ជីវិតកម្សាន្ដ
សុខៗលោកណាវ៉ាត់ ងាកមកយកចិត្តអតីតម្ចាស់មកុដ MGI ក្រោយទុក Thùy Tiên ចោល ព្រោះរឿងអាស្រូវពេស្យាចារ
កាលពីប៉ុន្មានថ្ងៃមុននេះ លោកណាវ៉ាត់បានចែករំលែកការប្រកាសរបស់អតីតម្ចាស់ម្ចាស់មកុដវៀតណាម Nguyễn thúc thùy tiên ថា នាងនឹងបង្ហាញខ្លួនក្នុងកម្មវិធីប្រកួត Miss Grand International 2024 ហើយបានណាត់ជួបលោក Nawat និងលោកស្រី Teresa នៅពេលខាងមុខ។
កាលដែលស្ថាបនិក MGI បង្ហោះសារជាថ្មីរបស់បវរកញ្ញា ធុយធៀន គឺមិនសមហេតុផលទេ ប្រសិនបើអ្នកទាំងពីរ ពីមុនមិនធ្លាប់មានមន្ទិលសង្ស័យ ពីការប្រេះឆាជាមួយគ្នា។ ទោះជាយ៉ាងណា ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៣ លោកណាវ៉ាត់បានឈប់តាមដានធុយធៀនភ្លាមៗនៅលើ Instagram ដោយសារតែនាងបានដកតំណែង Miss Grand International 2021 ចេញពីទំព័រផ្ទាល់ខ្លួនរបស់នាង។

នាពេលនោះលោកបានអត្ថាធិប្បាយថា ធុយធៀនបានប្រព្រឹត្តអំពើអបាយមុខ ហើយបន្ទាប់ពីនោះមក គាត់លែងមានទំនាក់ទំនងអ្វីជាមួយម្ចាស់មកុដ ដែលធ្លាប់ហៅថា រាជិនីសម្រស់នៃឆាក MGI ទៀតហើយ។
ទង្វើនៃការចែករំលែកសារជាថ្មីរបស់បវរកញ្ញាវៀតណាមកាលពីពេលថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រសម្រស់ជាច្រើនគិតថា ហាក់បីដូចជាលោកណាវ៉ាត់ចាប់ផ្ដើមត្រលប់មកជានាជាមួយនាងវិញ។ ក្នុងនោះផងដែរ អ្នកគាំទ្រសម្រស់មានសង្ឃឹមច្រើនថា អាចនឹងបានឃើញការជួបគ្នាជាថ្មីរវាងធុយធៀននិងលោកណាវ៉ាត់ ក្រោយអ្នកទាំងពីរល្អក់កករគ្នាអស់រយៈពេលជាច្រើនឆ្នាំហើយ។
យ៉ាងណាក៏ដោយ អតីតម្ចាស់មកុដវៀតណាមនិងជាម្ចាស់ជ័យលាភីក្នុងកម្មវិធី MGI 2021 ធ្លាប់ចែករំលែកថា នាងនៅមានអារម្មណ៍ថាលោកណាវ៉ាត់ ជាមនុស្សល្អដែលយកចិត្តទុកដាក់ចំពោះបេក្ខនារី និងបុគ្គលិកក្នុងស្ថាប័ន Miss Grand International។ ប៉ុន្តែនាងក៏បានបញ្ចាក់ថា ពេលខ្លួនស្ថិតនៅប្រទេសថៃ ភាគច្រើននាងទាក់ទងជាមួយលោកស្រី Teresa ច្រើនជាង ហើយកម្រនឹងជួបស្ថាបនិកណាស់។
ដ្បិតថាយ៉ាងនេះក្ដី ងាកទៅកាន់អ្នកគាំទ្រអន្តរជាតិនៃកម្មវិធីប្រកួតសម្រស់នៅពេលដែលដឹងថាលោកនាវ៉ាត់ងាកទៅចាប់អារម្មណ៍បវរកញ្ញាវៀតណាមវិញម្នាក់ៗបានបញ្ចេញមតិថា វាលែងជារឿងចម្លែកហើយសម្រាប់បុរសវ័យ៥១ឆ្នាំរូបនេះ។ គេគ្រប់គ្នសុទ្ធតែដឹងហើយថា ប្រសិនបើបវរកញ្ញារូបណាដែលមានរឿងអាស្រូវផ្ទាល់ខ្លួនមិនល្អ លោកមិនដែលងាកទៅខ្វល់ជាមួយឡើយ។ ជាក់ស្ដែងដូចធុយធៀនយ៉ាងដូច្នោះ កំឡុងពេលដែលនាងផ្ទុះរឿងអាស្រូវពេស្យាចារ លោកបែរជាប្រកាសផ្ដាច់ទំនាក់ទំនងហើយឈប់ឲ្យនាងឡើងកម្មវិធីដែលពាក់ព័ន្ធនឹង MGI ទៀត។
សូមរម្លឹកដែរថា បវរកញ្ញាវៀតណាមនាង Nguyễn Thúc Thùy Tiên បានគ្រងមកុដក្នុងកម្មវិធី Miss Grand International នៅក្នុងឆ្នាំ២០២១ ដែលធ្វើឡើងនៅប្រទេសថៃ កាលពីយប់ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២១។ យ៉ាងណាក្រោយជួបរឿងអាស្រូវកេរ្តិ៍ឈ្មោះ នាងស្រាប់តែបាត់វត្តមានដោយរវល់សំងំដោះស្រាយបញ្ហាផ្ទាល់ខ្លួនឲ្យរួចរាល់សិន។ ទើបតែនាពេលថ្មីៗនេះ នាងបានបង្ហាញខ្លួនលើឆាក ដើម្បីជួបអ្នកគាំទ្រដល់រូបនាងកន្លងមក ជាពិសេសអ្នកដែលលើកទឹកចិត្តនាងកមន្លងមក៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បារម្ភខ្លាចកម្មវិធី MGI អាស្រូវប្រចាំឆ្នាំ២០២៤ លោកណាវ៉ាត់សុំទោសនៅមុខអ្នកកាសែត និងអ្នកគាំទ្រកម្មវិធី

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?