំពោះកម្មវិធី MGI ទៅនឹងកម្មវិធីបវរកញ្ញាចក្រវាល អ្នកខ្លះថែមទាំងបានកត់សម្គាល់ថា តើនេះជាការមិនគោរពឬដើម្បីឌឺដងគ្នា ឬសង្គ្រាមរាជិនីសម្រស់កំពុងប្រជែងគ្នាហើយ។
ទន្ទឹមនោះដែរ អ្នកខ្លះយល់ថា វាជារឿងធម្មតាទេសម្រាប់អ្នកប្រកួតប្រជែងអាជីវកម្ម។ ប៉ុន្តែផ្នែកមួយទៀត នៃអ្នកគាំទ្រ រាជិនីសម្រស់ចាត់ទុកថា ការមិនគោរពលើឆាករបស់គូប្រជែង មិនថាជាអ្នកណាក៏ដោយ មិនគួរដាក់អ្នកដ៏ទៃដើម្បីធ្វើឲ្យខ្លួនឯងខ្ពស់ជាងនេះឡើយ។ ពួកគេក៏មានអារម្មណ៍ខកចិត្តនឹង MGI ចំពោះការលើកកម្ពស់គោលគំនិតអំពីសន្តិភាព និងការប្រឆាំងនឹងសង្គ្រាមរបស់បវរកញ្ញាម្នាក់ៗផងដែរ។
មិនត្រឹមតែប៉ុណ្ណឹងទេ នៅលើបណ្ដាញសង្គមអ៊ីនធឺណិតឯណោះវិញ សង្គ្រាមរាជិនីសម្រស់បានផ្ទុះឡើងកាន់តែខ្លាំងដូចគ្នា ក្រោយទំព័រល្បីឈ្មោះក្នុងប្រទេសថៃ ត្រូវមហាជនជាច្រើនចែករំលែកការបង្ហោះមួយដែលអះអាងថា ជារបស់លោក Nawat ស្ថាបនិក MGT និង MGI បន្ទាប់ពីលោកបានចេញមកជម្រះមន្ទិលនៃវិវាទនេះភ្លាមៗ។
ក្នុងនោះស្ថាបនិក MGI អះអាងថា មូលហេតុដែល MGI ផលិតឈុតនេះប៉ះជាមួយឡូហ្គោ MU គឺដោយសារតែកាលពីឆ្នាំ ២០១៣ MU បានបើកវាមុនគេដោយប្តឹង MGI ពីបទប្រើឡូហ្គោដូច MU ដើម្បីផ្លាស់ប្តូរវា បើទោះបីជាវាស្រដៀងនឹងឆ្នាំ ២០១៤ក៏ដោយ។ MU បានប្តឹង MGI ដោយប្រើឈ្មោះថា USA ហើយនៅមានរឿងជាច្រើនទៀតដែល MGI ទទួលរងការរិះគន់ថា MGI គឺជាឆាកសៀងតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម៉ាលីនដែលយំយែកពេញព្រលានយន្តហោះ កាលគ្រងតំណែង Miss Grand ថៃ ត្រូវគេចោទថា សូកលុយទិញមកុដ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?