Connect with us

ជីវិតកម្សាន្ដ

ទម្រាំបានគ្រងមកុដ កញ្ញា ប៊ី សុធារី ឆ្លងកាត់ការប្រឡងបវរកញ្ញាសឹងតែគ្រប់កម្មវិធី ចុងក្រោយមានបញ្ហាទៀត

បានផុស

នៅ

ប្រិយមិត្តច្បាស់ជាបានស្គាល់រួមហើយ អតីតបវរកញ្ញាកម្មវិធី Miss Grand កញ្ញា ប៊ី សុធារី តំណាងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤នេះ ប៉ុន្ដែនាងបានប្រកាសទម្លាក់ចោលតំណែងជាបវរកញ្ញា បន្ទាប់ពីមានរឿងចម្រូងចម្រាស់រវាងភាគីអ្នកដឹកនាំកម្មវិធីខាងខ្មែរ និង លោក Nawat ជនជាតិថៃ ដែលជាម្ចាស់កម្មវិធី Miss Grand International។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងមិញ ក្រឡេកមកចាប់អារម្មណ៍ទៅលើ កញ្ញា ប៊ី សុធារី វិញ នាងបានឆក់យកបេះដូងមហាជនខ្មែរ បន្ទាប់ពីនាងបញ្ចេញសម្លេងការពារមុខមាត់ជាតិ មិនទទួលយកការចោទប្រកាន់ខុសទំនងរបស់លោក Nawat នោះឡើយ។ មិនតែប៉ុណ្នោះ តារាស្រីរូបនេះ បានធ្វើឲ្យមហាជនកាន់តែពេញចិត្ត នៅក្នុងថ្ងៃធ្វើសន្និសីទកាសែតបកស្រាយអំពីមូលហេតុដែលនាំឲ្យមានវិវាទក្នុងកម្មវិធី ឈានដល់ថ្នាក់ កម្ពុជា មានការដកខ្លួនចេញ ផ្ដាច់កុងត្រាភ្លាមៗ។

តួយ៉ាង កញ្ញា ប៊ី សុធារី បានបោះចោលនូវតំណែងជាបវរកញ្ញា ទាំងមិនស្ដាយអីបន្ដិចសោះ ដែលធ្វើឲ្យអ្នកគាំទ្របង្ហាញការគោរពសរសើរនូវទឹកចិត្តលះបង់ដ៏ល្អមួយនេះ។ រូបនាងក៏បាននិយាយថា នាងនឹងបកទៅគាំទ្រសមិទ្ធផលកម្មវិធីដែលបង្កើតឡើងដោយស្នាដៃខ្មែរវិញម្ដង។

ងាកមកមើលអំពីប្រវត្តិនៃការប្រឡងវិញ បវរកញ្ញារូបនេះ ធ្លាប់ចូលរួមប្រកួតជាច្រើនកម្មវិធី មានធ្លាក់ខ្លះ មានជាប់ខ្លះ រហូតមកដល់តំណែងគ្រងមកុដ Miss Grand Cambodia 2024 នេះ។ កើតនៅក្នុងឆ្នាំ១៩៩៨ កញ្ញា ប៊ី សុធារី បានឈានជើងចូលវិស័យដើរម៉ូដនេះ តាំងពីអាយុ១៤ឆ្នាំមកម្ល៉េះ។

កាលពីឆ្នាំ២០១៤ នៅពេលអាយុ១៦ឆ្នាំ ជាមួយនឹងកម្ពស់ ១ម៉ែត្រ៦៣ សង់ទីម៉ែត្រ នាងបានដាក់ពាក្យប្រឡងដំបូងក្នុងកម្មវិធី Miss Southeast Asia 2014 ដែលនាងបានឈ្នះពានរង្វាន់ Miss Elegance និង Best Evening Gown។ បន្ទាប់មក នាងបានជាប់ចំណាត់ថ្នាក់ទី២ ក្នុងកម្មវិធី Super Model International 2015 ក្រោយមកនាងបានបន្ដដំណើរទៅប្រកួតនៅ កម្មវិធី Miss Cambodia 2016 ហើយក៏បានក្លាយជាម្ចាស់មកុដផងដែរ។

មហិច្ចតារបស់នារីម្នាក់នេះ មិនបញ្ចប់ត្រឹមនេះទេ កញ្ញា ប៊ី សុធារី ត្រូវបានគេជ្រើសឲ្យក្លាយជាបវរកញ្ញាតំណាងប្រទេសកម្ពុជា ក្នុងកម្មវិធី Miss Universe 2017 ហើយរូបនាងក៏ជា បវរកញ្ញាខ្មែរដំបូង ដែលបានចូលរួមប្រកួតនៅក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ។

បន្ដមកដល់ឆ្នាំ ២០២៣ នារីម្នាក់ដែលមានបទពិសោធន៍ក្នុងការប្រឡងវិស័យបវរកញ្ញា ក៏បានឈ្នះតំណែងជា Miss Charm Cambodia 2023 ឈានទៅដល់ការប្រឡងលើឆាកអន្តរជាតិ ហើយក៏ជាឆ្នាំដំបូង ដែលធ្វើឲ្យកម្ពុជាទទួលបានពានរង្វាន់ Best National Costume ឈុតតំណាងជាតិស្អាតដាច់គេក្នុងចំណោម 38 ប្រទេសមកពីជុំវិញពិភពលោក។

កាត់មកដល់ឆ្នាំ២០២៤នេះ កញ្ញា ប៊ី សុធារី ក៏បានសម្រេចជោគជ័យមួយទៀត ក្នុងដំណើរជាបវរកញ្ញាតំណាងជាតិ Miss Grand Cambodia 2024 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ដោយឡែក អ្វីគ្រប់យ៉ាងផ្ទុយស្រឡះ ផ្ទុះរឿងចម្រូងចម្រាស់ដែលធ្វើឲ្យរូបនាងបោះបង់ចោលតំណែងនេះទាំងមិនស្ដាយក្រោយ។

បើទោះបីជាយ៉ាងណាក្ដី រូបនាងបាននិយាយថា គោលដៅរបស់ខ្លួន មិនមែនត្រឹមតែក្លាយជាម្ចាស់មកុដនោះទេ ប៉ុន្ដែគោលបំណងធំជាងគេនោះគឺ ចង់ឲ្យពិភពលោក ស្គាល់ប្រទេសកម្ពុជា នាងមិនបានធ្វើដើម្បីខ្លួនឯង គឺនាងធ្វើដើម្បីជាតិសាសន៍របស់នាង។

ក្រៅពីការងារជាអ្នកដើរម៉ូត រូបនាង ក៏មានទេពកោសល្យសិល្បៈជាច្រើនទៀត ដូចជា ការសម្ដែងជាដើម ដែលនាងបានប្រលោកទៅក្នុងវិស័យភាពយន្ដខ្មែរ ហើយនាងក៏ជាតារាសម្ដែងដ៏ឆ្នើមមួយរូបផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៥ វិនាទី មុន

ទម្រាំបានគ្រងមកុដ កញ្ញា ប៊ី សុធារី ឆ្លងកាត់ការប្រឡងបវរកញ្ញាសឹងតែគ្រប់កម្មវិធី ចុងក្រោយមានបញ្ហាទៀត

ព័ត៌មានជាតិ១៨ នាទី មុន

ប៉ុន្មានថ្ងៃ​ទៀតនេះ ក្រសួង​​ដែនដីប្រកាស​នឹង​ចុះ​វាស់វែង​​ផ្ទេរកម្មសិទ្ធិ​ជូនអតិថិជន បុរី ម៉ន ដានី ខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

លោក Blinken ប្រាប់​អាស៊ាន​ថា អាមេរិក​ ​បារម្ភ​ពី​សកម្មភាព​គ្រោះថ្នាក់របស់​ចិន ​ក្នុង​សមុទ្រ​ជម្លោះ

ព័ត៌មានជាតិ២៥ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ រម្លឹកកម្លាំងឱ្យពង្រឹងការគ្រប់គ្រងជនបរទេសនៅកម្ពុជា

ជីវិតកម្សាន្ដ៣៨ នាទី មុន

ND Miss Mera Cambodia ប្រកាសលក់ដី ដើម្បីផលិតកម្មវិធីឲ្យល្អ ក្រោយឈឺចាប់ពាក្យ Unprofessional

Sokha Hotels

ព័ត៌មានពេញនិយម