ជីវិតកម្សាន្ដ
អ្នកគ្រប់គ្រង Miss Aura ច្រានចោលការលើកឡើងរបស់ជនជ្រុលនិយមថៃ រឿងឈុត “ព្រះម៉ែធរណី”
អ្នកគ្រប់គ្រងកម្មវិធីប្រកួត Miss Aura Cambodia ចេញមុខប្រតិកម្មឆ្លើយតបភ្លាមៗ បន្ទាប់ពីឃើញមានការវែកញែករិះគន់ពីសំណាក់ក្រុមអ្នកគាំទ្រជ្រុលនិយមថៃមួយចំនួនតូច ដែលបានលើកឡើងថា កម្ពុជាចម្លងវប្បធម៌ឈុត «មាតាផែនដី» របស់ថៃ។
ចំពោះប្រតិកម្មឆ្លើយតបនេះ ធ្វើឡើងស្របពេលដែលមានការជជែកវែកញែកពីខាងអ្នកគាំទ្រថៃ ពិសេសអ្នកនិយតាមដានវិស័យបវរកញ្ញារបស់ថៃ បាននិយាយថា អ្នកគ្រប់គ្រងកម្មវិធីប្រកួត Miss Aura Cambodia បានលួចចម្លងឈុត «មាតាផែនដី» ពីរបស់ថៃ ប៉ុន្តែចំណុចនេះ ត្រូវបានអ្នកស្រី Julie Hoeung ច្រានចោលទាំងស្រុង។
អ្នកគ្រប់គ្រងកម្មវិធីប្រកួត Miss Aura Cambodia បានបញ្ជាក់ទៅកាន់ក្រុមអ្នកជ្រុលនិយមថៃថា “បើកម្ពុជាចម្លងវប្បធម៌ពីថៃពិតមែន សូមរាយការណ៍ទៅរដ្ឋាភិបាលថៃ និងក្រសួងវប្បធម៌ថៃ ដើម្បីងាយស្រួលដល់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងការអនុម័ត“។
អ្នកស្រី Julie Hoeung បានសង្កត់ធ្ងន់ទៀតថា “បើកម្ពុជាចម្លងវប្បធម៌ «មាតាផែនដី» របស់ថៃ សូមក្រសួងវប្បធម៌ថៃ និងរដ្ឋាភិបាលថៃចេញមុខដោះស្រាយជាមួយនាងខ្ញុំ (Julie Hoeung) ក្នុងឋានៈជា Miss Aura Cambodia នាយកគ្រប់គ្រងជាតិខ្ញុំរង់ចាំជួប ឬអាចជួបដោះស្រាយនៅស្ថានទូតថៃប្រចាំកម្ពុជា Julie តែងតែរង់ចាំស្វាគមន៍ជានិច្ច”។
អ្នកគ្រប់គ្រងកម្មវិធីរូបនេះ បន្តថា ខ្លួនគោរពប្រទេសថៃ ដូច្នេះគោរពសិទ្ធិគ្នាទៅវិញទៅមក ហើយអ្នកស្រីគឺជាអ្នកឆ្នៃឈុតនេះដោយដកស្រង់ចេញមកពីជញ្ជាំងប្រាសាទអង្គរវត្ត។ សូមបញ្ជាក់ថាឈុតដែលមានឈ្មោះថា «ព្រះម៉ែធរណី» ជាការច្នៃម៉ូដឡើងដោយអ្នកគ្រប់គ្រងកម្មវិធី Miss Aura Cambodia 2024 ផ្ទាល់ និងគ្រងដោយបវរកញ្ញា កែវ សេងលីហួរ Miss Aura Cambodia 2024 នៅក្នុងឈុតតំណាងជាតិកាលពីថ្មីៗកន្លងទៅនេះ៕ អត្ថបទ៖ ចាន់រ៉ា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់