ជីវិតកម្សាន្ដ
បវរកញ្ញាមីយ៉ាន់ម៉ា អាចគ្រងមកុដ MGI ព្រោះមានចំណុចពិសេសដែលគេចង់បានច្រើន
ដោយសារតែមានសម្រស់ដូចតុក្កតា រាងកាយសមតុល្យ និងស្ទីលសម្តែងបែបអាជីព Thae Su Nyein បវរកញ្ញាតំណាងប្រទេសមីយ៉ាន់ម៉ា ត្រូវបានទំព័រសម្រស់និងទស្សនិកជនអន្តរជាតិជាច្រើនព្យាករណ៍ថា នាងនឹងឡើងដល់កំពូលក្នុងកម្មវិធី Miss Grand International 2024 ហើយក៏មានលទ្ធភាពឈ្នះមកុដដែរ។
ថ្វីដ្បិតតែតំណាងប្រទេសមីយ៉ាន់ម៉ារូបនេះមិនមានកម្ពស់ខ្ពស់ខ្លាំង ប៉ុន្តែនាងមានរាងកាយសមល្មម។ រាជិនីសម្រស់ត្រូវបានគេចាប់អារម្មណ៍ដោយទម្រង់មុខចុះស៊ីគ្នា ស្បែកស្អាត និងស្ទីលម៉ូដដ៏ទាក់ទាញរបស់នាងនាពេលកន្លងមក។ ជាពិសេស Thae Su Nyein មានលក្ខណៈបែបបស្ចិមប្រទេស មានច្រមុះខ្ពស់ និងភ្នែកធំ មូល និងមានរស្មីចែងចាំង។ ជារឿយៗនាងជ្រើសរើសស្ទីលតុបតែងខ្លួនបែបរិបរាងនិងសិចស៊ីរំលេចសម្រស់ដ៏លេចធ្លោរបស់នាងទៅកាន់អ្នកទស្សនា។
មិនត្រឹមតែប៉ុណ្ណឹងទេ សម្រស់របស់ Thae Su Nyein នាពេលបច្ចុប្បន្ន ត្រូវបានគេចាត់ទុកថា មានភាពស្រឡូន និងមានភាពចាស់ទុំជាងមុន បន្ទាប់ពីបានគ្រងមកុដ Miss Grand Myanmar 2024 អស់រយៈពេល ១ ឆ្នាំ។ ចំណែកឯនៅក្នុងសង្វៀន MGI នាងតែងតែបង្ហាញរូបភាពដ៏ស្រស់ស្អាតលេចធ្លោជាបេក្ខនារីផ្សេងទៀត។ ជាពិសេសក្នុងសកម្មភាពនីមួយៗនៃកម្មវិធីប្រកួតនៅមីយ៉ានម៉ា នាងមានការផ្លាស់ប្ដូរគួរឲ្យចាប់អារម្មណ៍ ដោយបានជួយឲ្យនាងក្លាយជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខនារីដែលលេចធ្លោជាងគេបង្អស់។
ដោយសារតែបានឆ្លងកាត់សកម្មភាពជាច្រើននៅក្នុងកម្មវិធី MGI 2024 គេហទំព័រ Grand MGI នាពេលថ្មីៗនេះបានផ្តល់មតិយោបល់លើលទ្ធផលចុងក្រោយពីរដង។ លើទី១ Grand MGI ទស្សន៍ទាយថា Thae Su Nyein ក្លាយជារាជិនីសម្រស់លំដាប់រងលេខ១លេខ២ ក្រោយមកក៏ធ្វើការទស្សន៍ទាយម្ដងទៀតដោយថានាងអាចឈោងគ្រងមកុដបានប្រសិនបើបេក្ខនារីផ្សេងទៀតធ្វេសប្រហែស។
ទោះបីជាបែបនេះក្ដី កំឡុងពេលដែលរូបនាងគ្រងមកុដ Miss Grand Myanmar ឆ្នាំ២០២៤ នៅប្រទេសកំណើតខ្លួន ជ័យលាភីរបស់បវរកញ្ញាកើតក្នុងឆ្នាំ ២០០៧ បានរងនូវភាពចម្រូងចម្រាសយ៉ាងខ្លាំង ហើយក៏បង្កឲ្យមានការជជែកដេញដោលពាក់ព័ន្ធនឹងវ័យរបស់នាងចូលប្រកួតសម្រស់។ ព្រោះយោងទៅតាមគោលការណ៍របស់ MGI បេក្ខនារី សិស្សានុសិស្សដែលចូលរួមក្នុងការប្រលងត្រូវមានអាយុចន្លោះពី ១៨ ទៅ ២៨ ឆ្នាំ។ ប៉ុន្តែ Thae Su Nyein បែរជាត្រូវបានជ្រើសរើសជាអ្នកតំណាងប្រទេសមីយ៉ាន់ម៉ាទៅប្រកួតលើឆាកអន្តរជាតិទៅវិញ។
លើសពីនេះទៀតដែរ កាលពីប៉ុន្មានថ្ងៃមុននេះបេក្ខនារីមីយ៉ាន់ម៉ាក៏បានរងនូវការចោទប្រកាន់ពីគូប្រជែង គឺបវរកញ្ញាតំណាងឲ្យប្រទេសថៃ ម៉ាលីន ឆារ៉ា អាណាន់ ថា នាងបានបោកប្រាស់ទំនុកចិត្តរបស់អ្នកទស្សនារាប់លាន់នាក់។
បវរកញ្ញាថៃ ម៉ាលីន បានទម្លាយថា Thae Su Nyein ដែលជាបវរកញ្ញាមីយ៉ានម៉ា តែងតែចាកចេញពីបន្ទប់របស់នាងទាំងព្រឹកព្រលឹម។ សម្រស់វ័យ១៧ ឆ្នាំរូបនេះ តែងតែមានភាពម៉ត់ចត់ក្នុងសម្លៀកបំពាក់ សក់ និងការតុបតែងខ្លួន រាល់ពេលដែលនាងត្រលប់មកបន្ទប់របស់នាងវិញ។ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ នាងមិនអាចរៀបចំអ្វីគ្រប់យ៉ាងតែម្នាក់ឯងបានទេ ដរាបគ្មានអ្នកជួយរៀបចំខ្លួននាងឲ្យល្អឥតខ្ចោះ។
យ៉ាងណាមិញ ទស្សនិកជនអន្តរជាតិមួយចំនួនធំបានសុំឲ្យបវរកញ្ញាមីយ៉ាន់ម៉ាបំភ្លឺ និងផ្តល់ចម្លើយគួរឲ្យពេញចិត្តពួកគេ។ លើសពីនេះ មនុស្សជាច្រើនជឿថា ក្រុមប្រឹក្សា MGI នឹងស៊ើបអង្កេតលើអាកប្បកិរិយាបោកប្រាស់របស់បេក្ខនារីរូបនេះ។ ជាធម្មតា បេក្ខនារីត្រូវរៀបចំរូបភាពផ្ទាល់ខ្លួន ហើយមិនអាចសុំជំនួយពីក្រុមថ្នាក់ជាតិឬអន្តរជាតិបានទេ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញាថៃ ចោទបវរកញ្ញាមីយ៉ានម៉ាថា បោកប្រាស់ទំនុកចិត្តអ្នកទស្សនា

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?