ជីវិតកម្សាន្ដ
បញ្ចប់តួនាទីពិធីករថៃ Kan Kantathavorn ក្រោយជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនអនឡាញបោកប្រាស់ដ៏ធំ
តារាសម្ដែងប្រុសនិងជាពិធីករដ៏ល្បីល្បាញក្នុងប្រទេសថៃ Kan Kantathavorn កាលម្សិលមិញនេះលោកត្រូវក្រុមហ៊ុនកម្សាន្តប្រកាសលើគេហទំព័រដោយបញ្ចប់តួនាទីក្នុងនាមជាពិធីករកម្មវិធី បន្ទាប់ពីតារាប្រុសរូបនេះជាប់ពាក់ព័ន្ធនឹងអាជីវកម្មអនឡាញបោកប្រាស់លុយកាក់របស់មនុស្សជាច្រើន។
តាមរយៈគេហទំព័រភាគីរបស់ទូរទស្សន៍ Workpoint TV បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់យ៉ាងច្បាស់ថា «តាមព័ត៌មានដែលកំពុងតែជាប្រធានបទក្ដៅគគុក ពាក់ព័ន្ធជាមួយ MC ក្រោមភ្នាក់ងារ ក្នុងករណីនេះ ក្រុមហ៊ុនមិនសប្បាយចិត្តទេ ហើយកំពុងពិចារណាលើពាក្យចចាមអារ៉ាមរួមគ្នាជាមួយលោក Kan Kantathavorn ក្នុងតួនាទីជាពិធីករ។ប៉ុន្តែលោកបានស្នើសុំបញ្ចប់តួនាទីជាពិធីករគ្រប់កម្មវិធីដោយខ្លួនឯង រហូតទាល់តែមានភាពច្បាស់លាស់លើបញ្ហារសើបមួយនេះសិន»។

ក្រោយៗមកទៀត តារាសម្ដែងប្រុសវ័យ៣៨ឆ្នាំរូបនេះបានចេញមុខបកស្រាយដោយផ្ទាល់ ដោយធ្វើការបង្ហោះលើ Instagram ដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាមនុស្សរបស់មហាជន។ ក្នុងនោះលោកបានបញ្ចាក់ថា « ដោយសារតែព័ត៌មានបច្ចុប្បន្នជាបញ្ហាសង្គមដែលទាក់ទងនឹងខ្ញុំ។ ខ្លួនខ្ញុំផ្ទាល់មិនសប្បាយចិត្ត និងបង្ហាញភាពស្មោះត្រង់ ព្រមទាំងទំនួលខុសត្រូវរបស់ខ្ញុំចំពោះខ្លួនខ្ញុំនិងសង្គម រួមទាំងភ្នាក់ងាររបស់ខ្ញុំ និងអ្នកដែលខ្ញុំធ្វើការជាមួយ។ ដូច្នេះហើយខ្ញុំសូមបញ្ឈប់តួនាទីជាពិធីករគ្រប់កម្មវិធីរហូតដល់មានភាពច្បាស់លាស់ និងគ្រប់យ៉ាងត្រូវបានដោះស្រាយរួចរាល់។ ជាពិសេសខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវភាពត្រឹមត្រូវ ក្នុងដំណើរការយុត្តិធម៌មួយនេះ»។
យ៉ាងណាមិញ រឿងរ៉ាវដ៏រសើបនៃអាជីវកម្មអនឡាញមួយនេះកំពុងតែស្ថិតក្នុងភាពក្តៅគគុកក្នុងប្រទេសថៃ ឈានដល់បង្ហាញមុខតារាប្រុស-ស្រីជាច្រើនដួង ដែលជាប់ពាក់ព័ន្ធនឹងជំនួញបោកប្រាស់អតិថិជន។ ក្នុងនោះមានមនុស្សជាច្រើនដែលរងការខាតបង់ ដោយមិនអាចលក់ផលិតផលបាន ហើយធ្លាក់ក្នុងបំណុលដោះមិនចេញដល់ថ្នាក់ប៉ងធ្វើអត្ថឃាតថែមទៀត។ ទន្ទឹមនោះទៀត មហាជនជាច្រើនបានទម្លាយមុខតារាជួរមុខរួមមាន Sam Yuranan, Kan Kantathaworn, Min Phichaya, Boy Pakorn ជាដើម ដែលនោះធ្វើឲ្យអ្នកគាំទ្រពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាល្បីៗនៅថៃដេកភ័យខ្លួន ក្រោយចូលដៃជាមួយក្រុមហ៊ុនបោកប្រាស់តាមអនឡាញ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង