Connect with us

ជីវិតកម្សាន្ដ

លទ្ធផលធ្វើតេស្តរកកូវីដរបស់ សុខ ស្រីនាង យ៉ាងណាហើយ?

បានផុស

នៅ

តារាចម្រៀងប្រចាំផលិតកម្មហង្សមាសអ្នកនាង សុខ ស្រីនាង បង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួននាយប់នេះថា​​ អ្នកនាងបានទទួលលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមខ្លឹមសារដើមនៅលើផេកហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងរូបនេះបានសរសេរ​ថា “នាងខ្ញុំ សុខ ស្រីនាង ក្នុងនាមជាអ្នកសិល្បៈមួយរូបស្ថិតក្នុងស្ថានការណ៍មួយនេះនៃការឆ្លងពីជំងឺ Covid-19 សូមឱ្យពុកម៉ែបងប្អូនទាំងអស់គ្នាថែសុខភាព និងការពារឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាលភិបាល ហើយនាងខ្ញុំក៏សូមជូនពរឱ្យបងប្អូនទាំងអស់គ្នាឆាប់ជាសះស្បេីយពីជំងឺដ៏កាចសាហាវមួយនេះ។ សូមផ្ញើរកម្លាំងចិត្តពីចម្ងាយចា៎ ??•នាងខ្ញុំបានធ្វើតេស្តនិងទទួលបានលទ្ធផលនៃការធ្វើតេស្តលើកទី១រួចរាល់ គឺ (អវិជ្ជមាន- Negative) ហើយនាងខ្ញុំក៏កំពុងធ្វើចត្តាឡីស័ក្តរយៈពេល14ថ្ងៃដើម្បីតាមដានសុខភាពបន្តដូចគ្នា ?? ហើយក៏សូមអគុណចំពោះពុកម៉ែបងប្អូននិងអ្នកគាំទ្រដែលបានសួរសុខទុក្ខនាងខ្ញុំរហូតមកសុំទោសសម្រាប់ការមិនបានឆ្លើយតបសារបានទាំងអស់គ្នា។”

បន្ទាប់ពីពិធិការិនី កែវ ច័ន្ទនិមល ឆ្លងកូវីដ​ ព្រមទាំងមានតារាជួរមុខប៉ុន្មានរូបទៀតនៅផលិតកម្មហង្សមាសក៏រកឃើញឆ្លងវីរុសនេះផងដែរ អ្នកនាង សុខ ស្រីនាង បានធ្វើតេស្តរកមេរោគ តែលទ្ធផលអវិជ្ជមាន។ ក្រៅពីតារាស្រីរូបនេះ សិល្បករផ្សេងទៀតរួមមានលោក ឆន សុវណ្ណរាជ អ្នកនាង​ សួស វីសា ក៏រកពុំឃើញមានឆ្លងកូវីដដែរ ហើយ​បច្ចុប្បន្នតារាប្រុសស្រីទាំងនោះកំពុងតាមដានសុខភាពនិងធ្វើចត្តាឡីស័ក៕

អត្ថបទ៖ សន្យា

ចុចអាន៖ លោក​ព្រាប សុវត្ថិ ផ្តល់​កម្លាំង​ចិត្ត​ សិល្បករ​ និង​ប្រជាជនខ្មែរ ដែល​ឆ្លង​កូវីដ១៩ តាំង​ចិត្ត​ឲ្យ​រឹងមាំ​ប្រយុទ្ធ​ប្រឆាំង​

ចុចអាន៖ រសៀលនេះ សួស វីសា បានទទួលលទ្ធផលធ្វេីតេស្តរកមេរោគកូវីដ-១៩ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម