ជីវិតកម្សាន្ដ
បវរកញ្ញាវៀតណាមថា កំឡុងពេលស្នាក់នៅកម្ពុជា នាងមិនមានបញ្ហាលើការហូបចុកឡើយ
Vo Le Que Anh បេក្ខនារីតំណាងឲ្យប្រទេសវៀតណាមក្នុងកម្មវិធីប្រកួត Miss Grand International 2024 បានចែករំលែកជាមួយសារព័ត៌មាន VietNamNet អំពីបទពិសោធន៍របស់នាង ក្នុងការប្រលងដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
បវរកញ្ញាតំណាងឲ្យប្រទេវៀតណាមរូបនេះបាននិយាយថា ស្ថាប័ន MGI មានភាពជិតស្និទ្ធិក្នុងការគ្រប់គ្រងបេក្ខនារី ដូច្នេះហើយនាងមិនជួបប្រទះនឹងបញ្ហាអ្វីឡើយអំឡុងពេលប្រកួតឡើយ។ ជាមួយគ្នានេះផងដែរ នាងមិនមានបញ្ហាក្នុងការរស់នៅ និងហូបចុកក្នុងប្រទេសកម្ពុជាទេ ព្រោះនាងមានភាពងាយស្រួលតាំងពីដើមមកម៉្លេះ។

ទោះបីជាបែបនេះក្ដី នៅពេលសួរអំពីជម្លោះរវាងស្ថាប័ន MGI និង MGC នាង Que Anh បាននិយាយថា មុនពេលការប្រលងប្រព្រឹត្តទៅជាផ្លូវការ អ្នករៀបចំបានផ្ញើកាលវិភាគដែលត្រូវឆ្លងកាត់ប្រទេសទាំងពីរ។ ថ្វីដ្បិតតែមានការភាន់ច្រលំបន្តិច ប៉ុន្តែនាង និងបេក្ខនារីបានរៀបចំរបស់របរ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ពួកគេបាននាំយកវ៉ាលីសសំខាន់មួយទៅប្រទេសថៃ ចំណែកអីវ៉ាន់ដែលនៅសេសសល់នឹងត្រូវបញ្ជូននៅពេលក្រោយ។
ទាក់ទិននឹងការសម្រេចលុបចោលកិច្ចសហការជាម្ចាស់ផ្ទះរបស់កម្ពុជានេះ Que Anh ចែករំលែកថា នាងមិនមែនជាអ្នកដែលដឹងពីបញ្ហារវាងស្ថាប័ន ដូច្នេះហើយទើបនាងមិនហ៊ានបញ្ចេញមតិ។ ប៉ុន្តែ MGI មានភាពស្និទ្ធស្នាលក្នុងការគ្រប់គ្រងបេក្ខជន ដូច្នេះនាងមិនជួបប្រទះបញ្ហាអ្វីទេអំឡុងពេលប្រឡង។
ទន្ទឹមនោះទៀតដែរ នាងបាននិយាយបន្ថែមទៀតថា ពេលនេះខ្លួនកំពុងព្យាយាមទទួលស្គាល់ពីទស្សនិកជន បើទោះជាប្រឈមមុខនឹងការប្រឆាំង បន្ទាប់ពីការឡើងគ្រងមកុដរបស់នាងនៅក្នុងវៀតណាមក៏ដោយ។
ជាចុងក្រោយគេបានចោទសួរនាងអំពីបេក្ខនារីម្នាក់ដែលដកខ្លួនចេញដោយសារតែរងផលប៉ះពាល់ដោយការផ្លាស់ប្តូរទីតាំង Que Anh បាននិយាយថា នាង និងសម្រស់បានសហការជាមួយអ្នករៀបចំដើម្បីសម្របតាមកាលវិភាគថ្មី។ ទោះបីជាតំណាងម្នាក់ជួបប្រទះការលំបាក និងសុំដកខ្លួនក៏ដោយ ក៏អ្នកនៅសេសសល់មិនជួបប្រទះបញ្ហាធំដុំអ្វីឡើយ។
ដោយឡែក សម្ពាធដ៏ធំបំផុតដែល Que Anh កំពុងប្រឈមមុខគឺអ្នកផ្សេងធ្វើបានល្អជាងខ្លួន ហើយនាងក៏កោតសរសើរចំពោះបេក្ខនារីទាំងអស់ក្នុងឆ្នាំនេះ ដែលម្នាក់ៗមានចំណុចខ្លាំង សម្រស់ និងទេពកោសល្យព្រមៗគ្នា គួរឲ្យកត់សម្គាល់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សុខៗលោកណាវ៉ាត់ ងាកមកយកចិត្តអតីតម្ចាស់មកុដ MGI ក្រោយទុក Thùy Tiên ចោល ព្រោះរឿងអាស្រូវពេស្យាចារ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង