ជីវិតកម្សាន្ដ
តារាល្បីៗនៅថៃដេកភ័យខ្លួន ក្រោយចូលដៃជាមួយក្រុមហ៊ុនបោកប្រាស់តាមអនឡាញ
កាលពី ថ្ងៃទី ១០ខែតុលា ឆ្នាំ ២០២៤ ព័ត៌មានដ៏កកក្រើកមួយបាននិងកំពុងតែល្បីទូទាំងប្រទេសថៃ ក្នុងពេលដែលតារាប្រុស-ស្រីល្បីៗជួរមុខបានបង្ហាញវត្តមាននៅក្នុងក្រុមហ៊ុន The iCon Group ខណៈមានជននរងគ្រោះជាច្រើនបានសម្រុកមកដាក់ពាក្យបណ្ដឹងថា ក្រុមហ៊ុននេះបោកប្រាល់លុយកាក់ពួកគេអស់រាប់លានដុល្លារ។
យោងតាមការចុះផ្សាយពីសារព៌មានក្នុងស្រុកថៃ Amarintv បានបញ្ចាក់ឲ្យដឹងថា រឿងរ៉ាវកំពុងតែកក្រើកក្នុងប្រទេសបានផ្ទុះឡើងនៅពេលដែលជនរងគ្រោះជាច្រើនសម្រុកទៅប៉ុស្ត៍ប៉ូលិស NCPO និង CCSA ដោយអះអាងថា ពួកគេត្រូវបោកបញ្ឆោតដោយក្រុមហ៊ុនល្បីមួយឲ្យធ្វើអាជីវកម្មបណ្តាញដែលមានអ្នកវិនិយោគជាច្រើនជាអតិថិជនឡុងចុងខាតដើម។ ចំណែកផលិតផលនៅសេសសល់ក៏មិនអាចលក់បានដូចការរំពឹងទុក រហូតដល់ជនរងគ្រោះឯទៀតដល់ថ្នាក់គិតខ្លី ចង់បញ្ចប់ជីវិតថែមទៀត។
បន្ទាប់ពីព័ត៌មានដ៏រសើបមួយនេះកំពុងតែបែកធ្លាយក្រុមអ្នកលេងអ៊ីនធឺណេត ក៏បានបង្ហោះរូបភាពតារាល្បីៗដែលធ្លាប់ចូលរួមក្នុងកម្មវិធីនេះយ៉ាងគគ្រឹកគគ្រេងដែលរួមមានតារាប្រុស Kan Kantathavorn, Sam Yuranunt, Boy Pakorn, Dome Pakorn និង Min Pechaya ពួកគេនាពេលនេះត្រូវមហាជនជេរប្រទេចនិងរិះគន់ឥតសំចៃមាត់នៅលើបណ្តាញសង្គម។ ក្នុងពេលដែលអ្នកខ្លះត្រូវបិទបណ្ដាញសង្គមមួយរយៈដោយមិនចង់ឆ្លើយឆ្លងជាមួយអ្នកគាំទ្រចោទសួរពីបញ្ហាដែលកំពុងតែកើតឡើង។
យ៉ាងណាក៏ដោយ មិនបង្អង់យូរឡើយទំព័រ The Icon Group បានបង្ហោះរូបភាពតារា៣រូបរួមជាមួយនឹងសារបំភ្លឺថា តារាប្រុស Kan លោក Sam និង Min មិនមែនជាអ្នកដែលមានសិទ្ធិចុះហត្ថលេខាទេ នេះបើតាមវិញ្ញាបនបត្ររបស់ក្រុមហ៊ុន ហើយពួកគេក៏មិនត្រូវបានចុះបញ្ជីជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុនតាមវិធីណាមួយឡើយ។ ពួកគេគ្រាន់តែជាជំនួយការផលិតផលទីផ្សាររបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។
ដោយឡែកងាកទៅកាន់តារាប្រុសស្ថិតក្រោមទ្រនំប៉ុស្តិ៍លេខ៣ លោក Boy Pakorn បន្ទាប់ពីរឿងរសើបកំពុងវ័ន្តកភ្លាមៗជំនួយការលោកបានបញ្ជាក់តាមទូរសព្ធប្រាប់អ្នកកាសែតថា លោកគ្រាន់តែជាអ្នកបង្ហាញផលិតផលប៉ុណ្ណោះ។ មិនមានតួនាទីគ្រប់គ្រង នៅក្នុងក្រុមរូបតំណាងណាមួយឡើយ។ គាត់ក៏មិនត្រូវបានគេហៅថាជាចៅហ្វាយឬមានភាគហ៊ុនទេ។ និយាយឲ្យខ្លី លោកមិនទទួលបានចំណែកណាមួយពីការលក់ទេ។ ប្រសិនបើប៉ូលិសកោះហៅចូលបំភ្លឺ លោករីករាយក្នុងការសហការ ដោយបង្ហាញឯកសារកិច្ចសន្យាច្បាស់លាស់ទៅកាន់មហាជនឲ្យកាន់តែជ្រាបជាងមុន។
គួររម្លឹកដែរថា ក្រុមហ៊ុន The Icon Group បានរៀបចំកម្មវិធីពិសេសបំណាច់ឆ្នាំ២០២៣ ជាមួយព្រឹត្តិការណ៍ ICON EVOLUTION EXPO ដោយបានប្រមូលផ្តុំតារាល្បីៗជួរមុខដែលទទួលបានជោគជ័យក្នុងវិស័យសិល្បៈ និងអ្នកជំនួញអនឡាញកំពូលៗក្នុងប្រទេស ហើយព្រមទាំងទាំងបង្ហាញថវិកាលើប្រព័ន្ធផ្សព្វផ្សាយទីផ្សារជាង ៥០០លានបាត គួរឲ្យទុកចិត្តពិតប្រាកដមែន។ ព្រឹត្តិការណ៍កាលពីចុងឆ្នាំ២០២៣នោះ ក៏ត្រូវបានចាត់ទុកថាជាការប្រកាសអំណាច ការប្រមូលផ្តុំថាមពលដ៏អស្ចារ្យ និងអបអរសាទរភាពជោគជ័យនៃម៉ាកយីហោដែលបានឡើងដល់កំពូលម៉ាកអាជីវកម្មអនឡាញនៅក្នុងប្រទេសថៃផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានម៉ាលីនដែលយំយែកពេញព្រលានយន្តហោះ កាលគ្រងតំណែង Miss Grand ថៃ ត្រូវគេចោទថា សូកលុយទិញមកុដ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
សេដ្ឋកិច្ច១៩ ម៉ោង ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក