Connect with us

ជីវិតកម្សាន្ដ

ត្រឹមរយ:ពេលខ្លី បាត់បង់សិល្បករវ័យក្មេង ៣រូប បន្សល់ទុកត្រឹមអនុស្សាវរីយ៍

បានផុស

នៅ

បើគិតមកដល់ត្រឹមខែតុលា ឆ្នាំ២០២៤នេះ សិល្បករវ័យក្មេងរបស់ខ្មែរចំនួន ៣រូប ត្រូវបាត់បង់ជីវិតរគួរឲ្យសង្វេគ និងរន្ធត់បំផុត សម្រាប់មហាជនអ្នកគាំទ្រព្រមទាំងអ្នកដែលស្ថិតក្នុងចង្កោមសិល្ប: ខណ:ការស្លាប់របស់អ្នកទាំង៣ គឺមានសភាពផ្សេងៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតការបាត់បង់សិល្បករវ័យក្មេងរបស់ខ្មែរទាំង ៣រូបនេះ បានបន្សល់ទុក្ខនូវភាពសោកសៅនិងស្តាយ ស្រណោះជាខ្លាំង សម្រាប់ក្រុមគ្រួសារក៏ដូចជាមិត្តភក្តិធ្លាប់រួមអាជីព។ តួយ៉ាង អ្នកសិល្ប:ប្រុសទាំង ៣រូប ដែលបានបាត់បង់ជីវិត មាន ២រូបធ្វើអត្តឃាតសម្លាប់ខ្លួនឯង និងម្នាក់ទៀត ស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចៃដន្យ រួមមាន៖

១. លោក ម៉ូវ សុគន្ធ ហៅ MC Mario បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេង ដោយការលោតទឹកសម្លា ប់ខ្លួននៅស្ពានបាឡេ(ឫស្សីកែវ) កាលពីវេលាម៉ោង ៥:០២នាទី ទៀបភ្លឺថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ បន្ទាប់ពីការលោតទឹកសម្លាប់ខ្លួននៅសាកសពរបស់ MCM ario ត្រូវបានក្រុមគ្រួសាររកឃើញនៅព្រឹកថ្ងៃទី ២០ ខែមិថុនា។

២. លោក ហម វាសនា ហៅ MC ចេកខ្ចី បានសម្រេចធ្វើអត្តឃាតចាក់សាំងដុតសម្លាប់ខ្លួនយ៉ាងរន្ធត់បំផុត ដែលករណីនេះកើតឡើងនៅឯស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ នេះបើយោងតាមការបង្ហោះចែករំលែកពីសំណាក់មិត្តភក្តិនិងអ្នកដែលធ្លាប់ស្គាល់គ្នាជាមួយលោក វាសនា ហៅMC ចេកខ្ចី កាលពីរសៀលថ្ងៃទី ២៥ខែកក្កដា ឆ្នាំ២០២៤។

៣. តារាចម្រៀងប្រុសលោក ថុល លី​ណា និងជាអតីតបេក្ខភាកម្មវិធី Cambodian Idol​ និង X Factor Cambodian​ បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង កាលពីយប់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៤ នៅម្តុំស្វាយរលំបន្ទាប់ពីតារាចម្រៀងវ័យក្មេងរូបនេះ ចេញពីកម្មវិធីច្រៀងមួយកន្លែង។

តាមរយ:ដំណឹងនៃការស្លាប់របស់សិល្បករខ្មែរទាំង៣ នាក់ខាងនេះដែរពិតជារឿងដ៏រន្ធត់ខ្លាំងណាស់សម្រា ប់មហាជនអ្នកគាំទ្រនឹងសិល្ប:រួមអាជីពខណ:គេឃើ ញមានមត្តិសិល្បករមួយចំនួនបានផ្ញើសាចូលរួមរំលែ កទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារអ្នកទាំង ៣រូប ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម