ជីវិតកម្សាន្ដ
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
អតីត Miss Grand Cambodia ឆ្នាំ ២០២៣ កញ្ញា ភឹម ស្រីណូ ត្រូវបានអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្រោយនាងចេញមកនិយាយរឿងជម្លោះរបស់ MGC និង MGI ខណៈនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ រិះគន់នាងផងដែរ។

រឿងចម្រូងចម្រាសរវាងស្ថាប័ន MGC និង MGI អំពីការដកសិទ្ធិធ្វើជាម្ចាស់ផ្ទះ និងការដកថយពីការប្រកួត Miss Grand International របស់បវរកញ្ញាកម្ពុជា ប៊ី សុធារី បានបង្កជាជម្លោះពាក្យសម្ដីជាច្រើនពីអ្នកលេងបណ្ដាញសង្គមថៃនិងខ្មែរ។ ក្នុងនោះក៏មានតារា បវរកញ្ញា និងប្រជាពលរដ្ឋជាច្រើនគាំទ្រពីសកម្មភាពរបស់ស្ថាប័ន MGC ក្រោយធ្វើការបកស្រាយតាមរយៈសន្និសីទកាសែតស្វែងរកខុសត្រូវនឹងសេចក្ដីពិតជូនប្រទេសជាតិ ខណៈលោក ណាវ៉ាត់ ប្រធាន MGI និងបវរកញ្ញាថៃ នាង Malin បានលើករឿងរ៉ាវមួយចំនួនដែលមិនមែនជាការពិតទម្លាក់កំហុសមកលើកម្ពុជា។


ទន្ទឹមនឹងជម្លោះរវាងថៃនិងខ្មែរលើវិស័យបវរកញ្ញាលើកនេះ ស្រាប់តែអតីត Miss Grand Cambodia ឆ្នាំ ២០២៣ កញ្ញា ភឹម ស្រីណូ ចេញមុខការពារ និងនិយាយចំៗបកទៅឲ្យបវរកញ្ញាថៃ និងស្ថាប័នMGIវិញភ្លាមៗ ដោយមិនក្រែងចិត្តខ្លួនក៏ធ្លាប់បានទៅប្រកួតលើឆាកមួយនេះ។ ការចេញមុខមករបស់ ស្រីណូ បានធ្វើឲ្យប្រជាជនកម្ពុជាសម្ដែងការគាំទ្រ និងពេញចិត្តចំពោះការឈឺឆ្អាលសម្រាប់ប្រទេសជាតិយ៉ាងដូច្នេះ ហើយអតីតបវរកញ្ញារូបនេះក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមថៃវាយប្រហារដូចគ្នា ខណៈក៏មាននាង Patcharaporn Chantarapadit Miss Grand Thailand ២០២០ រិះគន់ទៅកាន់ ស្រីណូ វិញដូចគ្នា។ អតីត Miss Grand Thailand ២០២០ រូបនេះ បានបង្ហោះសារឌឺដងផ្លែផ្កាព្រមទាំងវាយប្រហារកញ្ញា ភឹម ស្រីណូ និងអ្នកលេងបណ្ដាញសង្គមខ្មែរចំៗមិនញញើតដៃថែមទៀតផង។



គួររំលឹកថាកាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ ខាងស្ថាប័ន Miss Grand International ចេញសេចក្ដីប្រកាសដកសិទ្ធិធ្វើជាម្ចាស់ផ្ទះពីកម្ពុជារួមគ្នាជាមួយថៃ ក្រោមហេតុផលមិនធ្វើតាមសង្ដ់ដាកម្មវិធី ហើយស្ថាប័ន Miss Grand Cambodia ក៏បានដកខ្លួនពីការប្រកួតភ្លាមៗដូចគ្នា ព្រមទាំងធ្វើសន្និសីទកាសែតបកស្រាយនៅពីក្រោយរឿងរ៉ាវទាំងអស់នោះផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ