ជីវិតកម្សាន្ដ
បារម្ភខ្លាចកម្មវិធី MGI អាស្រូវប្រចាំឆ្នាំ២០២៤ លោកណាវ៉ាត់សុំទោសនៅមុខអ្នកកាសែត និងអ្នកគាំទ្រកម្មវិធី
កាលពីល្ងាចថ្ងៃទី១០ ខែតុលា Miss Grand International 2024 បានធ្វើសន្និសីទសារព័ត៌មានជាផ្លូវការនៅទីក្រុងបាងកក ដើម្បីណែនាំបេក្ខនារីជាង៧០រូបទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ ព្រឹត្តិការណ៍នេះបានកើតឡើងក្នុងទម្រង់ជាការឃោសនា និងបង្ហាញឈុតរាត្រីនៃសម្រស់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
យ៉ាងណា ក្រោយបញ្ចប់ការបង្ហាញសម្រស់របស់បវរកញ្ញាពីប្រទេសផ្សេងៗ មេ MGI រូបនេះ ស្រាប់តែធ្វើសកម្មភាពទាក់ទាញចំណាប់អារម្មណ៍មួយនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន និងអ្នកគាំទ្រអន្តរជាតិជាច្រើន ដោយបានចេញមុខសុំទោស បន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយម្ចាស់ផ្ទះកម្ពុជា។ ប៉ុន្តែ ការផ្លាស់ប្តូររបស់លោកកំពុងក្លាយជាចំណុចចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃយ៉ាងគគ្រឹកគគ្រេងទៅវិញ។
នាយកប្រតិបត្តិវ័យ ៥១ឆ្នាំរូបនេះ បាននិយាយថា «ខ្ញុំសុំទោសបេក្ខនារី និងអ្នកគាំទ្រជុំវិញពិភពលោកចំពោះអ្វីដែលបានកើតឡើងកាលពីសប្តាហ៍មុន។ ឥឡូវនេះ យើងកំពុងឆ្ពោះទៅរករឿងល្អៗជាមួយគ្នា និងកាន់តែខ្ពស់ជាងមុន»។ ជាមួយគ្នានេះ លោកណាវ៉ាត់ក៏បានផ្ញើសារពិសេសទៅកាន់អ្នកដឹកនាំថ្នាក់ជាតិ ដែលបច្ចុប្បន្នជាអ្នករក្សាសិទ្ធិក្នុងការប្រលង Miss Grand ។
លោកបាននិយាយបន្ថែមថា «ខ្ញុំក៏ចង់សុំទោសអ្នកគ្រប់គ្រងថ្នាក់ជាតិ កុំបារម្ភអីអ្នកទាំងអស់គ្នា ព្រោះបើស្ថិតក្នុងដៃខ្ញុំហើយខ្ញុំនៅទីនេះ ការប្រកួតប្រជែងនឹងបន្ត។ កុំភ្លេចជួយគាំទ្របេក្ខនារីទាំងអស់គ្នា»។
ទោះបីជាយ៉ាងណាក៏ដោយ ទង្វើរបស់លោកណាវ៉ាត់បានធ្វើឲ្យអ្នកគាំទ្រគិតថា លោកចង់បញ្ចប់ភាពចម្រូងចម្រាសជាមួយ Miss Grand Cambodia ទោះជាមិនបានបង្ហើបឈ្មោះក្ដី។ ស្របពេលដែលថ្មីនេះៗ MGI ស្រាប់តែប្រកាសថា កម្ពុជាលែងជាប្រទេសម្ចាស់ផ្ទះនៃកម្មវិធី Miss Grand International រដូវកាល ២០២៤ ទៀតហើយ បើទោះជាការប្រលងបានប្រព្រឹត្តទៅប៉ុន្មានថ្ងៃក៏ដោយ។ ចំណែកឯខាង MGC ក៏បានប្រកាសឈប់សហការជាមួយលោក ក្នុងពេលដែលម្ចាស់មកុដ Miss Grand Cambodia គឺបវរកញ្ញា ប៊ី សុធារី ក៏ប្រកាសដកខ្លួនពីការប្រកួតលើឆាកអន្តរជាតិ MGI ដែរ។
យ៉ាងណាមិញ ទោះបីជាលោកណាវ៉ាត់បានចេញមុខទោសនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន និងអ្នកគាំទ្រអន្តរជាតិក្ដី ក៏ប៉ុន្តែនាពេលនេះស្ថាបនិកថៃបានប្រែក្លាយកម្មវិធី Miss Grand International 2024 ទៅជារដូវកាលដ៏អាស្រូវបំផុតក្នុងប្រវត្តិសាស្រ្តនៃការប្រលងសម្រស់ប្រចាំឆ្នាំ។ ព្រមជាមួយគ្នានេះដែរ ហេតុការណ៍នឹកស្មានមិនដល់រវាងប្រទេសកម្ពុជានិងថៃ កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រសម្រស់ទូទាំងពិភពលោក ជាពិសេសបញ្ហាចម្រូងចម្រាសពីការដកសិទ្ធ និងការអះអាងហេតុផលរៀងៗខ្លួន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញាវៀតណាម មិនជាប់ការបោះឆ្នោតទៅវគ្គផ្តាច់ព្រ័ត្រ MGI ខណៈមីយ៉ានម៉ាទទួលសំឡេងច្រើនជាងគេ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ