Connect with us

ជីវិតកម្សាន្ដ

Min ចេញ​មុខ​សុំ​ទោស​ទាំងទឹក​ភ្នែក បន្ទាប់ពី​ជាប់ចោទឃោសនាឲ្យក្រុមហ៊ុនបោកប្រាស់

បានផុស

នៅ

តារាសម្ដែងថៃ Min Pechaya បានចេញមុខសុំទោសមហាជនទាំងទឹកភ្នែកជោគថ្ពាល់​ ក្នុងពេលដែលនាងមិនបានធ្វើការស្រាវជ្រាវឲ្យហ្មត់ចត់មុនពេលផ្សព្វផ្សាយ The iCon Group ជាក្រុមហ៊ុនមួយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ពីបទក្លែងបន្លំ ព្រមទាំងត្រូវគេរាយការណ៍ថាបានជំរុញឲ្យមនុស្សជាច្រើនក្ស័យធន។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ តារាថៃវ័យ៣៥ឆ្នាំបានបញ្ជាក់ច្បាស់ថា នាងមិនត្រូវបានជួលជាផ្លូវការដោយក្រុមហ៊ុន The iCon Group ដែលលក់ផលិតផលថែរក្សាសម្រស់ អាហារបំប៉នសុខភាព និងផ្តល់វគ្គបណ្តុះបណ្តាលអនឡាញស្តីពីការលក់ និងការការពារសុខភាពទេ។ ផ្ទុយ​ទៅ​វិញ នាង​បាន​ធ្វើ​ជា​ទូតសុឆន្ទៈ​ផលិតផល​តែ​ម្នាក់​ឯង ដូច​ការ​រាយការណ៍​ដោយ​គេហទំព័រ​ព័ត៌មាន Thairath នាពេលកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះដែរ Min Pechaya ​បាន​រៀបរាប់​ថា​ នាង​បាន​ចូល​រួម​ជាមួយ​ក្រុមហ៊ុន​ប្រហែល​មួយ​ឆ្នាំ​មុន ហើយ​ដូច​តារា​ល្បី​ៗ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​ជឿ​ថា​ក្រុមហ៊ុន​នេះ​ស្របច្បាប់ និងមាន​កេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស។ យ៉ាងណា នាងទទួលស្គាល់ការបរាជ័យរបស់ខ្លួនក្នុងការស្រាវជ្រាវឲ្យគ្រប់គ្រាន់នូវប្រវត្តិរបស់ក្រុមហ៊ុន និងបានសម្តែងការសោកស្តាយចំពោះអ្នកដែលរងផលប៉ះពាល់ដោយការក្លែងបន្លំ ហើយពេលនេះនាងក៏បានបញ្ចប់ទំនាក់ទំនងជាមួយក្រុមហ៊ុនដែរ។

កាល​ពី​ថ្ងៃ​ដដែល ប៉ូលិស​ថៃ​បាន​លាតត្រដាង​ថា ពួកគេ​បាន​ប្រមូល​សេចក្តីថ្លែងការណ៍​ចំនួន ៣០៦ ពី​មនុស្ស​ដែល​ត្រូវ​បាន​គេ​ទាញ​ចូល​ក្នុង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​។ ជាមួយគ្នានោះ អ្នកនាំពាក្យរងប៉ូលិស លោក Pol Col Uthane Nuipin បានរាយការណ៍ថា ការខាតបង់តាមការប៉ាន់ប្រមាណបានកើនឡើងដល់ ១១៨លានបាត (៣.៥លានដុល្លារអាមេរិក) ចាប់តាំងពីការស៊ើបអង្កេតបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍។

ក្រុមហ៊ុនមួយនេះត្រូវគេរាយការណ៍ថា បានទាក់ទាញបុគ្គលដែលមានវគ្គសិក្សាទីផ្សារដែលមានតម្លៃក្រោម ១០០បាត ក្រោយមកជំរុញឲ្យពួកគេវិនិយោគបន្ថែមទៀតលើផលិតផលសម្រាប់លក់បន្ត។ លើសពីនេះទៀត អ្នកចូលរួមត្រូវបានតម្រូវឲ្យបង់ប្រាក់សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍ដែលបង្ហាញពីការយល់ព្រមពីតារាល្បីថែមទៀត។

ក្រៅពី Min Pechaya ក៏មានតារាល្បីៗមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ ក្នុងនោះក៏មានតារាសម្ដែង Boy Pakornផងដែរ។ នៅក្នុងកម្មវិធីទូរទស្សន៍មួយ គាត់បានយំ សុំទោសជនរងគ្រោះ ហើយនិយាយថា គាត់មិនមែនជាអ្នកដឹកនាំក្រុមហ៊ុនទេ គឺគ្រាន់តែថតរូបផ្សព្វផ្សាយ និងចូលរួមក្នុងព្រឹត្តិការណ៍ក្រុមហ៊ុនប៉ុណ្ណោះ។ លោក Pakorn និយាយថា លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ព័ត៌មានទាំងអស់នៅក្នុងកិច្ចសន្យា ដើម្បីបម្រើការស៊ើបអង្កេតរបស់ប៉ូលិស។

គួររម្លឹកថា ក្រុមហ៊ុន The iCon Group ដែលជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញដ៏ល្បីមួយ បានរងនូវការជាប់ចោទពីបទក្លែងបន្លំសាធារណៈ ការលាងលុយកខ្វក់ និងបទល្មើសពាក់ព័ន្ធដែលបានប៉ះពាល់ដល់ជនរងគ្រោះជាង ៧០០ នាក់។ ក្នុងនោះមានតារាប្រុសស្រីល្បីៗជួរមុខក្នុងប្រទេសថៃកំពុងត្រូវប៉ូលិសស៊ើបអង្កេត ខណៈពេលដែលម្នាក់ៗចេញមុខមកបកស្រាយរៀងៗខ្លួនថា ពួកគេត្រូវជាទូតសុឆន្ទៈតំណាងផលិតផលតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឈានដល់ស៊ើបអង្កេតតារាថៃល្បីៗ ពាក់ព័ន្ធក្រុមហ៊ុនអនឡាញបោកប្រាស់ លើជនរងគ្រោះជាង៧០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមនិស្សិតប្លាស្ទិក ផ្តើមយុទ្ធនាការសម្អាតសំរាមនៅកោះស្តេចប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនពលរដ្ឋជាង៣ពាន់ប័ណ្ណ នៅក្រុងបាវិត

សន្តិសុខសង្គម៤ ម៉ោង មុន

ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

អតីតប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កូរ៉េ​ខាង​ជើង ចោទ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​បង្ក​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម