Connect with us

ជីវិតកម្សាន្ដ

លោក​ព្រាប សុវត្ថិ ផ្តល់​កម្លាំង​ចិត្ត​ សិល្បករ​ និង​ប្រជាជនខ្មែរ ដែល​ឆ្លង​កូវីដ១៩ តាំង​ចិត្ត​ឲ្យ​រឹងមាំ​ប្រយុទ្ធ​ប្រឆាំង​

បានផុស

នៅ

ភ្នំពេញ ៖ លោក​ព្រាប​ សុវត្ថិ​ បាន​ផ្តល់​កម្លាំង​ចិត្ត សិល្បករ និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​កូវី១៩ សូមតាំង​ចិត្តឲ្យ​រឹងមាំ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឱ្យបាន​ជាសះស្បើយ​ទាំងអស់ !។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ​លោក​ក៏​បាន​ជូនពរ​បង​ប្អូ​ន​ដែល​ឈឺ សូមអោយ​ឆាប់​ជា បងប្អូន​ដែល​ជា ត្រូវតែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​គ្រប់គ្នា ជៀសវាង​ជំងឺ​ចង្រៃ​មក​បៀតបៀន​ដល់​ក្រុម​គ្រួសារ​យើង។

បើតាម​ផេក​ផ្លូវ​ការ​របស់​ លោក​ព្រាប​ សុវត្ថិ បាន​សរសេរ​ថា “​ជំរាបសួរ​បងប្អូន​ពូ​មីង អ៊ុំ​ប្រុស​អ៊ុំ​ស្រី និង​បងប្អូន​សិល្បករ​ទាំងអស់ ! នៅ​ពេល​នេះ​បងប្អូន​ប្រជាពលរដ្ឋ​និង​សិល្បករ សិល្បៈការិនី​ខ្មែរ​មួយចំនួន ដែល​បាន​ឆ្លង​កូ​វីដ​១៩ ហើយ​និង​មាន​អ្នក​ពាក់ព័ន្ធ​ជាច្រើន​ទៀត កំពុង​តាមដាន​សុខភាព។ ខ្ញុំបាទ ព្រាប​សុវត្ថិ រួមទាំង​ក្រុមគ្រួសារ ផ្ដល់​ជា​កម្លាំងចិត្ត​ដល់​បងប្អូន សិល្បករ និង​ប្រជាជន​ខ្មែរ ដែល​បាន​ឆ្លង​កូ​វីដ​១៩ សូម​តាំងចិត្ត​ឲ្យ​រឹងមាំ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឱ្យបាន​ជាសះស្បើយ​ទាំងអស់ ! យើងទាំងអស់​គ្នា​មាន​រដ្ឋាភិបាល ដែល​លោក​តែងតែ​លើកទឹកចិត្ត​យើង​គ្រប់ពេលវេលា គ្រប់​មធ្យោបាយ​ទាំងអស់ មាន​ក្រសួងសុខាភិបាល លោកគ្រូ អ្នកគ្រូ​ពេទ្យ​ដ៏​ល្អ​ចាំ​ជួយ​ការពារ និង​ព្យាបាល អស់ពី កម្លាំងកាយ​ចិត្ត ឱ្យ​យើង​គ្រប់គ្នា​បានជា​សះស្បើយ។

ពេលវេលា​នេះ​ត្រូវតែ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​19 ទាំងអស់គ្នា តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។ ខ្ញុំបាទ​និង​ក្រុមគ្រួសារ សូម​ជូនពរ ឱ្យ​បងប្អូន​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់​ក្រុមគ្រួសារ ។​( បង​ប្អូ​ន​ដែល​ឈឺ សូមអោយ​ឆាប់​ជា បងប្អូន​ដែល​ជា ត្រូវតែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​គ្រប់គ្នា ជៀសវាង​ជំងឺ​ចង្រៃ​មក​បៀតបៀន​ដល់​ក្រុម​គ្រួសារ​យើង )៕

កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម