Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី”

បានផុស

នៅ

ដើម្បីចូលរួមលើកស្ទួយនិងផ្សព្វផ្សាយក្បាច់គុនខ្មែរល្បុក្កតោ តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានប្រកាសត្រៀមខ្លួនក្នុងការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” នាពេលឆាប់ៗខាងមុខនេះ។

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានប្រាប់ឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីយកចំណេះដែលបានហាត់រៀនក្បាច់គុនកន្លងមក ចូលរួមប្រកួតក្នុងកម្មវិធីកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” ដើម្បីចូលរួមលើកតម្កើង និងផ្សព្វផ្សាយក្បាច់គុនខ្មែរ ក៏ចូលរួមប្រកួតក្នុងកម្មវិធីខាងលើនេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ តារាសម្តែងនិងជាគ្រូក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ បានបំផុសស្មារតីក្នុងការចូលរួមផ្សព្វផ្សាយសិល្ប:វប្បធម៌របស់ខ្មែរដែរថា បើសិនជាយើងមានឱកាសធ្វើជាបុគ្គលល្បីហើយ យើងគួរតែផ្សព្វផ្សាយអ្វីដែលជាប្រយោជន៍ដល់សង្គជាតិ វប្បធម៌ និងជាគំរូល្អដល់អ្នកគាំទ្រ (ការចេះលើកស្ទួយជាពន្លឺមួយនៃការអភិវឌ្ឍន៍ប្រទេសជាតិ)។

គួរបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” ប្រាក់​រង្វាន់​កម្រិត​អាជីព​​​ទាំង​វិញ្ញាសា​ប្រយុទ្ធ និង​វិញ្ញាសា​សម្តែងជ័យលាភី​មេដាយ​មាស ទទួល​បាន​ ៣​០០០​ដុល្លារ; មេដាយ​ប្រាក់​ ២​​០០០ដុល្លារ និង​មេដាយ​សំរិទ្ធ​ ១០០០ដុល្លារ ។

ចំណែកការ​ប្រកួត​កម្រិត​មិន​អាជីព​ ទាំង​វិញ្ញាសា​ប្រយុទ្ធនិង​វិញ្ញាសា​សម្តែង ជ័យលាភី​មេដាយ​មាស គឺទទួល​បាន​​២៥០០​ដុល្លារ; មេដាយ​ប្រាក់​ ២០០០ដុល្លារ និង​មេដាយ​សំរិទ្ធ​ ១​០០០ដុល្លារ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏មានពាន​រង្វាន់​អត្តពលិក​ឆ្នើម​តាម​វិញ្ញាសា​នីមួយ​ៗ​ថែម​ទៀត​​ ដែល​​នឹង​ទទួល​បាន​រង្វាន់​ម៉ូតូ​ថ្មី​១​គ្រឿង​ ស្មើ​នឹង​តម្លៃ​ ៣​០០០​ដុល្លារ​។

គួរជម្រាបថា ពេជ្រ ចរណៃ ជាគឺជាតារាសម្តែង និងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរមួយរូប ដែលតែងតែចូលរួមសកម្មភាពលរួមចំណែកលើកស្ទួយក្បាច់គុនបុរាណខ្មែរ តាមរយៈការសម្តែងលើឆាកព្រឹត្តិការណ៍នានា។ ជាមួយនឹងឆន្ទៈនៃការរួមចំណែកនេះ មិនខុសគ្នាពីពេលកន្លងនោះដែរ ពេជ្រ ចរណៃ ក៏នៅតែបន្តចូលរួមគ្រប់សកម្មភាព ជាក់ស្តែងនៅលើកនេះ គឺតាមរយៈការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម