ជីវិតកម្សាន្ដ
លោក ដួង សុខគា បារម្ភការប្រើភាសាជាតិ អាចនឹងក្លាយចេញពីក្រឹត្យក្រមវេយ្យាករណ៍
តារាប្រុសពហុជំនាញលោក ដួង សុខគា បានបង្ហាញក្តីព្រួយបារម្ភ ខណ:ដែលបច្ចុប្បន្នសង្កេតឃើញថា ការប្រើភាសាជាតិអាចនឹងក្លាយចេញពីក្រឹត្យក្រមវេយ្យាករណ៍ ខណ:កន្លងមកនៅលើបណ្តាញសង្គមមានការចេញវីដេអូ រួមទាំងអ្នកអធិប្បាយជូនដំណឹងផ្សេងៗផង លែងខ្វល់។

ជាការពិតលោកដួង សុខគា ជារឿយៗតែងចេញសារដាស់តឿនអារម្មណ៍កូនខ្មែរ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ត្រូវចូលរួមថែរក្សាភាសាជាតិ អក្សរជាតិ ដោយគោរពនិងថែរក្សាឱ្យបានគង់វង្សក្នុងតម្លៃខ្ពស់។
យ៉ាងណាមិញ នេះពុំមែនជាលើកទីមួយទេ ដែលតារាប្រុសលោក ដួង សុខគា ចេញមុខបំផុសស្មារតីដល់យុវជន ដែលជាកូនខ្មែរគ្រប់រូបត្រូវនាំគ្នាចូលរួមថែរក្សាតម្លៃវប្បធម៌ អរិយធម៌ និង ភាសាជាតិអក្សរជាតិ ដែលជាកេរតំណែលមរតកដូនតាខ្មែរ។
ជាការអំពាវនាវ លោក ដួង សុខគា រៀបរាប់ថា “បងប្អូនអ្នកស្នេហាអក្សរជាតិទាំងឡាយជាទីគោរព ពេលវេលានេះ មានតែយើងទេ ដែលត្រូវតែស្ម័គ្រជួយគ្នាម្នាក់បន្តិច ទប់ខ្លះ ពន្យល់ខ្លះ បើមិនច្នោះការប្រើភាសាជាតិយើង អាចនឹងក្លាយរង្គើររបូតចេញពីក្រឹត្យក្រមវេយ្យាករណ៍អស់ហើយ។

តារាពហុជំនាញរួបនេះ លើកឡើងបែបនេះ ដោយសារតែសង្កេតឃើញ ការផលិតមាតិកាវីដេអូ រួមទាំងអ្នកអធិប្បាយជូនដំណឹងផ្សេងៗផង លែងខ្វល់ពីរឿងខុសត្រូវអស់ហើយ។
កត់សម្គាល់ដែរថា តារាពហុជំនាញអាចលេងបានគ្រប់ទម្រង់ទាំងសម័យ និងបុរាណ ដួង សុខគា ជារឿយៗលោកតែងបង្ហាញពីឆន្ទ:បំផុសស្មារតីដល់យុវ ជនដែលជាកូនខ្មែរគ្រប់រូបត្រូវនាំគ្នាដើម្បីចូលរួមថែរក្សាតម្លៃវប្បធម៌ អរិយធម៌ និងភាសាជាតិអក្សរជាតិដែលជាកេរ្តិ៍តំណែលមរតកដូនតាដ៏ល្អផូរផង់របស់ខ្មែរ៕ អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត