Connect with us

ជីវិតកម្សាន្ដ

Boy Pakorn ប្រកាសផ្ដាច់ចំណងជាមួយ​ថៅកែ​​ Icon Group ដែលរកស៊ីលើកម្លាំងញើសឈាមអ្នកដទៃ

បានផុស

នៅ

តារាសម្តែងថៃ លោក Boy Pakorn បានផ្តល់សេចក្តីថ្លែងការណ៍ទៅកាន់ក្រុមស៊ើបអង្កេតនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្នុងសំណុំរឿងដែលខ្លួនបានធ្វើជាពិធីករឲ្យក្រុមហ៊ុន The Icon Group ថា ចាប់ពីពេលនេះតទៅលោកគ្មានការពាក់ព័ន្ធជាមួយមេធំនេះទៀតទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការផ្ដល់បទសម្ភាសន៍ដល់​អ្នក​សារព័ត៌មាន​ដែល​កំពុង​រង់ចាំ​ តារាសម្ដែងថៃរូបនេះបាននិយាយថា​ ដោយសារតែបញ្ហានេះចាបញ្ហាធំខ្លាំង ដូច្នេះវា​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​ផ្តល់​ភស្តុតាង ព្រោះ​ខ្ញុំ​ឡើង​ទៅ​ធ្វើ​រឿង​ជា​ច្រើន ទាំងការរកភស្តុតាង រួមជាមួយលិខិតកិច្ចសន្យាផ្សេងៗត្រូវបានផ្ញើ កិច្ចសន្យាការងារទាំងពីរ និងលិខិតកិច្ចសន្យាស្នើសុំលុបចោលកិច្ចសន្យាការងារ ហើយត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃ រួម​ជាមួយ​នឹង​ការ​រាយការណ៍​បញ្ហា​ក្នុង​ករណី​របស់​អ្នក​ផ្ទាល់។

លោក Boy Pakorn បានបញ្ចាក់ទៀតថា កាល​ពី​មុន ទាំងលោកនិងថៅកែ Icon Group​ តែងតែបានជួបគ្នានៅកន្លែងធ្វើការ ឬដើរតាមខាងក្រៅជួបគ្នាដោយចៃដន្យ ពួកយើងអាចរាក់ទាក់គ្នាក្នុងនាមជាអ្នកស្គាល់។ ប៉ុន្តែចាប់​ពី​ពេល​នេះ​ត​ទៅ កុំ​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​អ្វី​ទាំង​អស់។

លើសពីនេះទៀតដែរ តួប្រុសស្ថិតក្រោមទ្រនំប៉ុស្តិ៍លេខ៣ថៃបានបញ្ចាក់ទៀតថា ចំពោះអ្នកពាក់ព័ន្ធ​នឹង​បញ្ហា​នេះមិនថាជាតារាឬអ្នកណាទេ សូម​ទៅ​បញ្ជាក់​ការពិតតាម​ច្បាប់។ មនុស្សគ្រប់គ្នាដឹងដោយបេះដូង អ្វី​ដែល​អ្នក​រាល់​គ្នា​បានធ្វើ​ហើយបានលុយដោយស្រួលៗ នោះគឺសុទ្ធតែ​ទុក្ខ​របស់​អ្នក​ដទៃទាំងអស់។

យ៉ាងណាក៏ដោយ កាលពីប៉ុន្មានថ្ងៃមុន តារាសម្ដែងថៃ Min Pechaya បានចេញមុខសុំទោសមហាជនទាំងទឹកភ្នែកជោគថ្ពាល់​ ក្នុងពេលដែលនាងមិនបានធ្វើការស្រាវជ្រាវឲ្យហ្មត់ចត់មុនពេលផ្សព្វផ្សាយ The iCon Group ជាក្រុមហ៊ុនមួយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ពីបទក្លែងបន្លំ ព្រមទាំងត្រូវគេរាយការណ៍ថាបានជំរុញឲ្យមនុស្សជាច្រើនក្ស័យធន។ ព្រមជាមួយគ្នានោះដែរ សូម្បីតែតារាប្រុសលោក  Kan Kantathavorn ក៏បានបញ្ចប់តួនាទីជាពិធីករគ្រប់កម្មវិធីក្រោមហេតុផលឲ្យប៉ូលិសស៊ើបអង្កេតឲ្យបានច្បាស់លាស់សិន៕

​អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Min ចេញ​មុខ​សុំ​ទោស​ទាំងទឹក​ភ្នែក បន្ទាប់ពី​ជាប់ចោទឃោសនាឲ្យក្រុមហ៊ុនបោកប្រាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៧ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

Sokha Hotels

ព័ត៌មានពេញនិយម