ជីវិតកម្សាន្ដ
Han So Hee ត្រូវគេចោទប្រកាន់ថា បង្កើតគណនីក្លែងក្លាយ តាមឌឺដង Hyeri
តារាសម្ដែងខាងត្បូង Han So Hee រងនូវការចោទប្រកាន់ថា បានបញ្ចេញមតិអាក្រក់សំដៅទៅលើតារាសម្ដែង Hyeri ក្រោយមានពាក្យចចាមអារ៉ាមមួយលេចចេញនៅលើអ៊ីនធឺណិតថា គណនី Instagram ឯកជនដែលតែងតែបញ្ចេញមតិអវិជ្ជមាននៅលើ Hyeri អាចជាកម្មសិទ្ធិរបស់ Han So Hee ។
យោងតាម Allkpop នៅថ្ងៃទី ១៦ ខែតុលាបានចុះផ្សាយថា មានគណនីដែលចោទសួរក្រោមឈ្មោះអ្នកប្រើប្រាស់ catsaretheavengers បាននិងកំពុងធ្វើការរិះគន់យ៉ាងចាស់ដៃអំពី Hyeri ខណៈពេលដែលនិយាយអំពី Han So Hee និងអតីតមិត្តប្រុសរបស់ពួកគេ Ryu Joon Yeol ផងដែរ។
ហេតុផលមួយដែលមនុស្សជាច្រើនសង្ស័យថា Han So Hee នៅពីក្រោយគណនីនេះគឺថា មិត្តជិតស្និទ្ធរបស់ Han So Hee គឺ Jeon Jong Seo ក៏មានវត្តមានជាអ្នកតាមដានគណនីដែលគេកំពុងសង្ស័យ។ Jeon Jong Seo ដើរតាមមនុស្សតែ ១៩នាក់ប៉ុណ្ណោះ រួមទាំង Han So Hee, Son Suk Goo, Jang Yoon Joo និងអ្នកផ្សេងទៀត ក្នុងចំណោមនោះគឺជាគណនីដែលផ្តោតលើ Hyeri ។ ម្ចាស់គណនីក៏បានធ្វើតាម Han So Hee ផងដែរ ដោយជំរុញឲ្យមានការរំពឹងទុកថា វាអាចជាគណនីសម្ងាត់ដែលគ្រប់គ្រងដោយ Han So Hee ពិតមែន។
លើសពីនេះ រូបភាពកម្រងព័ត៌មានរបស់គណនីបានធ្វើឲ្យមានការសង្ស័យកាត់តែខ្លាំងឡើងៗ។ កាលពីខែកក្កដា Han So Hee បានបង្ហោះរូបថតស្រដៀងគ្នារបស់ Saturn នៅលើគណនី Instagram សាធារណៈរបស់នាង ដែលផ្គូផ្គងនឹងរូបភាព Profile នៃគណនីអនាមិក។ ការបង្ហោះនោះក៏រួមបញ្ចូលរូបថត Han So Hee ថតរូបជាមួយនឹងទូរសព្ទដែលមានស្រោមរូបឆ្មា។
លើសពីនេះទៅទៀត ពេលវេលានៃការបង្កើតគណនី គឺនៅក្នុងខែមីនាឆ្នាំនេះ នៅពេលដែលពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងរបស់ Han So Hee និង Ryu Jun Yeol ថាជាស្នេហាលួចលាក់ឬជនទី៣ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ ទាក់ទងនឹងការចោទប្រកាន់ទាំងនេះ ភ្នាក់ងាររបស់ Jeon Jong Seo គឺ ANDMARQ បានអត្ថាធិប្បាយថា ពួកគេពីបាកក្នុងការបញ្ជាក់ ព្រោះនេះគឺពាក់ព័ន្ធនឹងបញ្ហាផ្ទាល់ខ្លួនរបស់បុគ្គលតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ភ្នាក់ងាររបស់ Han So Hee គឺ 9ATO Entertainment ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា គណនីនេះនៅក្នុងសំណួរដែលត្រូវបានលើកឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ មិនមែនជាគណនីជំនួសដែលជាកម្មសិទ្ធិរបស់តារាសម្តែង Han So Hee ទេ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀង Jeong Mi-ae កើតមហារីកអណ្ដាតដំណាក់កាលទី៣ ដោយសារគិតថាធម្មតា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់